Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍៖ ខ្មែរមិនទៅយកទឹកដីគេទេ ប៉ុន្តែយើងការពារទឹកដីដែលមាននៅក្នុងផែនទីតម្កល់នៅអង្គការសហប្រជាជាតិ

បានផុស

នៅ

លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់ នៅចំពោះមុខកម្លាំងកងទ័ពជួរមុខថា ខ្មែរមិនទៅយកទឹកដីគេទេប៉ុន្តែយើងការពារទឹកដីរបស់យើងដែលមាននៅក្នុងផែនទីតម្កល់នៅអង្គការសហប្រជាជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


លោកបានថ្លែងបែបនេះ នាឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូននាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការកងអង្គរក្ស និងកងពលតូចថ្មើរជើងលេខ៤១​ ដែលឈរជើងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។ ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជារងនៃកងយោធពលខេមរៈភូមិន្ទ និងជាបញ្ជាការកងអង្គរក្ស និងលោក នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន ជាច្រើនរូប។


ឆ្លៀតក្នុងឱកាសនោះ លោកបានថ្លែងបញ្ជាក់ថា៖«ខ្មែរមិនទៅយកទឹកដីគេទេ ប៉ុន្តែយើងការពារទឹកដីរបស់យើងដែលមាននៅក្នុងផែនទីតម្កល់នៅអង្គការសហប្រជាជាតិ នេះគឺជាជំហរច្បាស់លាស់របស់ថ្នាក់ដឹកនាំកំពូលរបស់យើង»។ បន្ថែមលើនេះ លោកបានសម្តែងការកោតសរសើរ និងគាំទ្រគ្រប់បែបយ៉ាងដើម្បីលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង និងពលទាហានយើង។

ជាមួយគ្នានេះ​ លោករដ្ឋមន្រ្តីបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយសម្តែងនូវការគោរពកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ចំពោះការលះបង់គ្រប់បែបយ៉ាង របស់កងទ័ពកម្ពុជាក្នុងបុព្វហេតុរក្សាការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ។

ជាការកត់សម្គាល់ ស្របពេលដែលមានភាពតានតឹងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ ថ្នាក់ដឹកនាំកម្ពុជាគ្រប់ជាន់ថ្នាក់ ក៏ដូចជាប្រជាជនខ្មែរ បាននាំយកអំណោយ និងសម្ភារ ដើម្បីផ្តល់ជាកម្លាំងចិត្ត និងបង្ហាញការគាំទ្រចំពោះកងទ័ពជួរមុខ ដែលបានលះបង់ការពារបូរណភាពទឹកដីកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម