Connect with us

ព័ត៌មានអន្ដរជាតិ

ផែថងថាន ​រងការស៊ើបអង្កេត​លើ​ក្រមសីលធម៌ អាច​​ឈាន​​ទៅដកដំណែង​​ ដូច​​​​លោក ថាវីស៊ីន ដែរ

បានផុស

នៅ

គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) ​បាន​ចាប់ផ្តើម​បើក​ការ​ស៊ើបអង្កេត​​លើ​​ករណីបំពានក្រមសីលធម៌ធ្ងន់ធ្ងរ ​របស់ នាយក្រដ្ឋមន្ត្រី លោកស្រី​ ផែថង​ថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) ជុំវិញការលេចធ្លាយ​សារចរចា​តាម​ទូរស័ព្ទជាមួយ​សម្តេច​តេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភា​កម្ពុជា​។ ការស៊ើបអង្កេត​បឋម​នឹង​​ត្រូវ​រយៈពេល​១០​​ថ្ងៃ។ ក្នុងករណី​​រក​ឃើញ​កំហុស​​​​ដែលមានចែង លោកស្រី​ ប្រឈម​ការដក​ហូត​ដំណែង​ ដូច​អតី​ត​នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន មក​ពីគណបក្ស​ភឿថៃ​ដែរ​។​

លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និង​ លោក សេដ្ឋា ថាវីស៊ីន ក្នុងអំឡុង​ពេលឃោសនា​​បោះឆ្នោត។ឆ្នាំ​២០២៣​។ Bangkok Post
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី​២០​ខែមិថុនាឆ្នាំ២០២៥​ ​ព្រឹទ្ធ​សមាជិ​ក​​​​​​នៃ​​ប្រទេស​ថៃ​​បានស្នើសុំជាផ្លូវការឱ្យទាំង NACC និងតុលាការធម្មនុញ្ញពិនិត្យមើលថាតើការប្រព្រឹត្តរបស់នាយករដ្ឋមន្ត្រីគឺស្មើនឹង ការប្រព្រឹត្តខុសក្រមសីលធម៌យ៉ាងធ្ងន់ធ្ងរ»។ ​​ការ​ស៊ើបអង្កេត​នេះ​កើត​ឡើង​ ចំ​ពេល​មាន​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​ បន្ទាប់​ពី​បែក​ធ្លាយ​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សម្តេច ហ៊ុន សែន ដែល​បង្ក​ជា​ព្យុះ​នយោបាយ​សម្រាប់​​ការ​បន្ត​តំណែង​របស់​នាយករដ្ឋមន្ត្រី​ ផែថងថាន ក៏ដូចជា​អនាគត​មិនច្បាស់លាស់​នៃ​ការ​ដឹកនាំ​រដ្ឋាភិបាលចម្រុះ​របស់​គណបក្ស​ភឿថៃ​របស់​លោកស្រី​។

តាម​សេចក្តីរាយការណ៍​របស់​សារ​ព័ត៌មាន The Nation គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) នៅថ្ងៃចន្ទ បានឯកភាពជាឯកច្ឆ័ន្ទក្នុងការចាប់ផ្តើមការស៊ើបអង្កេត​បឋមលើវីដេអូឃ្លីបដែលលេចធ្លាយនៃការសន្ទនារវាង នាយក្រដ្ឋមន្ត្រី លោកស្រី​ ផែថង​ថាន ស៊ីណាវ៉ាត្រ និង​ សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

គណៈកម្មាការជឿជាក់ថា ខ្លឹមសារអាចបង្កើតជាការបំពានយ៉ាងធ្ងន់ធ្ងរលើបទដ្ឋានសីលធម៌ ជាពិសេសទាក់ទងនឹងការកត់​សម្គាល់ដែលទាក់ទងនឹងភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ។

តាមសេចក្តីរាយការណ៍​នោះ NACC បានកំណត់ពេលវេលា ១០ថ្ងៃដើម្បីបញ្ចប់ការស៊ើបអង្កេតបឋម។ ដំណើរការនេះនឹងរួមបញ្ចូលការចម្លង និងការបកប្រែយ៉ាងត្រឹមត្រូវនូវសំឡេងពីខ្មែរទៅជាភាសាថៃ ការសាកសួរសាក្សីដែលពាក់ព័ន្ធ និង​ពិនិត្យមើលច្បាប់ជាធរមាន។

