ព័ត៌មានអន្ដរជាតិ
ធ្លាក់យន្តហោះ Air India៖ ប្រអប់ខ្មៅត្រូវបានរកឃើញ ខណៈក្រុមគ្រួសារសពរង់ចាំចម្លើយ
ប្រអប់ខ្មៅត្រូវបានគេរកឃើញពីបំណែកនៃយន្តហោះ Boeing 787-8 Dreamliner របស់ក្រុមហ៊ុនអាកាសចរណ៍ Air India ដែលបានធ្លាក់ភ្លាមៗបន្ទាប់ពីហោះចេញពីទីក្រុង Ahmedabad ដោយបានសម្លាប់មនុស្ស ២៤១នាក់ក្នុងចំណោមមនុស្ស២៤២ នាក់នៅលើយន្តហោះ ខណៈពេលនេះក្រុមគ្រួសារជនរងគ្រោះកំពុងរងចាំទទួលសាកសពដែលមិនទាន់បានកំណត់អត្តសញ្ញាណនៅឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានBBC នៅថ្ងៃទី១៤ខែមិថុនានេះ។

សោកនាដកម្មនេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ តិចជាងមួយនាទីបន្ទាប់ពីការហោះឡើង ក្នុងជើងហោះហើរទៅទីក្រុងឡុងដ៍បានធ្លាក់ចូលទៅក្នុងតំបន់លំនៅដ្ឋាននិងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨នាក់នៅកន្លែងធ្លាក់ថែមទៀត។
រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិលឥណ្ឌា លោក Ram Mohan Naidu Kinjarapu បានបញ្ជាក់ពីការរកឃើញឧបករណ៍ថតទិន្នន័យហោះហើរ( ប្រអប់ខ្មៅ) ក្នុងរយៈពេល ២៨ ម៉ោង ដោយហៅវាថាជាជំហានដ៏សំខាន់មួយក្នុងការស៊ើបអង្កេតដែលដឹកនាំដោយការិយាល័យស៊ើបអង្កេតគ្រោះថ្នាក់យន្តហោះឥណ្ឌា (AAIB) ដោយមានការគាំទ្រពីក្រុមសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស និងក្រុមហ៊ុនផលិតយន្តហោះ Boeing ។

អ្នករស់រានមានជីវិតឈ្មោះ Vishwashkumar Ramesh ជនជាតិអង់គ្លេសដើមកំណើតឥណ្ឌាអាយុ៤០ ឆ្នាំគឺជាមនុស្សតែម្នាក់គត់ដែលរត់គេចខ្លួនបានពេលយន្តហោះធ្លាក់ដោយរងរបួសរលាក។ កិច្ចខិតខំប្រឹងប្រែងសង្គ្រោះកំពុងបន្ត ដោយការកំណត់អត្តសញ្ញាណ DNA កំពុងដំណើរការសម្រាប់ជនរងគ្រោះភាគច្រើន។ រហូតមកដល់ពេលនេះ មានតែសាកសពចំនួនប្រាំមួយប៉ុណ្ណោះដែលស្គាល់អត្តសញ្ញាណ ខណៈដែលសាកសពជាច្រើនទៀតនៅតែមិនស្គាល់អត្តសញ្ញាណ។
គួរបញ្ជាក់ថា យន្តហោះនេះមានអាយុ ១១ឆ្នាំ និងមានប្រវត្តិហោះហើរអន្តរជាតិជាប្រចាំ ហើយវាបានធ្វើដំណើរចំនួន ២៥ដងពី Ahmedabad ទៅទីក្រុងឡុងដ៍ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។ ជាការឆ្លើយតប និយតករអាកាសចរណ៍របស់ប្រទេសឥណ្ឌាបានបញ្ជាឱ្យមានការត្រួតពិនិត្យសុវត្ថិភាពបន្ថែមលើយន្តហោះ Air India Boeing 787 ទាំងអស់ជាវិធានការប្រុងប្រយ័ត្ន៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


