ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ជំរុញនិស្សិតពេទ្យឱ្យពង្រឹងសមត្ថភាព និងប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់
លោក ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នេះ បានអញ្ជើញចុះពិនិត្យការបង្រៀនទ្រីស្តី និងថ្នាក់បង្ហាញត្រាប់ ដោយពុំជូនដំណឹងជាមុន នៃមហាវិទ្យាល័យវេជ្ជសាស្រ្ត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទីតាំងទី១។ ក្នុងឱកាសចុះពិនិត្យនេះ លោកបានលើកទឹកចិត្តដល់និស្សិតពេទ្យឱ្យពង្រឹងសមត្ថភាព និងប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។

លោកបានចែករំលែកវិធីសាស្រ្តគន្លឹះដល់និស្សិត ក្នុងការសិក្សារៀនសូត្រ ដោយត្រូវមានភាពរវៀសរវៃ រហ័ស ឆន្ទៈរៀនសូត្រ ប្រើពេលវេលាសិក្សាឱ្យបានត្រឹមត្រូវ និងឱ្យអស់ពីលទ្ធភាព ទាំងការស្តាប់ និងការកត់ត្រា ព្រមទាំងត្រូវមានភាពក្លាហានលើកជាសំណួរឱ្យបានច្រើនដល់គ្រូបង្រៀន។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា «ការសិក្សាមិនចេះចប់នោះទេ ទាំងពេលការសិក្សា រហូតដល់ពេលបំពេញការងារ ក៏ត្រូវបន្តសិក្សាជាប្រចាំ ដើម្បីបន្តពង្រឹងសមត្ថភាព ការធ្វើនវានុវត្តស្របតាមសម័យកាល និងស្វែងយល់នូវវិធីសាស្រ្តថ្មីៗបន្ថែមទៀត។ ពេលក្មួយបញ្ចប់ការសិក្សា ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដែលជាក្តីសង្ឃឹមរបស់អ្នកជំងឺ»។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ ចំនួន៤ចំណុច ជូនសាស្រ្តាចារ្យ រួមមាន៖ ១) បន្តរៀនសូត្រជាប្រចាំ សំដៅបច្ចុប្បន្នភាពចំណេះដឹងរបស់ខ្លួន ឱ្យបានជាប្រចាំ ២) បណ្តុះបណ្តាលបន្តដល់អ្នកជំនាន់ក្រោយ ឱ្យមានសមត្ថភាព និងក្លាយជាអ្នកបន្តវេន ៣) ពង្រឹងសមត្ថភាព គរុកោសល្យ និងស្រាវជ្រាវ ឱ្យទាន់សម័យ ៤) ត្រូវមាននវានុវត្តន៍ក្នុងការបង្រៀន។
បន្ថែមពីនេះ លោករដ្ឋមន្រ្តី បានណែនាំឱ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ខិតខំបន្ថែមទៀត វិនិយោគលើឧបករណ៍បង្រៀន និងបង្ហាញត្រាប់ បញ្ចូលបន្ថែមការបង្រៀន និងការវាយតម្លៃនិស្សិតលើក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្រ្ត តាំងពីឆ្នាំដំបូង ក្នុងពេលសិក្សាពាក់កណ្តាលកម្មវិធីសិក្សា រហូតដល់ឆ្នាំបញ្ចប់ សំដៅពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈនិស្សិត ឱ្យមានឥរិយាបទ ល្អប្រពៃ ក្នុងការប្រាស្រ័យទំនាក់ទំនងជាមួយអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ។

ជាទីបញ្ចប់ លោករដ្ឋមន្រ្តី បានសម្តែងនូវការគាំទ្រដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឱ្យបន្តខិតខំពង្រឹងគុណភាពបណ្តុះបណ្តាល ដើម្បីផលិតធនធានមនុស្សដែលមានគុណភាពខ្ពស់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវាជូនអ្នកជំងឺប្រកបដោយគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់៕




-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២០ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


