Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះសង្គ្រាមពាក្យសម្តីរវាង Trump និងអភិបាលរដ្ឋកាលីហ្វ័រញ៉ា ជុំវិញកុបកម្មនៅ LA

បានផុស

នៅ

ដ្បិតថាតំបន់ខ្លះនៃទីក្រុង Los Angeles នៅរដ្ឋកាលីហ្វ័រញ៉ា ដាក់បម្រាមគោចរព្រោះតែអំពើហិង្សាដ៏ខ្លាំងក្លា ជុំវិញកុបកម្មប្រឆាំងច្បាប់អន្តោវេសន៍ក៏ដោយ ស្ថានភាពនៅទីនោះមិនទាន់ធូរស្បើយទេ ហើយវាក៏បញ្ឆេះសង្គ្រាមពាក្យសម្តីរវាងអភិបាលរដ្ឋលោក Gavin Newsom និងប្រធានាធិបតីអាមេរិក Donald Trump ផងដែរពាក់ព័ន្ធវិធានការបង្ក្រាបដ៏សាហាវលើបាតុករនិងចំណាត់ការរបស់សហព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក Gavin Newsom (រូបថត៖ Reuters)

ដូច្នេះតើលោក ត្រាំ និយាយអ្វីខ្លះចំពោះលោក Newsom?

Trump ហៅ Newsom ថា «អសមត្ថភាព»

នៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social, លោក Trump និយាយថា ទីក្រុង LA នឹងត្រូវបានបំផ្លាញខ្ទេចប្រសិនបើគ្មានគាត់។ អភិបាលរដ្ឋអសមត្ថភាព Gavin Newscum និង អភិបាលក្រុង LA លោកស្រី Karen Bass គួរតែអរគុណលោកប្រធានាធិបតី Trump ទើបត្រូវ។

ប្រធានាធិបតីអាមេរិក Donald Trump (រូបថត៖ Reuters)

លោក Newsom វាយបកវិញ បន្ទាប់ពី Trump អំពាវនាវឲ្យមានការចាប់ខ្លួនគាត់

លោក Trump ប្រាប់អ្នកយកព័ត៌មានថា លោកគិតថា វានឹងជារឿងល្អ ប្រសិនបើ Newsom ត្រូវបានចាប់ខ្លួន។ ជាការឆ្លើយតប លោក Newsom បង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយហៅរឿងនេះថាជា «ជំហានដែលមិនអាចបំភ្លេចបាន ឆ្ពោះទៅរកលទ្ធិផ្តាច់ការ»។

ក្រោយមកលោក Trump ចោទលោក Newsom ថា ជាអ្នកបំផុសបំផុលឲ្យមានកុបកម្ម និងបង្កភាពអាម៉ាសដល់ឆ្មាំជាតិ។

លោក Newsom និយាយថា Trump កំពុងធ្វើដូចជាជនផ្តាច់ការ

នៅក្នុងការបង្ហោះលើបណ្តាញសង្គម X លោក Newsom និយាយថា បទបញ្ជាលោក Trump ក្នុងការដាក់ពង្រាយទាហានម៉ារីននៅ LA គឺជា «ការស្រមើស្រមៃដ៏វង្វេងវង្វាន់»។ Trump គឺជា ប្រធានាធិបតីផ្តាច់ការ។ នេះមិនមែនជាជនជាតិអាមេរិកទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បាតុកម្មប្រឆាំងច្បាប់អន្តោប្រវេសន៍នៅអាមេរិក រីកកាន់តែធំដល់ ១១ទីក្រុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម