Connect with us

ព័ត៌មានជាតិ

បញ្ហាព្រំដែនកម្ពុជា-ថៃ៖ សម្តេច ស ខេង ប្រាប់ទៅកងទ័ពទាំងអស់ ត្រូវតែគោរពយ៉ាងម៉ឹងម៉ាត់តាមបទបញ្ជារបស់រាជរដ្ឋាភិបាល

បានផុស

នៅ

សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានលើកទឹកចិត្ត និងផ្តាំផ្ញើទៅកាន់កងទ័ពទាំងអស់ថា ​នៅក្នុងកាលៈទេសៈដែលកម្ពុជាកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសថៃ គឺកងទ័ពទាំងអស់ ត្រូវតែគោរពយ៉ាងម៉ឹងម៉ាត់តាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេច ស ខេង បានលើកឡើងបែបនេះក្នុងពេលអញ្ជើញចុះសួរសុខទុក្ខអង្គភាពកងកម្លាំងគ្រប់ប្រភេទដែលកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ដោយស្ថិតក្នុងស្ថានភាពដែលប្រទេសជាតិកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង សូមឲ្យ មេបញ្ជាការ ក៏ដូចជាកងកម្លាំងថ្នាក់ក្រោមគ្រប់ប្រភេទទាំងអស់ ត្រូវតែគោរពយ៉ាងម៉ឹងម៉ាត់ តាមបទបញ្ជា និងការសម្រេចនានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី»។ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់បែបនេះពេលអញ្ជើញចុះសួរសុខទុក្ខ នៅតាមអង្គភាពកងកម្លាំងកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន រួមមានបញ្ជាការដ្ឋាន វរៈសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៨១៧ ស្រុកសំពៅលូន, បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ ៥៣ ស្រុកកំរៀង, បញ្ជាការដ្ឋាន កងពលតូចថ្មើរជើងលេខ ៥២ ស្រុកសំឡូត និងបញ្ជាការដ្ឋានវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៣ ស្រុកសំឡូត។

សម្ដេចក្រឡាហោម បានកោតសរសើរ និងលើកទឹកចិត្តដល់កងកម្លាំងគ្រប់ប្រភេទដែលបានបំពេញភារកិច្ចរបស់ខ្លួនក្នុងការការពារបូរណភាពទឹកដី និងរក្សាសុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះ  សម្តេចក្រឡាហោមក៏បានក្រើនរំលឹកដល់កងកម្លាំងគ្រប់ប្រភេទទាំងអស់បន្តបំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនជាពិសេសគឺត្រូវគោរព និងអនុវត្តយ៉ាងម៉ឹងម៉ាត់ តាមបទបញ្ជា និងការណែនាំ របស់ថ្នាក់ដឹកនាំតាមអង្គភាព។ សម្ដេចក្រឡាហោម និងគណៈប្រតិភូ ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់កងកម្លាំងគ្រប់អង្គភាពទាំងនោះផងដែរ។

គួររំលេចជូនថា ក្នុងពេលកម្ពុជាកំពុងមានបញ្ហាជាមួយថៃ និងក្នុងពេលកងទ័ពប្រទេសទាំង២កំពុងប្រឈមមុខដាក់គ្នានៅជួរមុខ ក្រៅពីសម្តេចក្រឡាហោម ស ខេង ក៏មានថ្នាក់ដឹកនាំ និងមន្រ្តីគ្រាក់ៗជាបន្តបន្ទាប់បានអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងទ័ពកម្ពុជា។ ក្នុងនោះ រួមមាន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង, ឯកឧត្តម ហ៊ុន ម៉ានី, ឯកឧត្តម ស សុខា, ឯកឧត្តម សាយ សំអាល់,ឯកឧត្តម ហេង សួរ ជាដើម។ វត្តមានរបស់ថ្នាក់ដឹកនាំទាំងនេះ គឺជាការផ្តល់កម្លាំងចិត្តយ៉ាងខ្លាំងដល់កងទ័ពកម្ពុជាដែលកំពុងតៀមលក្ខណៈការពារទឹកដី។ មិនតែប៉ុណ្ណោះ ក៏ជាការបង្ហាញដល់កងទ័ពទាំងអស់គ្នាថា ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋកម្ពុជានៅជាមួយកងទ័ព និងគាំទ្រកងទ័ពជានិច្ចក្នុងការវាយកម្ទេចសត្រូវដែលចង់ឈ្លានពានទឹកដីកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ វិនាទី មុន

បញ្ហាព្រំដែនកម្ពុជា-ថៃ៖ សម្តេច ស ខេង ប្រាប់ទៅកងទ័ពទាំងអស់ ត្រូវតែគោរពយ៉ាងម៉ឹងម៉ាត់តាមបទបញ្ជារបស់រាជរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

​យោធាថៃ​ហាមជនជាតិខ្លួនមិនឱ្យឆ្លង​ដែន​មក​ធ្វើ​ការ​នៅ​កន្លែង​កម្សាន្ត​ កាស៊ីណូ​ ​​នៅប៉ោយប៉ែត

សន្តិសុខសង្គម១៤ នាទីutes មុន

ស្នងការរាជធានី៖ សន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីព្យុហយាត្រាសាមគ្គីភាព ត្រូវបានធានាសុវត្ថិភាពជូនពលរដ្ឋចូលរួម

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

​មេ​សន្តិសុខ​រុស្ស៊ី​​ទៅកាន់​ទីក្រុង​ព្យុយ៉ាងបន្ទាន់ ត្រឹម​១២ថ្ងៃ ​ចំពេល​សម្ព័ន្ធមិត្តអ៊ីរ៉ង់​រងទុក្ខ​​

ព័ត៌មានជាតិ២៣ នាទីutes មុន

ពលរដ្ឋជាង៣០០០នាក់ ភៀសខ្លួនពីតំបន់ប្រឈមនៅបន្ទាត់ព្រំដែនខេត្តព្រះវិហារ ដើម្បីទៅកន្លែងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម