ព័ត៌មានជាតិ
អភិបាលរងរាជធានី ៖ ស្មៀនសង្កាត់ទាំង ១០៥ សូមចូលរួមថែរក្សាសមិទ្ធផល សន្តិភាពនៅកម្ពុជាឱ្យបានគង់វង្ស
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានសូមឱ្យស្មៀនសង្កាត់ទាំង ១០៥ ចូលរួមថែរក្សាសមិទ្ធផលដែលរកបានមកដោយលំបាករបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី និងបន្តមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នោះគឺសន្តិភាពនៅកម្ពុជា។ សន្តិភាពនេះហើយ បានធ្វើឱ្យយើងមានឱកាសធ្វើអ្វីៗ គ្រប់យ៉ាង រហូតមកដល់សព្វថ្ងៃនេះ។

ការស្នើសុំបែបនេះរបស់ លោក កើត ឆែ បានធ្វើឡើងនាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ ខណៈលោកបានអញ្ជើញជាតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី «កិច្ចការស្មៀន» នៅសាលារាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ លោក កើត ឆែ ក៏បានថ្លែងនូវការអរគុណចំពោះសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលកន្លងមក តែងតែបានធ្វើការបណ្ដុះបណ្ដាលបុគ្គលិក-មន្ត្រីរាជការ នៃរដ្ឋបាលរាជធានីភ្នំពេញ។

លោក កើត ឆែ មានប្រសាសន៍បន្តថា ស្មៀន បានដើរតួនាទីចម្បងចំនួន ០២ ជាអ្នកសម្របសម្រួលការងាររដ្ឋបាលផ្ទៃក្នុង នៃរដ្ឋបាលសង្កាត់ផង និងជាអ្នកសម្របសម្រួលប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានផង។ ការបង្កើតនូវយន្តការច្រកចេញចូលតែមួយនៅថ្នាក់សង្កាត់ កាលពីឆ្នាំ ២០២២ បានធ្វើឱ្យទំហំការងាររបស់ស្មៀន កាន់តែច្រើនឡើងទ្វេដង ហើយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ស្មៀន ក៏ទទួលបាននូវការបណ្តុះបណ្តាលលើការងារឌីជីថល , ការងាររបៀប និងគ្រប់គ្រងឯកសាររដ្ឋបាល និងការបណ្តុះបណ្តាលលើជំនាញទន់ រួមមាន «ការអភិវឌ្ឍផ្នត់គំនិត , Mindset » និង «ភាពជាថ្នាក់ដឹកនាំ , Leadership» ផងដែរ។

លោក កើត ឆែ ក៏បានបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលក្នុងថ្ងៃនេះ នឹងផ្តោតលើទិដ្ឋភាពសំខាន់ ០២ នោះ គឺ ទី០១.តួនាទី ភារកិច្ច របៀបរបបការងាររបស់ស្មៀន និងកិច្ចការរដ្ឋបាលឃុំ សង្កាត់ និងទី០២.ការរំលឹកឡើងវិញនូវក្រមសីលធម៌ វិជ្ជាជីវៈការងារ និងឥរិយាបថមន្ត្រីរាជការ ដែលស្មៀនត្រូវប្រកាន់ខ្ជាប់។

លោក សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា ស្មៀនសង្កាត់នៅភ្នំពេញ គឺសុទ្ធតែមនុស្សមានចំណេះដឹងខ្ពស់ ពោលគឺស្ទើរតែ ៨០ ភាគរយ ទៅហើយ ជាស្មៀនដែលមានសញ្ញាបត្របរិញ្ញាឡើងទៅ។ ការបណ្តុះបណ្តាលស្មៀននាពេលនេះ ដើម្បីឱ្យស្មៀនទទួលបាននូវចំណេះដឹងជាមូលដ្ឋាន ចេះពីកិច្ចការងារអភិវឌ្ឍន៍មូលដ្ឋាន ក្រមសីលធម៌ វិជ្ជាជីវៈការងារ និងកិច្ចការងារសហការជាមួយដៃគូអភិវឌ្ឍន៍៕
អត្ថបទ ៖ ស្រីរ័ត្ន



-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


