ព័ត៌មានជាតិ
រដ្ឋមន្ត្រីការពារជាតិអាម៉េរិក Hegseth គ្រោងធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងពេលឆាប់ៗនេះ
រដ្ឋមន្ត្រីការពារជាតិអាម៉េរិក គ្រោងធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។ ដំណឹងនៃដំណើរទស្សនកិច្ចមកកម្ពុជារបស់លោករដ្ឋមន្ត្រី Hegseth ត្រូវបានទម្លាយឱ្យដឹងដោយមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិប្រទេសទាំងពីរ ក្នុងជំនួបនៅភ្នំពេញ។

ជំនួបរវាងឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា និងឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិក លោក Andrew Byers កាលពីថ្ងៃទី២៤ ខែមិថុនា គឺបានពិភាក្សាលម្អិតអំពីការត្រៀមសម្របសម្រួលទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាម៉េរិក ដែលគ្រោងមកទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខនេះ។
លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានបញ្ជាក់ថា ភាគីកម្ពុជារីករាយក្នុងការទទួលស្វាគមន៍ និងត្រៀមសម្របសម្រួលទស្សនកិច្ចផ្លូវការរបស់លោក Pete Hegseth រដ្ឋមន្ត្រីការពារជាតិអាម៉េរិក។ នេះបើយោងតាមខ្លឹមសារដែលចុះផ្សាយដោយក្រសួងការពារជាតិកម្ពុជា។

គម្រោងទស្សនកិច្ចរបស់រដ្ឋមន្ត្រី Hegseth គឺកើតឡើងខណៈទំនាក់ទំនងកម្ពុជា និងអាម៉េរិក បាននិងកំពុងចាប់ផ្ដើមល្អប្រសើរឡើង ពិសេសការស្ដារឡើងវិញនូវកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរតែម្ដង។
ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានអះអាងអំពីការចាប់ផ្ដើមវិវត្តន៍ជាវិជ្ជមាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្រោយពីមានដំណើរទស្សនកិច្ចមកកាន់កម្ពុជារបស់គណៈប្រតិភូជាន់ខ្ពស់អាម៉េរិកជាបន្តបន្ទាប់កន្លងមក ហើយនឹងបន្តរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះជាមួយគ្នាឱ្យកាន់តែរីកចម្រើនទៅមុខ។
លោកឧត្តមសេនីយ៍ឯក សង្កត់ធ្ងន់ថា កម្ពុជានៅតែរក្សាជំហរពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជានិច្ចជាមួយអាម៉េរិក និងសង្ឃឹមថា នឹងមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងប្រតិភូប្រទេសទាំងពីរទៅវិញទៅមកនៅគ្រប់កម្រិតជាបន្តបន្ទាប់ថែមទៀត។

ឆ្លើយតបនឹងភាគីកម្ពុជា លោក Andrew Byers ឧបការីរងក្រសួងការពារជាតិសហរដ្ឋអាម៉េរិក ទទួលបន្ទុកអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចរបស់លោកជាលើកដំបូងនេះ នឹងជាចំណែកមួយក្នុងការពង្រឹងថែមទៀតដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេទាំងពីរ។ ហើយនេះក៏ជាជំនួប ដើម្បីពិភាក្សាលម្អិតពីការត្រៀមសម្របសម្រួលទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាម៉េរិក។
ជាមួយនឹងគម្រោងទស្សនកិច្ចរបស់លោករដ្ឋមន្ត្រី Hegseth ក៏មានដំណឹងនូវការចូលចតរបស់នាវាចម្បាំងកងទ័ពជើងទឹកអាម៉េរិកនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជាផងដែរ។ នេះបើសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិអាម៉េរិក។

គួរជម្រាបថា ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក លោក Andrew Byers ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជា បានជួបឧត្តមសេនីយ៍យោធាកម្ពុជាជាច្រើនរូបរួមមានឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត នាយកនាយកដ្ឋានទាក់ទងអន្តរជាតិ ឧត្តមសេនីយ៍ឯក សួន សំណាង ប្រធានក្រុមសម្របសម្រួលសហប្រតិបត្តិការយោធា និងបានធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពសមុទ្ររាម។ បន្ថែមពីនេះ លោក Andrew Byers បានជួបលោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសកម្ពុជា៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