ការត្រួតពិនិត្យនេះក៏នឹងយោងទៅលើសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញពីមុន ដែលនាំទៅដល់ការដកសិទ្ធិរបស់អតីតនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន​ ជុំវិញការតែងតាំង លោក Phichit Chuenban ជារដ្ឋមន្ត្រី​​ទីស្តីការ​គណៈរដ្ឋមន្ត្រី ដ៏ចម្រូងចម្រាស។

លើសពីនេះ គណៈកម្មការនឹងពិនិត្យថាតើតុលាការធម្មនុញ្ញបានទទួលយកញត្តិពាក់ព័ន្ធទាក់ទងនឹងស្ថានភាពរបស់លោកស្រី​ ផែថ​ងថាន រួចហើយឬនៅ។ ប្រសិនបើការស៊ើបអង្កេតបឋមរកឃើញហេតុផលគ្រប់គ្រាន់ សំណុំរឿងនឹងបន្តទៅការស៊ើបអង្កេតជាផ្លូវការដោយក្រុមប្រឹក្សា NACC ហើយប្រសិនបើចាំបាច់ ការស៊ើបអង្កេតពេញលេញអាចនឹងត្រូវចាប់ផ្តើម។

បណ្ដឹង​សីលធម៌​ប្រឆាំង​នឹង​នាយក​រដ្ឋមន្ត្រី​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​សមាជិក​ព្រឹទ្ធ​សភា​ជា​ច្រើន​រូប រួម​ទាំង​ប្រធាន​ព្រឹទ្ធសភា​លោក Mongkol Surasajja ហើយ​ត្រូវ​បាន​ដាក់​ទៅ NACC រួច​ហើយ។ ពាក្យបណ្តឹងដូចគ្នានេះក៏ត្រូវបានបញ្ជូនទៅតុលាការធម្មនុញ្ញផងដែរ ដើម្បីពិចារណាថាតើតំណែងនាយករដ្ឋមន្ត្រីរបស់​ផែថងថាន គួរតែត្រូវបានបញ្ចប់ ដោយ​ផ្អែកលើសកម្មភាពរបស់នាងនៅក្នុងការសន្ទនាដែលលេចធ្លាយ​នោះដែរទេ៕​

រ៉ាន់ រើយ​

លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និង លោក សេដ្ឋា​ ថាវីស៊ីន ថតជុំគ្នា​ជាមួយតំណាងរាស្ត្រ បក្ស​ភឿថៃ​។
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ វិនាទី មុន

ស្មាត ប្រកាសការផ្លាស់ប្តូរថ្នាក់ដឹកនាំពីខែកញ្ញានេះតទៅ៖ លោក Ziad Shatara ត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Robi Axiata នៅបង់ក្លាដែស ខណៈដែលលោក Ritesh Kumar Singh នឹងចូលកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុនស្មាតអាស្យាតា

ព័ត៌មានអន្ដរជាតិ២៤ វិនាទី មុន

ផែថងថាន ​រងការស៊ើបអង្កេត​លើ​ក្រមសីលធម៌ អាច​​ឈាន​​ទៅដកដំណែង​​ ដូច​​​​លោក ថាវីស៊ីន ដែរ

ព័ត៌មានជាតិ៤៧ វិនាទី មុន

​នេះ​ក្រុម​​លំដាប់​កំពូល ៤​ ​​ត្រូវ ប៉ះ កម្ពុជា​ក្នុង​ពាន SEA V. League ឆ្នាំ​២០២៥

សន្តិសុខសង្គម១១ នាទីutes មុន

ពលរដ្ឋនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ស្នើអាជ្ញាធរស្ដារប្រព័ន្ធលូ ខណៈទឹកស្អុយ​ហៀរ​លើដងផ្លូវរំខានការរស់នៅ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ថៃនាំចេញឥន្ធនៈមកកម្ពុជា ជាង ១,៤៦ ប៊ីលាន​ដុល្លារ ឆ្នាំមុន​

Sokha Hotels

ព័ត៌មានពេញនិយម