Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់​នៅ​ភាគ​ខាងជើង​ឥណ្ឌា ឆក់យកជីវិត​មនុស្ស​​៣​នាក់ និង​បាត់​ខ្លួន​រាប់សិប​នាក់​

បានផុស

នៅ

ភ្លៀង​ធ្លាក់ខ្លាំងនៅ Himachal Pradesh ជារដ្ឋសម្បូរដោ​យ​ភ្នំនៅភាគខាងជើងប្រទេសឥណ្ឌា បាន​បង្កជាទឹកជំនន់ភ្លាមៗ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣​នាក់ និងបាត់ខ្លួនរាប់សិបនាក់។ នេះបើយោងតាមការចេញផ្សាយរបស់​ទីភ្នាក់ងារព័ត៌មាន​ AP នៅថ្ងៃទី២៧ខែមិថុនានេះ។

ក្រុមជួយសង្គ្រោះស្រង់យកសាសពក្រោយទឹកជំនន់ហូរនាំទៅ។ រូបភាព៖ AP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​បានឲ្យដឹងថា កម្មករពី ១៥ ទៅ ២០នាក់ ដែលសម្រាកនៅក្បែរគម្រោងវារីអគ្គិសនីត្រូវបានទឹកហូរនាំទៅនៅ​ពេល​ដែលកម្ពស់ទឹកបានកើនឡើងយ៉ាងខ្លាំងនៅក្នុងអាងស្តុកទឹកក្បែរនោះ។ ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កំពុង​បន្ត​ដោយ​មាន​​មនុស្ស​យ៉ាង​ហោច​ណាស់​ប្រាំបី​នាក់​ បាន​រាយការណ៍​ថា​បាន​បាត់​ខ្លួន​ក្នុង​ក្រុង​ Kangra និង​បី​នាក់​នៅ​ក្បែរ​ក្រុង Kullu។ ចំណែកអ្នកទេសចរប្រហែល ៥០ នាក់ត្រូវបានជម្លៀសដោយសុវត្ថិភាពពីតំបន់នោះ។

ទឹកជំនន់ភ្លាមៗគឺជារឿងធម្មតានៅក្នុងរដូវខ្យល់មូសុងរបស់ប្រទេសឥណ្ឌា ជាពិសេសនៅក្នុងរដ្ឋជាតំបន់ភ្នំ។ អ្នកជំនាញ និងអ្នកបរិស្ថានបានស្តីបន្ទោសការកាប់បំផ្លាញព្រៃឈើយ៉ាងឆាប់រហ័ស និងគម្រោងអភិវឌ្ឍន៍ដែលមិនបានត្រួតពិនិត្យ រួមទាំងការពង្រីកវារីអគ្គិសនី សម្រាប់ការបង្កើនភាពងាយរងគ្រោះក្នុងតំបន់ចំពោះគ្រោះមហន្តរាយបែបនេះ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម