Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ជះ​លុយ​អស់ជាង ២០០​លាន​ដុល្លារ​រាល់ថ្ងៃ ដើម្បី​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់

បានផុស

នៅ

ជា​រៀងរាល់​ថ្ងៃ អ៊ីស្រាអែល កំពុង​ជះ​លុយ​យ៉ាង​ច្រើន​សន្ធឹក​ប្រមាណ​ជា ២០០លានដុល្លារ ទៅ ២៨៥​លានដុល្លារ ឬ​អាច​ហក់​ឡើង​ដល់ ៧២៥​លានដុល្លារ នៅពេលរាប់បញ្ចូលការចំណាយបន្ទាប់បន្សំ​ផ្សេង​ទៀត នៅ​ក្នុង​ជម្លោះ​ដ៏​ក្ដៅ​គគុក​របស់​ខ្លួន​ជាមួយ​ប្រទេស​អ៊ីរ៉ង់។ នេះ​បើយោង​​តាម​របាយការណ៍​​ដែ​លចុះផ្សាយ​ដោយ The Wall Street Journal កាល​ពី​ថ្ងៃ​​សុក្រ​ទី​២០​ខែ​មិថុនា​ឆ្នាំ​២០២៥។

ខែល​ការពារ​ដែន​អាកាស​របស់​អ៊ីស្រាអែល (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចំណាយភាគច្រើន ធ្វើ​ឡើង​សម្រាប់​​ប្រព័ន្ធការពារមីស៊ីល​ដែលមានតម្លៃថ្លៃ ដូចជា Arrow 3 មានតម្លៃប្រហែល ៤​លានដុល្លារក្នុង​ការ​បាញ់​ស្ទាក់ចាប់​មីស៊ីល​មួយគ្រាប់ ខណៈ David’s Sling និង Arrow 2 មានតម្លៃចន្លោះពី ៧០​ម៉ឺន​​ដុល្លារ ទៅ ៤​លានដុល្លារ​ក្នុង​ការ​បាញ់​ម្ដង។ មីស៊ីល​មិន​តិច​ជាង ៤០០​គ្រាប់​នោះ​ទេ ដែល​ត្រូវ​អ៊ីរ៉ង់​ផ្លោង​ដាក់​អ៊ីស្រាអែល បើ​គិត​ចាប់​ពី​សង្គ្រាម​បាន​ផ្ទុះឡើង​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។

ការ​ចំណាយ​ផ្សេងៗ​ទៀត​របស់​អ៊ីស្រាអែល មាន​ដូចជា ថ្លៃ​ឥន្ធនៈ ការដាក់​ពង្រាយ​យន្តហោះចម្បាំង គ្រាប់បែក និង​ការ​ដឹកជញ្ជូន។ ជា​ឧទាហរណ៍​ជាក់​ស្ដែង គ្រាន់​តែ​ថ្លៃ​ចំណាយ​ហោះហើរ​របស់​យន្តហោះ​ចម្បាំង F-35 ក្នុង​រយៈពេល​១​ម៉ោង អ៊ីស្រាអែល​ត្រូវ​​ខាត​​បង់​លុយ​​អស់ ១០ ០០០​ដុល្លារ។

វិទ្យាស្ថាន Aaron សម្រាប់គោលនយោបាយសេដ្ឋកិច្ច បានប៉ាន់ប្រមាណថា បើ​​សង្រ្គាម​អូស​បន្លាយ​​ដល់​រយៈពេលមួយខែ នោះ​វា​អាចធ្វើឲ្យអ៊ីស្រាអែលខាតបង់ប្រាក់ចំនួន ១២​ពាន់លានដុល្លារ។ សេដ្ឋវិទូ​អ៊ីស្រាអែល​​ លោក Zvi Eckstein បាននិយាយថា «សង្រ្គាមនេះមានតម្លៃថ្លៃជាង​​(សង្គ្រាម​នៅ​)ហ្គាហ្សា ឬ​ហេសបូឡា។ គ្រាប់រំសេវ ការ​ការពារ និង​ការ​វាយលុក គឺជាការចំណាយដ៏ធំ​ធេង»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ វិនាទី មុន

អ៊ីស្រាអែល ជះ​លុយ​អស់ជាង ២០០​លាន​ដុល្លារ​រាល់ថ្ងៃ ដើម្បី​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់

ព័ត៌មានជាតិ១០ នាទីutes មុន

កម្ពុជា​​ប្តេជ្ញាចិត្ត​ជំរុញ និងអភិវឌ្ឍន៍វិស័យ​វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងតំបន់

ព័ត៌មានជាតិ២៤ នាទីutes មុន

ទឹកជ្រោះអូរស៊ិនលែរ៍ ប្រែក្លាយពីតំបន់ដែលគេទុកចោល ជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរ

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

ពូទីន៖ រុស្ស៊ីនិង​អ៊ុយក្រែន​ជា​ប្រជាជន​តែ​មួយ អ៊ីចឹង​ហើយ​អ៊ុយក្រែន​ទាំង​មូល​គឺ​ជា​របស់រុស្ស៊ី

ព័ត៌មានជាតិ៤៥ នាទីutes មុន

ខ្នង​អាង​កំពីងពួយ ចាប់ផ្តើម​ស្ថាបនា​ចាក់បេតុង​ ក្រោយ​ដោះស្រាយផលប៉ះពាល់ជាមួយ​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

តួកគី ថ្កោលទោសថា Netanyahu សាហាវជាង Hitler ទៅទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី ព្រមានថា បើអាមេរិកបាញ់នុយក្លេអ៊ែរឬផ្លាស់ប្តូររបបនៅ អ៊ីរ៉ង់ នឹងបង្កមហន្តរាយធំធេង

ព័ត៌មានជាតិ២១ ម៉ោង មុន

គណៈកម្មការព្រំដែនកម្ពុជា-វៀតណាម នឹងបើកកិច្ចប្រជុំក្នុងខែកក្កដា ដើម្បីដោះស្រាយបោះ​បង្គោលដែលនៅសេសសល់ ១៦%ទៀត

កីឡា២៤ ម៉ោង មុន

អតីត​កីឡា​ការិនី​ល្បុក្កតោ​ ពេជ្រ​ ចរណៃ​ ទំហំ​ទឹកប្រាក់​នៃ​ការ​ខូចខាត​ឆេះ​ហាងអស់​ខ្ទង់​ ២៦​ម៉ឺន​ដុល្លារ

សន្តិសុខសង្គម១៩ ម៉ោង មុន

កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សង្គ្រោះជនរងគ្រោះជាអនីតិជន ៥ នាក់ ពីកន្លែងម៉ាស្សា ១ កន្លែង

Sokha Hotels

ព័ត៌មានពេញនិយម