Connect with us

កីឡា

ជើងខ្លាំងវ័យក្មេង ពេជ្រ សឹង្ហៈ ដាក់គោលដៅប្រឡូកនៅក្រៅប្រទេស និង​ប្រឹង​ឲ្យ​បាន​តម្លៃ​ខ្លួន​ខ្ពស់​

បានផុស

នៅ

ជើងខ្លាំងវ័យក្មេង​ប្រចាំ​ក្លឹប​គ្រូ​ឆ្នើម​ ពេជ្រ សឹង្ហៈ​ បន្ទាប់​ពី​ប្រឡូក​គុន​ខ្មែរ​ស្ទើរ​គ្រប់​សង្វៀន​រួចហើយ​នេះ​ ឥឡូវ​ដាក់​គោលដៅ​ឲ្យ​បាន​ចេញ​ទៅ​ប្រកួត​នៅ​ឯ​ក្រៅ​ប្រទេស​ និង​បន្ត​ខំប្រឹង​ធ្វើ​យ៉ាងម៉េច​ឲ្យ​ទទួល​តម្លៃ​ខ្លួន​កាន់តែ​ខ្ពស់​នៅ​ថ្ងៃ​ខាង​មុខ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពលើផេក សឹង្ហៈ​

ពេជ្រ​ សឹង្ហៈ​ បាន​ឲ្យ​ដឹង​ថា​ គោលដៅ​នៅថ្ងៃ​ខាង​មុខ​ទៀត​នោះ​គឺ​បន្ត​ខំប្រឹង​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត​ដើម្បី​ក្រសោប​ឱកាស​បាន​ចេញ​ទៅ​ប្រកួត​នៅ​ឯ​ក្រៅ​ប្រទេស​ និង​តាម​កម្មវិធី​ធំៗ​ជា​ដើម។​ មួយ​វិញ​ទៀត​គឺ​ខំប្រឹង​ទាំង​ហាត់​ និង​ប្រកួត​ឲ្យ​រឹតតែ​មាន​សមត្ថភាព​លេចធ្លោ​ទទួល​បាន​តម្លៃ​ខ្លួន​បាន​កាន់​តែ​ខ្ពស់។​

រូបភាពលើផេក សឹង្ហៈ​

ប្អូន​ប្រុស​ ពេជ្រ​ សម្បត្តិ​ រូប​នេះ​បន្ថែម​ទៀត​ថា​ បើ​និយាយ​ពី​ចំណុច​ខ្វះខាត​គឺ​រូប​គេ​មើល​ឃើញ​ថា​ក្បាច់​នៅ​ស្ទើរ​មិន​ទាន់​សំបូរបែប​ ប៉ុន្តែ​កម្លាំង​ស៊ុហ្វ​មាន​ល្អ។​ ចំណែក​អាវុធ​ក៏​នៅ​ហាក់​មាន​ទម្ងន់​ស្រាល​ផង​ដែរ។​ ដូច្នេះ​ហើយ​សរុប​គឺ​មាន​តែ​បន្ត​ខំប្រឹង​ហាត់​បន្ថែម​ទៅ​ទៀត​ទើប​អាច​សម្រេច​ក្ដី​បំណង​ទាំង​អស់​ខាង​លើ​នេះ។​

រូបភាពលើផេក សឹង្ហៈ​

បញ្ជាក់​ដែរ​ថា​ ពេជ្រ​ សឹង្ហៈ​ ជា​កីឡាករ​វ័យ​ក្មេង​ក្នុង​ក្លឹប​ប្រដាល់​ពេជ្រ​សុផាន់​គុន​ខ្មែរ​ និង​ត្រូវ​ជា​ប្អូន​ប្រុស​បង្កើត​របស់​ ពេជ្រ​ សម្បត្តិ។​ រូប​គេ​ជា​កីឡាករ​ដើម​កំណើត​ពី​ខេត្ត​កំពង់ស្ពឺ​ និង​បាន​ចូល​ប្រឡូក​គុន​ខ្មែរ​ប្រហែល​ ៤ឆ្នាំ​មក​ហើយតាំងពី​រូប​គេ​មាន​អាយុ​ ១៤ឆ្នាំ​មក​ម្ល៉េះ៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេទ័ពជើងទឹកអាមេរិក បារម្ភខ្លាំង ក្រោយបាញ់មីស៊ីលតម្លៃ៣៦លានដុល្លារ អស់ច្រើនគ្រាប់ពេក ដើម្បីការពារអ៊ីស្រាអែល

ព័ត៌មានជាតិ២១ ម៉ោង មុន

បិទបើកព្រំដែន៖ រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា សួរថៃ ថា ខ្លាចអន់ ឬក៏ច្រឡំថាជាតិសាសន៍គេល្ងង់ជាងខ្លួន?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​ដូណាល់ ត្រាំ​ ក្តៅ​ក្រហាយខ្លាំង​ ពេល​អ៊ីរ៉ង់​និង​អ៊ីស្រាអែល បំពានបទឈប់បាញ់​​ដែលលោកប្រកាស​

កីឡា២៣ ម៉ោង មុន

កីឡាករ​ អ៊ុំ​ ចំរើន​ មិន​នឹកស្មាន​ថា​មាន​ថ្ងៃ​នេះ​ ខណៈអ្វី​ដែល​ខំប្រឹង​ជាង​ ១០ឆ្នាំ​បាន​សម្រេច​ហើយ​

Sokha Hotels

ព័ត៌មានពេញនិយម