Connect with us

ព័ត៌មានអន្ដរជាតិ

​​​ មេបក្ស Bhumjaithai​ បង្ហោះ​​​រូប​ស្និទ្ធស្នាលជាមួយ​មេទ័ព ​Boonsin Padklang

បានផុស

នៅ

​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក Anutin Charnvirakul ​ដែល​ទើប​ប្រកាស​ដក​ គណបក្ស​ Bhumjaithai​ របស់​លោក ​ពី​រដ្ឋាភិបាល​ចម្រុះ​​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ​បាន​បង្ហោះ​រូប​ភាព​ជិតស្និទ្ធ​ជាមេ​បញ្ជាការ​ភូមិភាគ​២ លោក Boonsin Padklang ដែល​ល្បី​​​​ថា មិន​បានស្តាប់​នយោបាយ​រដ្ឋមន្ត្រី​ស្របច្បាប់​ជាយូរមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Anutin Charnvirakul ​និង មេ​បញ្ជាការ​ភូមិភាគ​២ លោក Boonsin Padklang។ FB

​ការបង្ហោះ​រូប​ភាព​សិ្នទ្ធស្នាល​នេះ គឺ​កើត​ឡើង​ ក្រោយ​ការ​ប្រកាស​​​ដក​​គណបក្ស​​ Bhumjaithai ​ពីរដ្ឋាភិបាល​ចម្រុះដឹកនាំដោយ​​គណបក្ស​ Pheu Thai របស់​លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ​​និង​ទាមទារ​​ឲ្យ​​លោកស្រីនាយករដ្ឋមន្ត្រី​ ទទួលខុសត្រូ​វ​ចំពោះ​ខ្លឹមសារ​សំឡេង​សន្ទនា​​ជាមួយ​​ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច​ ហ៊ុន សែន​ ​ដែល​អ្នក​ទាំងពីរ​បាន​សន្ទនា​ចរចា​ជុំវិញ​​ពេលវេលា​បើក​និង​​បិទ​ព្រំដែន​​ថៃ​និង​កម្ពុជា​។

លោក Anutin Charnvirakul ប្រធាន​គណបក្ស​ Bhumjaithai​ បាន​កើត​ជម្លោះ​​​ជាមួយ​​គណបក្ស​ភឿថៃ​​មួយរយៈកាល​ចុង​ក្រោយ​ បន្ទាប់​ពី​​​លោកស្រី​ ផែថង​ថាន ​គ្រោង​រុះ​រើ​គណៈរដ្ឋមន្ត្រី ដោយស្នើ​យក​ក្រសួង​មហាផ្ទៃ​ពី​​គណបក្ស​ Bhumjaithai មកគ្រប់គ្រង​។

​ដំបូល​ឡើង​គណបក្ស​ភឿថៃ​ចង់ប្រគល់​​ឲ្យ​គណបក្ស​ Bhumjaithai​ នូវ​កូតា​ចំនួន​២ក្រសួង​ គឺក្រសួង​​​​​សុខាភិបាល និង​ទីស្តីការគណៈរដ្ឋមន្ត្រី ជា​ថ្នូ​​រទទួលយក​ក្រសួងមហាផ្ទៃ ឬ​ក៏​ត្រូវ​​រុញគណបក្ស​នេះ​នៅ​ក្រៅរដ្ឋាភិបាល​តែម្តង ដោយ​ដាក់​ឱសានវាទ​​​​ត្រឹមម៉ោង​៣រសៀលនេះ។ ទីបំផុត គណបក្ស​ Bhumjaithai​ ដកខ្លួន​ពីរដ្ឋាភិបាល និងងាក​ទៅ​បង្ហាញ​ភាព​ជិត​ស្និទ្ធ​ជាមួយមេបញ្ជាការ​យោធា​ Boonsin Padklang ដែល​កំពុង​ផ្ទុះ​ការ​ចាប់អារម្មណ៍ថា មិនស្តាប់​រដ្ឋាភិបាល​​លោកស្រី ផែថងថាន នោះស្រាប់៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម