ព័ត៌មានអន្ដរជាតិ
ភាពតានតឹងជាមួយកម្ពុជា ធ្វើឱ្យផ្សារហ៊ុនថៃបន្តធ្លាក់ចុះ
ភាពតានតឹងនៅព្រំដែនថៃ-កម្ពុជា បានបង្កក្ដីបារម្ភសម្រាប់អ្នកវិនិយោគថៃ ដែលធ្វើឱ្យសន្ទស្សន៍ផ្សារហ៊ុនថៃបន្តនិន្នាការធ្លាក់ចុះ ៤,៨ ភាគរយ រាប់ពីថ្ងៃទី១៥ ខែឧសភា គិតត្រឹមថ្ងៃ ១២ មិថុនា។ នេះបើតាមការចុះផ្សាយរបស់កាសែត The Thaiger។

ក្រុមហ៊ុន Krungsri Capital Securities (KCS) បានរាយការណ៍ថា ការរំខានពាណិជ្ជកម្មឆ្លងដែន និងការរង្គោះរង្គើទំនុកចិត្តលើវិស័យពាណិជ្ជកម្ម ដែលមានទំនាក់ទំនងជាមួយកម្ពុជា ដូចជា ភេសជ្ជៈ អាហារ រោងភាពយន្ត និងបដិសណ្ឋារកិច្ច គឺជាកត្តារួមចំណែក ដែលធ្វើឱ្យសន្ទស្សន៍ផ្សារហ៊ុនថៃធ្លាក់ចុះ។
ក្រុមហ៊ុន ខារ៉ាបាវ គ្រុប (Carabao Group) ដែលបង្កើតចំណូល ១០ ភាគរយ ពីការលក់នៅប្រទេសកម្ពុជា និងក្រុមហ៊ុន Osotspa ដែលមានចំណូល ៧ ភាគរយ ពីកម្ពុជា បានប្រឈមមុខនឹងការធ្លាក់ចុះទំនុកចិត្តរបស់វិនិយោគិន។ បើតាម The Thaiger ក្រុមហ៊ុន Carabao Group គ្រោងនឹងប្រើប្រាស់ផ្លូវសមុទ្រសម្រាប់ការដឹកជញ្ជូនផលិតផលរបស់ខ្លួន ប្រសិនបើការបិទព្រំដែននៅតែបន្តកើតមាន ខណៈអ្នកវិភាគព្រមានថា ភាពតានតឹងកាន់តែខ្លាំង អាចនឹងបង្កផលប៉ះពាល់កាន់តែធំ។
មន្ទីរពេទ្យមានផលប៉ះពាល់តិចតួច ដោយសារអ្នកជំងឺកម្ពុជា ជាប្រភពចំណូលសម្រាប់មន្ទីរពេទ្យថៃភាគច្រើន តិចជាង ៥ ភាគរយ។ ទេសចរណ៍ពេទ្យឆ្លងព្រំដែន ភាគច្រើនចូលតាមរយៈការធ្វើដំណើរតាមផ្លូវអាកាស ហើយការលើកលែងចំពោះអ្នកជំងឺពីការរឹតត្បឹតព្រំដែន ក៏អាចជួយកាត់បន្ថយហានិភ័យនៃការរំខានសម្រាប់វិស័យនេះផងដែរ។

យ៉ាងណាមិញ រោងភាពយន្ត និងការនាំចេញអាហារ រងឥទ្ធិពលតិចតួច។ ដោយ Major Cineplex Group ដែលដំណើរការរោងកុនចំនួន ៦ នៅកម្ពុជា មានចំណូលពីកម្ពុជាត្រឹម ៣,៨ ភាគរយ ប៉ុណ្ណោះនៃចំណូលសរុប។ ក្រុមហ៊ុនចំណីអាហារថៃផ្សេងៗទៀត ដូចជា Charoen Pokphand Foods, Thaifoods Group និង GFPT ក៏ដំណើរការនៅក្នុងប្រទេសកម្ពុជាផងដែរ។
យ៉ាងណាមិញ គេរំពឹងថា វិនិយោគិនអាចនឹងឃ្លាំមើលបន្ត ខណៈកម្ពុជាផ្អាកការចាក់ខែភាពយន្តដៃគ្រប់ប្រភេទនៅលើទូរទស្សន៍ និងរោងកុនរបស់ខ្លួន ខណៈរដ្ឋាភិបាលកម្ពុជា ក៏ពិចារណាលើការបិទទំនិញនាំចូលពីថៃ ប្រសិនបើថៃមិនព្រមបើកទ្វេព្រំដែន ដែលខ្លួនបិទជាឯកតោភាគី។
គួរកត់សម្គាល់ថា ការវិភាគមុនជម្លោះយោធាថៃ-កម្ពុជា បានបង្ហាញថា សន្ទស្សន៍ផ្សារហ៊ុនថៃជាធម្មតាធ្លាក់ចុះជាមធ្យម ២,៨ ភាគរយ ក្នុងមួយខែ ពេលមានព្រឹត្តិការណ៍អ្វីមួយ ប៉ុន្តែតែងងើបឡើងវិញ ៦,៣ ភាគរយ ក្នុងរយៈពេល ៣ ខែ និង ១១,៣ ភាគរយ ក្នុងរយៈពេល ៦ ខែ ដែលនេះបង្ហាញថា ផលប៉ះពាល់អាចមានរយៈពេលខ្លី៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


