ព័ត៌មានអន្ដរជាតិ
EU អនុម័តបន្តដាក់ទណ្ឌកម្មលើរុស្ស៊ីរយៈពេល៦ខែថែមទៀត
កិច្ចប្រជុំមេដឹកនាំសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃទី២៦មិថុនា បានអនុម័តជាផ្លូវការដើម្បីបន្តការដាក់ទណ្ឌកម្មដែលមានស្រាប់ប្រឆាំងនឹងរុស្ស៊ី សម្រាប់រយៈពេល៦ខែបន្ថែមទៀត ដោយបញ្ជាក់សាជាថ្មីនូវសម្ពាធសេដ្ឋកិច្ចរបស់ពួកគេ ក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់ទីក្រុងមូស្គូទៅលើអ៊ុយក្រែន។

កញ្ចប់ទណ្ឌកម្ម រួមមាន ការរឹតបន្តឹងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ពីការបង្កកទ្រព្យសកម្ម និងការរឹតបន្តឹងពាណិជ្ជកម្ម រហូតដល់ការទប់ស្កាត់លើទុនបម្រុងរបស់ធនាគារកណ្តាលរុស្ស៊ី ដែលមានទឹកប្រាក់សរុបជាង ២០០ពាន់លានអឺរ៉ូ ដោយរក្សាវិធានការទាំងនេះឲ្យមានប្រសិទ្ធភាពរហូតដល់ដើមឆ្នាំ២០២៦។
ខណៈពេលដែលការពន្យារពេលទណ្ឌកម្មថែមទៀតត្រូវបានអនុម័ត មេដឹកនាំសហភាពអឺរ៉ុបមិនបានយល់ព្រមលើកញ្ចប់ទណ្ឌកម្មទី១៨ថ្មី ដែលត្រូវបានស្នើឡើងទេ ដែលពាក់ព័ន្ធនឹងការរឹតបន្តឹងបន្ថែមទៀតនៅក្នុងវិស័យសំខាន់ៗ ដូចជា ថាមពល និងធនាគារ។ នេះក៏ព្រោះតែមានក្ដីព្រួយបារម្ភដែលលើកឡើងដោយប្រទេសហុងគ្រី និងស្លូវ៉ាគី ទាក់ទិននឹងសន្តិសុខថាមពល និងផលប្រយោជន៍ជាតិ។
នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Robert Fico បានទទូចថា ការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹង ជាពិសេសអ្នកដែលកំណត់គោលដៅនៃការបញ្ឈប់ការនាំចូលឧស្ម័នពីរុស្ស៊ីនៅឆ្នាំ២០២៧ មិនគួរដំណើរការដោយគ្មានការធានាការពារការផ្គត់ផ្គង់ឧស្ម័ន និងការពារសេដ្ឋកិច្ចរបស់ប្រទេសស្លូវ៉ាគីពីវិបត្តិតម្លៃប្រេងនោះទេ។
អ្នកការទូតសហភាពអឺរ៉ុបត្រូវបានគេរំពឹងថានឹងបន្តការចរចាលើកញ្ចប់ទណ្ឌកម្មលើកទី១៨ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្នុងគោលបំណងដើម្បីសម្រេចបាននូវមតិឯកច្ឆន្ទ មុនខែមករាឆ្នាំក្រោយ៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


