ព័ត៌មានអន្ដរជាតិ
ហេតុការណ៍ធ្លាក់យន្តហោះ Air India ប៉ះពាល់ដល់ផែនការកំណែទម្រង់ឡើងវិញរបស់ថៅកែក្រុមហ៊ុនថ្មី
ការធ្លាក់យន្តហោះ Air India ដ៏សាហាវនៅទីក្រុង Ahmedabad រដ្ឋ Gujarat ប្រទេសឥណ្ឌាដែលបានសម្លាប់មនុស្ស ២៤១នាក់ ក្លាយជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការកសាងឡើងវិញក្រោមកម្មសិទ្ធិឯកជនថ្មី។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត The New York Times នៅថ្ងៃទី១៤ខែមិថុនា។

ក្រុមហ៊ុន Tata Group បានកាន់កាប់ក្រុមហ៊ុន Air India ក្នុងឆ្នាំ២០២២ បន្ទាប់ពីសេវាកម្មមិនល្អ និងបញ្ហាសុវត្ថិភាពជាច្រើនទសវត្សរ៍ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលឥណ្ឌា បានលក់ក្រុមហ៊ុនអាកាសចរណ៍ទៅឱ្យក្រុមហ៊ុន Tata Group ដែលជាស្ថាបនិកដើមក្នុងតម្លៃ ៣៥០លានដុល្លារ ដោយសង្ឃឹមថា ការគ្រប់គ្រងឯកជននឹងនាំមកនូវកំណែទម្រង់ដែលល្អប្រសើរជាងមុន។
ចាប់តាំងពីពេលនោះមក Tata Group បានព្យាយាមកែលម្អក្រុមហ៊ុនអាកាសចរណ៍ដោយជួលអ្នកដឹកនាំថ្មី បញ្ជាយន្តហោះថ្មីរាប់រយគ្រឿង និងរួមបញ្ចូលគ្នានូវក្រុមហ៊ុនអាកាសចរណ៍តូចៗ ដោយ Tata Group នាំយកនាយកប្រតិបត្តិបរទេសលោក Campbell Wilson ហើយបានធ្វើការបញ្ជាទិញយន្តហោះថ្មីចំនួន ៥៧០ ពីក្រុមហ៊ុន Boeing និង Airbus។ ថ្វីបើមានការខិតខំប្រឹងប្រែងទាំងនេះក៏ដោយ ក៏វឌ្ឍនភាពមានភាពយឺតយ៉ាវ ខណៈការធ្លាក់យន្តហោះនេះរឹតតែគំរាមកំហែងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងទាំងនេះថយចុះ និងធ្វើឱ្យខូចទំនុកចិត្តសាធារណៈ។

គួរបញ្ជាក់ថា មូលហេតុនៃការធ្លាក់យន្តហោះនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ ពីមុន ក្រុមហ៊ុន Air India មិនធ្លាប់ជួបឧបទ្ទវហេតុធ្ងន់ធ្ងរទេ ចាប់តាំងពី Tata ចូលគ្រប់គ្រង។ ការធ្លាក់នេះគឺជាការបរាជ័យដ៏ធំមួយសម្រាប់ផែនការរបស់ក្រុមហ៊ុនក្នុងការធ្វើឱ្យប្រសើរឡើង និងក្លាយជាក្រុមហ៊ុនអាកាសចរណ៍កំពូលនៅលើពិភពលោក។ ជាមួយគ្នានេះអ្នកជំនាញនិយាយថា ការដោះស្រាយបញ្ហាទាំងអស់នឹងត្រូវការពេលវេលា៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


