Connect with us

ព័ត៌មានអន្ដរជាតិ

ភាពតានតឹងជាមួយ​កម្ពុជា ធ្វើឱ្យផ្សារហ៊ុនថៃបន្តធ្លាក់ចុះ

បានផុស

នៅ

ភាព​តានតឹង​នៅ​ព្រំដែន​ថៃ​-​កម្ពុជា​ បាន​បង្កក្ដីបារម្ភសម្រាប់អ្នក​វិនិយោគថៃ​ ដែលធ្វើឱ្យ​សន្ទស្សន៍​ផ្សារ​ហ៊ុន​ថៃ​បន្តនិន្នាការ​ធ្លាក់​ចុះ ​៤,៨ ភាគរយ រាប់​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា គិតត្រឹមថ្ងៃ ១២ មិថុនា។ នេះបើតាមការចុះផ្សាយរបស់កាសែត The Thaiger។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Krungsri Capital Securities (KCS) បានរាយការណ៍ថា ការរំខានពាណិជ្ជកម្មឆ្លងដែន និងការរង្គោះរង្គើទំនុកចិត្តលើវិស័យពាណិជ្ជកម្ម ដែលមាន​ទំ​នាក់ទំនងជាមួយ​កម្ពុជា ដូចជា ភេសជ្ជៈ អាហារ រោងភាពយន្ត និងបដិសណ្ឋារកិច្ច គឺជាកត្តារួមចំណែក ដែលធ្វើឱ្យសន្ទស្សន៍​ផ្សារ​ហ៊ុន​ថៃ​ធ្លាក់ចុះ។

ក្រុមហ៊ុន ខារ៉ាបាវ គ្រុប (Carabao Group) ដែលបង្កើតចំណូល ១០ ភាគរយ ពីការលក់នៅប្រទេសកម្ពុជា និងក្រុមហ៊ុន​ Osotspa ដែលមានចំណូល ៧ ភាគរយ ពីកម្ពុជា បានប្រឈមមុខនឹង​ការធ្លាក់ចុះទំនុកចិត្តរបស់វិនិយោគិន។ បើតាម The Thaiger ក្រុមហ៊ុន Carabao Group គ្រោងនឹងប្រើប្រាស់ផ្លូវសមុទ្រសម្រាប់ការដឹកជញ្ជូនផលិតផលរបស់ខ្លួន ប្រសិនបើការបិទព្រំដែននៅតែបន្តកើតមាន ខណៈអ្នកវិភាគព្រមានថា ​ភាពតានតឹងកាន់តែខ្លាំង អាច​នឹង​បង្កផលប៉ះពាល់កាន់តែធំ។

មន្ទីរពេទ្យមានផលប៉ះពាល់តិចតួច ដោយសារអ្នកជំងឺកម្ពុជា ជាប្រភពចំណូលសម្រាប់មន្ទីរពេទ្យថៃ​ភាគច្រើន តិចជាង ៥ ភាគរយ។ ទេសចរណ៍ពេទ្យ​ឆ្លងព្រំដែន ភាគច្រើនចូលតាមរយៈការធ្វើដំណើរតាមផ្លូវអាកាស ហើយការលើកលែងចំពោះអ្នកជំងឺពីការរឹតត្បឹតព្រំដែន ក៏អាចជួយកាត់បន្ថយហានិភ័យនៃការរំខានសម្រាប់វិស័យនេះផងដែរ។

យ៉ាងណាមិញ រោងភាពយន្ត និង​ការ​នាំ​ចេញ​អាហារ ​រងឥទ្ធិពល​តិច​តួច។ ដោយ​ Major Cineplex Group ដែលដំណើរការរោងកុនចំនួន ៦ នៅកម្ពុជា មានចំណូលពីកម្ពុជាត្រឹម ៣,៨ ភាគរយ ប៉ុណ្ណោះនៃចំណូលសរុប។ ក្រុមហ៊ុនចំណីអាហារថៃផ្សេងៗទៀត ដូចជា Charoen Pokphand Foods, Thaifoods Group និង GFPT ក៏ដំណើរការនៅក្នុងប្រទេសកម្ពុជាផងដែរ។

យ៉ាងណាមិញ គេរំពឹងថា វិនិយោគិនអាចនឹងឃ្លាំមើលបន្ត ខណៈកម្ពុជាផ្អាកការចាក់ខែភាពយន្តដៃគ្រប់ប្រភេទនៅលើទូរទស្សន៍ និងរោងកុនរបស់ខ្លួន ខណៈរដ្ឋាភិបាលកម្ពុជា ក៏ពិចារណាលើការបិទទំនិញនាំចូលពីថៃ ប្រសិន​បើថៃមិនព្រមបើកទ្វេព្រំដែន ដែលខ្លួនបិទជាឯកតោភាគី។

គួរកត់សម្គាល់ថា ការវិភាគមុន​ជម្លោះយោធាថៃ-កម្ពុជា បានបង្ហាញថា សន្ទស្សន៍​ផ្សារ​ហ៊ុន​ថៃ​ជាធម្មតាធ្លាក់ចុះជាមធ្យម ២,៨ ភាគរយ ក្នុងមួយខែ ពេលមាន​ព្រឹត្តិការណ៍អ្វីមួយ ប៉ុន្តែតែងងើបឡើងវិញ ៦,៣ ភាគរយ ក្នុងរយៈពេល ៣ ខែ និង ១១,៣ ភាគរយ ក្នុងរយៈពេល ៦ ខែ ដែលនេះបង្ហាញថា ផលប៉ះពាល់អាចមាន​រយៈពេលខ្លី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៩ វិនាទី មុន

ភាពតានតឹងជាមួយ​កម្ពុជា ធ្វើឱ្យផ្សារហ៊ុនថៃបន្តធ្លាក់ចុះ

សេចក្ដីជូនដំណឹង១៣ នាទីutes មុន

Emart24 ហាងលក់រាយទំនិញកូរ៉េ ប្រកាសគាំទ្រ និងស្វែងរកកសិករ និងអាជីវករ ដែលមានផលិតផលក្នុងស្រុកដើម្បីដាក់លក់!

ជីវិតកម្សាន្ដ២៤ នាទីutes មុន

ធ្លាក់ខ្លួនលក់អាហារតាមផ្លូវមែនពិត តែ​តារាប្រុស Yaodong នៅដឹងគុណដល់អ្នកគាំទ្រជានិច្ច

សុខភាព៣៧ នាទីutes មុន

ក្នុង ១ ថ្ងៃ កម្ពុជា មានតម្រូវការឈាមកើនឡើងដល់ ៤០០ ប្លោក សម្រាប់ជួយជនរងគ្រោះនៅទូទាំងប្រទេស

ព័ត៌មានជាតិ៥០ នាទីutes មុន

ភ្នំពេញ​មាន​រោងចក្រ​ផលិត​ទឹក​ស្អាត​ ៦ កន្លែងសមត្ថភាព​ផលិត​បាន​​ប្រមាណ​ ១ ​លាន​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម