Connect with us

ព័ត៌មានជាតិ

១ ខែឧសភា មានពលរដ្ឋជាបុគ្គលស្វ័យនិយោជន៍ជាង ១ ម៉ឺន ៣ ពាន់នាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស

បានផុស

នៅ

នៅក្នុង​ខែឧសភា ​ឆ្នាំ ​២០២៥​ មាន​ប្រជាពលរដ្ឋ​ជា​បុគ្គល​ស្វ័យ​និ​យោជន៍​ប្រមាណ​ជាង ​១​ ម៉ឺន​ ៣ ​ពាន់​នាក់​ បាន​ចុះឈ្មោះ​ចូល​ជា​សមាជិក​ ប​.​ស​.​ស ដែល​ធ្វើឱ្យ​បុគ្គល​ស្វ័យ​និ​យោជន៍​កើនឡើង​ដល់​ទៅ​ជាង ​៥១ ​ម៉ឺន​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ​ប​.​ស​.​ស និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី ​២០​ មិថុនា ​នេះ​ថា ​ចំនួន​ប្រជាពលរដ្ឋ​ជា​បុគ្គល​ស្វ័យ​និ​យោជន៍​ចុះឈ្មោះ​ចូល​ជា​សមាជិក ប​.​ស​.​ស មានការ​កើនឡើង​ជា​បន្តបន្ទាប់​ដោយសារ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ពី​អត្ថប្រយោជន៍​ពេលដែល​មាន​ប័ណ្ណ​ ប​.​ស​.​ស នេះ​ ដូចជា​ទទួល​បាន​សេវា​ពិនិត្យ ពិគ្រោះ​យោបល់ ព្យាបាល និង​ថែទាំ​ នៅ​គ្រប់​មន្ទីរពេទ្យ​ជា​ដៃគូ ប​.​ស​.​ស ទូទាំង​ប្រទេស ដោយ​ឥតគិតថ្លៃ​។ ការទទួលបាន​ប្រាក់​បំណាច់​មាតុភាព និង​ការទទួលបាន​ប្រាក់​វិភាជន៍​បូជាសព​ដោយ​គ្រាន់តែ​ចំណាយ​ត្រឹម ​១៥ ៦០០ រៀល ​ក្នុង ​១​ ខែ ប៉ុណ្ណោះ។

លោក​បណ្ឌិត បានបញ្ជាក់​ថា ​ជាក់ស្តែង​ចាប់តាំងពី​រាជរដ្ឋាភិបាល​បានចាប់ផ្តើម​អនុវត្ត​គោល​នយោបាយ​ថ្មី​ដែល​បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវការ​កាលពី​ថ្ងៃទី​ ១៤ ខែវិច្ឆិកា ឆ្នាំ ​២០២៣ កន្លងទៅនេះ​ រហូតមក​ដល់​ខែឧសភា​ ឆ្នាំ​ ២០២៥​ នេះ​ មាន សមាជិក ប​.​ស​.​ស បាន​កើន​ឡើង​ដល់ ៣ ១៣៨ ៨២២ នាក់ ស្រី ១ ៧២៩៥៨៨​ នាក់ ក្នុងនោះ ​បុគ្គល​ស្វ័យ​និ​យោជន៍​ចំនួន ៥១២ ៤០៥​ នាក់ ស្រី ៣១១ ៩២២​ នាក់​ មានការ​កើនឡើង​ បើ​ធៀប​នឹង​ខែមេសា មាន​ចំនួន​ត្រឹមតែ​ ៤៩៨ ៥៤៦ នាក់ ស្រី ៣០៣ ៤១៩ នាក់​ កើនឡើង​ ១៣ ៨៥៩​ នាក់ ​ក្នុងចំណោម ​សមាជិក ​ប​.​ស​.​ស សរុប​ចំនួន ៣ ០៦០ ៣៩២ នាក់ ស្រី ១ ៦៨៦ ៨៨៧ នាក់។

លោក​បណ្ឌិត បាន​បន្ថែម​ថា​ ចំនួន​សមាជិក​ ប​.​ស​.​ស មាន​ការកើនឡើង​ជា​បន្តបន្ទាប់ ​នេះ​បង្ហាញ​ពី​ការ​មាន​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​មក​លើ​សេវា ​ប​.​ស​.​ស ព្រោះ​ពួកគាត់​គិត​ថា​ មាន ប​.​ស​.​ស ជួយ​កាត់បន្ថយ​ការ​ចំណាយ​ក្នុង​គ្រួសារ​ពេល​មាន​ជំងឺ​មក​មន្ទីរពេទ្យ​ ដោយសារ​ការ​ចំណាយ​ជា​បន្ទុក​របស់​ ប​.​ស​.​ស។ ដូចនេះ​ ប​.​ស​.​ស ជា​ក្តី​សង្ឃឹម​របស់​ពួកគាត់។

តែ​យ៉ាងណាក៏ដោយ ​មួយរយៈ​ចុងក្រោយ​នេះ ​ពលរដ្ឋ​ជា​បុគ្គល​ស្វ័យ​និ​យោជន៍​មួយ​ចំនួន​ បាន​រអ៊ូរទាំ​ថា ការ​ធ្វើ ​ប​.​ស​.​ស តឹងតែង ​និង​ពិបាកធ្វើ​ជាង​មុន ​ខណៈ​ពីមុន​មិន​មាន​ការ​ទាមទារ​ច្រើន​ដូច​បច្ចុប្បន្ន​នោះ​ទេ។ ត្រង់​ចំណុច​នេះ លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ បាន​ពន្យល់​ថា ​«​ចំពោះ​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ថា​ ការ​ធ្វើ​ប័ណ្ណ​ ប​.​ស​.​ស មាន​ភាព​ស្មុគស្មាញ​នោះ ​ប្រហែលជា​សំដៅ​លើ​ការ​តម្រូវ​ឱ្យ​មាន​វិញ្ញាបនបត្រ​ចុះឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​ចេញ​ដោយ​គណៈកម្មាធិការ​សម្របសម្រួល​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​តែ​បច្ចុប្បន្ននេះ​ការ​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​ភាពងាយស្រួល​ ដោយ​លោកអ្នក​អាច​អញ្ជើញ​ទៅកាន់​ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម កម្ពុជា ធនាគារ​អេស៊ីលីដា ធនាគារ ABA ធនាគារ​វី​ង​ និង​ធនាគារ​វឌ្ឍនៈ​ ពេលទៅដល់​អាច​ស្នើសុំ​វិញ្ញាបនបត្រ​បាន​ហើយ​ កាន់តែ​ពិសេស​ទៀត​នោះ ​គឺ​ធ្វើ​តាមរយៈ​ទូរស័ព្ទ​ ដោយ​គ្រាន់តែ​ធ្វើការ​អាប់​ឡូត​រូបថត​ និង​ឆ្លើយ​ជាមួយ​នឹង​លក្ខខណ្ឌ​មួយ​ចំនួន​ទៅ​គេ​ នឹង​ទទួល​ហើយ នឹង​ចេញ​វិញ្ញាបនបត្រ​។​ ពេលចេញ​វិញ្ញាបនបត្រ​ហើយ អាច​យក​មក​ធ្វើ​ប័ណ្ណ​ ប​.​ស​.​ស ជា​បុគ្គល​ស្វ័យ​និ​យោជន៍​នៅ​គ្រប់​សាខា ​ប​.​ស​.​ស ទាំងអស់​ បាន​ហើយ​»​។

លោក​បណ្ឌិត​បាន​បញ្ជាក់​បន្ថែម​ថា ក្រៅពី​មាន​វិញ្ញាបនបត្រ​ហើយ​ ប្រជាពលរដ្ឋ​មិនត្រូវ​មាន​អាយុ​លើស​ពី​ ៦០ ​ឆ្នាំ ​គិត​ត្រឹម​កាលបរិច្ឆេទ​ស្នើសុំ​ចុះបញ្ជី​។ ​មាន​ប្រកបមុខរបរ​រក​ចំណូល​ផ្ទាល់ខ្លួន​ ដោយ​មិន​ពាក់ព័ន្ធ​នឹង​ប្រាក់ឈ្នួល ​ឬ​ប្រាក់បៀវត្សរ៍​ និង​មិន​មាន​ប្រើប្រាស់​បុគ្គលិក​នៅ​ក្នុង​សកម្មភាព​មុខរបរ​របស់​ខ្លួន​ និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ច្បាប់ដើម​មាន​សុពលភាព៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

តួកគី ថ្កោលទោសថា Netanyahu សាហាវជាង Hitler ទៅទៀត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រុមសកម្មប្រយុទ្ធនិកាយស៊ីអ៊ីតអ៊ីរ៉ាក់ គំរាមវាយមូលដ្ឋានទ័ពអាមេរិក បើ ត្រាំ ចូលជួយអ៊ីស្រាអែល

ព័ត៌មានជាតិ៥ ម៉ោង មុន

គណៈកម្មការព្រំដែនកម្ពុជា-វៀតណាម នឹងបើកកិច្ចប្រជុំក្នុងខែកក្កដា ដើម្បីដោះស្រាយបោះ​បង្គោលដែលនៅសេសសល់ ១៦%ទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

គណបក្ស​សំខាន់២​ទៀត​ក្នុងរដ្ឋាភិបាល​ចម្រុះ បដិសេធ​​ ផែថងថាន កាន់តំណែង​បន្ត​

កីឡា៨ ម៉ោង មុន

អតីត​កីឡា​ការិនី​ល្បុក្កតោ​ ពេជ្រ​ ចរណៃ​ ទំហំ​ទឹកប្រាក់​នៃ​ការ​ខូចខាត​ឆេះ​ហាងអស់​ខ្ទង់​ ២៦​ម៉ឺន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម