សុខភាព
ស្ត្រីមានផ្ទៃពោះ គួរប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ!
អំឡុងពេលមានផ្ទៃពោះ មិនមែនជាពេលវេលាដ៏ល្អសម្រាប់ស្ត្រីធ្វើដំណើរឆ្ងាយឡើយ។ ដូចនេះអ្នកម្តាយទាំងឡាយ គួរស្វែងយល់អំពីចំណុចខាងក្រោម ដើម្បីទុកជាអត្ថប្រយោជន៍។

ក) ការធ្វើដំណើរផ្លូវឆ្ងាយត្រូវហាមឃាត់ចំពោះស្ត្រីមានផ្ទៃពោះ នៅពេលដែលមាន ៖
– ផ្ទៃពោះកូនភ្លោះ
– ប្រវត្តិរលូតកូន
– មានសញ្ញាគំរាមកើតមិនគ្រប់ខែ
– ជំងឺលើសឈាម
– ជំងឺទឹកនោមផ្អែម
ខ) ទីកន្លែងដែលមិនគួរធ្វើដំណើរទៅ ៖
– ក្នុងតំបន់ពុំមានកន្លែងសម្រាកពេទ្យ
– ក្នុងតំបន់ដែលមានជំងឺគ្រុនចាញ់ ជំងឺហ្ស៊ីកា
គ) ក្នុងធ្វើដំណើរស្ត្រីត្រូវយកទៅជាមួយនូវ ៖
– ប្រដាប់ស្ទង់កម្ដៅ
– ថ្នាំ Paracétamol
– ប្រដាប់វាស់ឈាម
ឃ) ការធ្វើដំណើរតាមយន្តហោះ ៖

ស្ត្រីអាចធ្វើដំណើរតាមយន្តហោះ (ចំពោះការហោះហើររយៈពេលខ្លី) បានរហូតកូនក្នុងផ្ទៃអាយុ៧ខែ ឬ ៨ខែ ដោយមានសំបុត្រពេទ្យបញ្ជាក់ពីការប៉ាន់ស្មានថ្ងៃសម្រាល។ ការធ្វើដំណើរតាមយន្តហោះត្រូវហាមឃាត់ក្នុងរយៈពេលខែចុងក្រោយ និង៧ថ្ងៃ ក្រោយសម្រាល។

បងប្អូនស្ត្រីមានផ្ទៃពោះ គួរចៀសវាងការធ្វើដំណើរផ្លូវឆ្ងាយ ដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗនៅអំឡុងពេលធ្វើដំណើរ ឬនៅតំបន់ដែលគ្មានមន្ទីរពេទ្យ។

ប្រសិនបើមានបញ្ហាកើតឡើង បន្ទាប់ពីការធ្វើដំណើរ សូមប្រញាប់មកជួបជាមួយវេជ្ជបណ្ឌិតជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការពិគ្រោះ និងពិនិត្យឲ្យបានច្បាស់លាស់ ចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងចំពោះម្តាយ និងកូននៅក្នុងផ្ទៃ៕
អត្ថបទ ៖ រស្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត



