ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងកូវីដ Johnson & Johnson ១៥លានដូស ត្រូវបំផ្លាញចោលដោយសារ មិនត្រូវតាមស្តង់ដារគុណភាព
កាលពីថ្ងៃពុធ ក្រុមហ៊ុន Johnson & Johnson Inc បានទទួលស្គាល់ថា វ៉ាក់សាំងកូវីដរបស់ខ្លួន ដែលផលិតដោយដៃគូមួយគឺ “មិនបានបំពេញតាមស្តង់ដារគុណភាពទេ” ហើយនិយាយថា ខ្លួននឹងផ្តល់អ្នកជំនាញបន្ថែមទៀតដើម្បីត្រួតពិនិត្យផលិតកម្ម។

មុននេះ កាសែត New York Times បានរាយការណ៍ថា វ៉ាក់សាំងចាក់តែម្តងចំនួន១៥លានដូស ត្រូវបានបំផ្លាញចោលនៅឯរោងចក្រផលិត Baltimore ដែលគ្រប់គ្រងដោយក្រុមហ៊ុន Emergent BioSolutions បន្ទាប់ពីកម្មករបានធ្វើឲ្យមានកំហុសជាមួយគ្រឿងផ្សំវ៉ាក់សាំង។
កាសែតនេះបានរាយការណ៍ថា ឧប្បត្តិហេតុនេះបានរារាំងនិយតករសហព័ន្ធ ពីការអនុម័តខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃពុធ ក្រុមហ៊ុន Johnson & Johnson បាននិយាយថា កំហុសនេះត្រូវបានរកឃើញនៅក្នុងដំណើរការត្រួតពិនិត្យគុណភាព ហើយវ៉ាក់សាំងទាំងនោះ មិនបានឈានដល់ដំណាក់កាលបំពេញ និងបញ្ចប់នៃដំណើរការផលិតរបស់យើងឡើយ។

ក្រុមហ៊ុននិយាយថា “គុណភាពនិងសុវត្ថិភាពនៅតែជាអាទិភាពរបស់យើង។ ដូច្នេះនៅពេលយើងបន្តធ្វើការជាមួយរដ្ឋបាលចំណីអាហារនិងឪសថ ក្រុមហ៊ុន Johnson & Johnson នឹងផ្តល់អ្នកជំនាញបន្ថែមក្នុងការផលិត ប្រតិបត្ដិការបច្ចេកទេសនិងគុណភាពដើម្បីត្រួតពិនិត្យ ដឹកនាំនិងគាំទ្រលើរាល់ការផលិតវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Johnson & Johnson”។
ក្រុមហ៊ុនគូសបញ្ជាក់ថា ជំហានទាំងនេះនឹងធ្វើឲ្យក្រុមហ៊ុន អាចរក្សាការផ្គត់ផ្គង់វ៉ាក់សាំងចំនួន២៤លានដូសបន្ថែមទៀតនៅត្រឹមចុងខែមេសា និង១០០លានដូសនឹងត្រូវបញ្ជូនទៅសហរដ្ឋអាមេរិកនៅត្រឹមចុងខែឧសភា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Market Watch
ចុចអាន៖ វ៉ាក់សាំង BioNTech-Pfizer មានប្រសិទ្ធភាព ១០០ភាគរយ ចំពោះក្មេងអាយុពី១២ដល់១៥ឆ្នាំ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


