Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមានថា បើអាមេរិកបាញ់នុយក្លេអ៊ែរឬផ្លាស់ប្តូររបបនៅ អ៊ីរ៉ង់ នឹងបង្កមហន្តរាយធំធេង

បានផុស

នៅ

សង្គ្រាមអ៊ីស្រាអែល-អ៊ីរ៉ង់ មិនទាន់មើលឃើញសញ្ញាធូរស្រាលឡើង ហើយអ្វីដែលកាន់តែបារម្ភគឺថា ២សប្តាហ៍ទៀតនឹងក្លាយជាពេលដ៏សំខាន់ក្នុងការសម្រេចចិត្តរបស់អាមេរិក តើខ្លួនត្រូវលូកដៃដែរឬក៏អត់? យ៉ាងណា ពេលនេះរុស្ស៊ី បានព្រមានចំៗលោក ដូណាល់ ត្រាំ ថា អ៊ីរ៉ង់មិនអាចផ្លាស់ប្តូររបបបានឡើយ ហើយការធ្វើឃាតមេដឹកនាំកំពូលរបស់ប្រទេសនេះ នឹងបង្កឲ្យមានមហន្តរាយយ៉ាងធំធេង។

អ្នក​គាំទ្រ​កាន់រូបថតមេដឹកនាំ​កំពូល​អ៊ីរ៉ង់ Ayatollah Ali Khamenei និងអតីត​មេដឹកនាំ Ayatollah Ruhollah Khomeini (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបទសម្ភាសជាមួយ Sky News នៅថ្ងៃសុក្រទី២០ខែមិថុនាឆ្នាំ២០២៥ អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov និយាយថា ការធ្វើឃាតលោក Ayatollah Ali Khamenei និងការផ្លាស់ប្តូររបបក្នុងប្រទេសអ៊ីរ៉ង់ ប្រៀបបាននឹងការបើកប្រអប់នៃគ្រោះមហន្តរាយ បង្កជាវិនាសកម្មធំធេង។ ទង្វើបែបនោះ ​នឹងបង្កឲ្យមានសកម្មភាពនិងការឆ្លើយតបពីក្នុងប្រទេសអ៊ីរ៉ង់ ចំណែករុស្ស៊ីក៏ជំទាស់ដាច់ខាតផងដែរ។

ដោយឡែក ក្នុងបទសម្ភាសជាមួយសារព័ត៌មាន TASS របស់រុស្ស៊ីឯណោះវិញ លោក Peskov ក៏ព្រមានទៅលោកត្រាំដែរថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់អាមេរិកនៅតំបន់មជ្ឈិមបូព៌ា នឹងនាំឲ្យមានផលវិបាកដ៏មហន្តរាយ ហើយវានឹងទាញស្ថានការណ៍ឲ្យរាលដាលក្លាយជាសង្គ្រាមពេញតំបន់ទាំងមូល។

អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov (រូបថត៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានបំភ្លឺ​រួចហើយថា ការផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់ មិនមែនជាគោលបំណងនៃយុទ្ធនាការយោធារបស់អ៊ីស្រាអែលនោះទេ តែ​លោក​ចាត់ទុក​ថា​វា​ជា «លទ្ធផល»។ ការផ្លាស់ប្តូរណាមួយនៅក្នុងការដឹកនាំរបស់អ៊ីរ៉ង់ត្រូវតែកំណត់ដោយប្រជាជនអ៊ីរ៉ង់ មិនមែនដោយអ៊ីស្រាអែលឡើយ។

លោកបន្តថា «បញ្ហានៃការផ្លាស់ប្តូររបប ឬការដួលរំលំនៃរបបនេះ គឺជាបញ្ហាចម្បង និងសំខាន់បំផុតសម្រាប់ប្រជាជនអ៊ីរ៉ង់។ នោះហើយជាមូលហេតុដែលខ្ញុំមិនចាត់ទុក​វាជាគោលដៅ។ វាអាចជាលទ្ធផល ប៉ុន្តែវាមិនមែនជាគោលដៅដែលបានបញ្ជាក់ ឬផ្លូវការឡើយ»។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (រូបថត៖ Reuters)

សូមជម្រាបជាថ្មី អ៊ីស្រាអែល បានបើកប្រតិបត្តិការ «Risisng Lion» កាលពីថ្ងៃសុក្រទី១៣ខែមិថុនាឆ្នាំ២០២៥ ដោយបាញ់មីស៊ីលលើទីក្រុងតេហេរ៉ង់ ក្នុងគោលបំណងកម្ទេចកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

អ៊ីស្រាអែលបញ្ជាក់ថា ខ្លួនគ្មាន​ជម្រើស​ផ្សេងក្រៅ​ពី​វាយ​អ៊ីរ៉ង់ឡើយ ព្រោះប្រទេសនេះ កំពុង​ស្ថិតនៅលើផ្លូវឈានឆ្ពោះទៅរកការផលិតបាន​គ្រាប់បែក​នុយក្លេអ៊ែរហើយ។ យ៉ាងណា អ៊ីរ៉ង់បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ និងអះអាងម្តងហើយម្តងទៀតថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់តែគោលបំណងស៊ីវិលប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រុមសកម្មប្រយុទ្ធនិកាយស៊ីអ៊ីតអ៊ីរ៉ាក់ គំរាមវាយមូលដ្ឋានទ័ពអាមេរិក បើ ត្រាំ ចូលជួយអ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

រុស្ស៊ី ព្រមានថា បើអាមេរិកបាញ់នុយក្លេអ៊ែរឬផ្លាស់ប្តូររបបនៅ អ៊ីរ៉ង់ នឹងបង្កមហន្តរាយធំធេង

ព័ត៌មានជាតិ៥ នាទីutes មុន

រដ្ឋបាលឃុំស្វាយជ្រះ ដាក់ដេញថ្ងៃគម្រោងសាងសង់​ផ្លូវ​​ប្រវែង​សរុប​ជាង ៤ គីឡូម៉ែត្រ

កីឡា១០ នាទីutes មុន

លោក នួន សូរិយា លើក​ឡើង​ថា ច្បាប់គុន​ខ្មែរ​​ដាក់​ពិន្ទុ​​ពេល​រាប់​២​ដង​ គួរ​ពិចារណាកែប្រែ​

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

លោក ត្រាំ ត្អូញត្អែរ​ថា អាមេរិក​មាន​ថ្ងៃ​ឈប់​ច្រើន​ពេក ខាត​លុយ​រាប់ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ១៤ នាទីutes មុន

ស៊ូ សុជាតិ៖​មុននឹងសម្រេចចិត្តវិនិយោគលើឧបករណ៍ហិរញ្ញវត្ថុណាមួយ ទាមទារឱ្យ​​មានចំណេះដឹងពាក់ព័ន្ធនឹងវិស័យនោះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

តួកគី ថ្កោលទោសថា Netanyahu សាហាវជាង Hitler ទៅទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ពូទីន ស្នើជួយដោះស្រាយជម្លោះមជ្ឈិមបូព៌ា តែ​ ត្រាំ​ ប្រាប់វិញថា ដោះស្រាយរឿងខ្លួនឯងឲ្យចេញសិនទៅ ចាំគិតរឿងគេ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រុមសកម្មប្រយុទ្ធនិកាយស៊ីអ៊ីតអ៊ីរ៉ាក់ គំរាមវាយមូលដ្ឋានទ័ពអាមេរិក បើ ត្រាំ ចូលជួយអ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

គណបក្ស​សំខាន់២​ទៀត​ក្នុងរដ្ឋាភិបាល​ចម្រុះ បដិសេធ​​ ផែថងថាន កាន់តំណែង​បន្ត​

កីឡា៦ ម៉ោង មុន

អតីត​កីឡា​ការិនី​ល្បុក្កតោ​ ពេជ្រ​ ចរណៃ​ ទំហំ​ទឹកប្រាក់​នៃ​ការ​ខូចខាត​ឆេះ​ហាងអស់​ខ្ទង់​ ២៦​ម៉ឺន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម