Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ចោទថា ត្រាំ កំពុងធ្វើឲ្យជម្លោះ អ៊ីស្រាអែល-អ៊ីរ៉ង់ កាន់តែរីកធំ

បានផុស

នៅ

ស្របពេលជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ កាន់តែក្តៅរោល បង្កក្តីបារម្ភផ្ទុះសង្គ្រាមធំក្នុងតំបន់មជ្ឈិមបូព៌ានោះ ប្រទេសចិន​ បានចោទប្រកាន់ប្រធានាធិបតីអាមេរិក​ ដូណាល់ ត្រាំ ថា កំពុងចាក់សាំងលើភ្លើង ហើយពង្រីកអណ្តាតភ្លើងនៃជម្លោះនេះ ឲ្យកាន់តែរាលដាលខ្លាំង។

អ្នកនាំពាក្យក្រសួងការបរទេសចិន Guo Jiakun (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារទី១៧ខែមិថុនាឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសចិន Guo Jiakun និយាយថា «លោកត្រាំកំពុងដុតភ្លើងហើយចាក់សាំងពីលើ! ការគំរាមកំហែងនិងដាក់សម្ពាធកាន់តែខ្លាំង នឹងមិនជួយរុញឲ្យស្ថានការណ៍ថយកម្តៅនោះទេ ប៉ុន្តែផ្ទុយទៅវិញ វានឹងធ្វើឲ្យជម្លោះកាន់តែធំនិងខ្លាំងឡើងៗ។ ចិន សូមអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រទេសដែលមានឥទ្ធិពលលើអ៊ីស្រាអែល ត្រូវទទួលខុសត្រូវនិងចាត់វិធានការជាបន្ទាន់ ដើម្បីបន្ថយភាពតានតឹងនិងការពារជម្លោះកុំឲ្យរីករាលដាល»។

ការចោទប្រកាន់របស់ចិន គឺចង់សំដៅទៅការព្រមានរបស់លោកត្រាំ ដែលឲ្យគ្រប់គ្នា ត្រូវចាកចេញពីរដ្ឋធានីតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់ជាបន្ទាន់ ដោយធ្វើឲ្យគេបារម្ភថា អាចនឹងមានរឿងធំកើតឡើង។

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទទី១៦ខែមិថុនាឆ្នាំ២០២៥ លោកត្រាំសរសេរថា «អ៊ីរ៉ង់ គួរតែចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលខ្ញុំបានប្រាប់ពួកគេ។ ពិតជាគួរឲ្យខ្មាសអៀន និងខ្ជះខ្ជាយអាយុជីវិតមនុស្សណាស់។ និយាយឲ្យសាមញ្ញគឺ អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ។ ខ្ញុំនិយាយម្តងហើយម្តងទៀត! គ្រប់គ្នាត្រូវជម្លៀសចេញពីទីក្រុងតេហេរ៉ង់ជាបន្ទាន់!»។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

យ៉ាងណា ទន្ទឹមនោះ ក្រសួងការបរទេសចិន ក៏បានចេញសេចក្តីណែនាំជាបន្ទាន់មួយ ដោយអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនក្នុងប្រទេសអ៊ីស្រាអែល​ឲ្យ​ជម្លៀស​ចេញ «កាន់​តែ​ឆាប់​កាន់​តែ​ល្អ» ផងដែរ ដោយលើកឡើងពីស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន។

ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយ​នៅ​ថ្ងៃអង្គារ​ទី​១៦​មិថុនា​ ស្ថានទូតចិនក្នុងទីក្រុង Tel Aviv បានរៀបរាប់​ថា «បេសកកម្មចិននៅអ៊ីស្រាអែលសូម​ប្រកាស​ឲ្យ​ជនជាតិចិន​​​ចាកចេញពីប្រទេស​ឲ្យ​បានឆាប់តាមដែលអាចធ្វើបានតាមរយៈច្រកព្រំដែនគោក ដើម្បី​បង្ការ​ទុក​​ជាមុន​ថា​ពួកគេអាចធានាសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ»។ បន្ថែម​ពី​នោះ ក្រសួង​ក៏​បាន​បញ្ជាក់​ទៀត​ថា «ជា​ការ​ផ្ដល់អនុសាសន៍ សូម​ចាកចេញក្នុងទិសដៅនៃ​ប្រទេស​ហ្សកដានី»។

ចំណែក​ឯ​ស្ថានទូត​ក្រុង​ប៉េកាំងឯណោះ ​ក៏​បាន​​ប្រកាសដែរ​​​ថា ជម្លោះ​«កំពុង​តែ​បន្ត​កើន​ឡើង» ហើយ​ថា «ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវបានខូចខាត ការស្លាប់ និងរបួសរបស់ជនស៊ីវិលមានការកើនឡើង ហើយស្ថានភាពសន្តិសុខកាន់តែធ្ងន់ធ្ងរទៅៗ»៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រទេសអារ៉ាប់និងមូស្លីមចំនួន២០ រួមគ្នាថ្កោលទោស អ៊ីស្រាអែល ដែលវាយអ៊ីរ៉ង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ព្រមានឲ្យគ្រប់គ្នាចេញពីទីក្រុងតេហេរ៉ង់ ជាបន្ទាន់ ទំនងជិតកើតរឿងធំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដឹងច្បាស់ហើយ ថាហេតុអ្វីបានជាអ៊ីស្រាអែល ដាច់ខាតត្រូវតែវាយអ៊ីរ៉ង់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តើអ៊ីរ៉ង់ប្រើមីស៊ីលអ្វី ទើបអាចបាញ់ទម្លុះខែលការពារដ៏ខ្លាំងរបស់អ៊ីស្រាអែលបាន?

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្យុះទី១ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជា​មួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ស្ទើរទូទាំងប្រទេស

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ទោះកំពុងប្រយុទ្ធជាមួយអ៊ីរ៉ង់ តែអ៊ីស្រាអែល មិនបន្ថយដៃឡើយនៅហ្គាហ្សា ដោយសម្លាប់មនុស្សច្រើននាក់ទៀត

Sokha Hotels

ព័ត៌មានពេញនិយម