Connect with us

សេដ្ឋកិច្ច

សហគមន៍កសិកម្មទំនើបនឹងកើនឡើងដល់ចំនួន ១៨ នៅ​ត្រឹមដំណាច់ឆ្នាំ ២០២៥

បានផុស

នៅ

លោក ឃឹម ហ្វីណង់ ​អ្នក​នាំ​ពាក្យ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទប្រាប់ «កម្ពុជា​ថ្មី​» នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ថា គិត​ត្រឹមដំណាច់ឆ្នាំ២០២៥ នឹងមាន​សហគមន៍កសិកម្មទំនើបសរុបប្រមាណ ១៨ សហគមន៍ នៅកម្ពុជា ​ដែល​ត្រូវ​បាន​បង្កើត និង​ចុះ​បញ្ជីដោយ​ក្រសួង​កសិកម្មកម្ម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក ឃឹម ហ្វីណង់ រហូតមកដល់ពេលនេះ ក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ចុះពន្យល់ ផ្សព្វផ្សាយដោយផ្ទាល់ពីទស្សនទាននៃសហគមន៍កសិកម្មទំនើប ដល់​ប្រជាកសិករ​ជា​ច្រើន​ម៉ឺន​នាក់ នៅក្នុងខេត្តចំនួន ១៥ នៅទូទាំងប្រទេស។

ជាក់ស្តែង​ គិតត្រឹមខែឧសភា ឆ្នាំ២០២៥ នេះ មាន​សហគមន៍​កសិកម្ម​ទំនើបចំនួន ១៣ ត្រូវបានរៀបចំបង្កើត ឡើងនៅក្នុងខេត្តចំនួន ៧ លើមុខដំណាំយុទ្ឋសាស្ត្រចំនួន៤ មុខគឺ ដំណាំស្រូវ ដំណាំបន្លែ ដំណាំស្វាយចន្ទី និងដំណាំម្រេច ជា​ដើម​។

ជាការរំពឹងទុក សហគមន៍​កសិកម្មទំនើបចំនួនប្រមាណ ៥ ថ្មីបន្ថែមទៀត នឹងត្រូវបង្កើត និងចុះបញ្ជី ទទួល​ស្គាល់ផ្លូវការ​ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅត្រឹមខែឆ្នាំ ២០២៥ នេះ។

លោក ឃឹម ហ្វីណង់ បាន​បន្ត​ថា សហគមន៍កសិកម្មទំនើបចំនួន ៥ ថ្មី ដែលត្រូវ​បង្កើត​ឡើង​នៅត្រឹម​ចុងឆ្នាំ២០២៥ នេះ រួមមាន សហគមន៍កសិកម្មស្វាយចន្ទី (១)នៅខេត្តឧត្តមានជ័យ, សហគមន៍​កសិកម្ម​ទំនើប​ស្វាយចន្ទី(១) នៅខេត្តសៀមរាប, សហគមន៍កសិកម្មទំនើបដំណាំបន្លែ (១)នៅខេត្តកំពង់ចាម, សហគមន៍កសិកម្មទំនើបដំណាំ បន្លែ(១) នៅខេត្តតាកែវ និង សហគមន៍កសិកម្មទំនើបដំណាំស្រូវ (១) នៅខេត្តបន្ទាយមានជ័យ។

អាស្រ័យ ហេតុនេះ នៅត្រឹមដំណាច់ឆ្នាំ២០២៥ នេះ សហគមន៍កសិកម្មទំនើបសរុបប្រមាណ ១៨សហគមន៍នឹង មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ សហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើបទាំងអស់នៅ​ប្រទេសកម្ពុជា គិតត្រីខែមិថុនា ឆ្នាំ​២០២៥ នេះ មានចំនួនសរុបប្រមាណ ១ ៤៣០ សហគមន៍ ដែល​មាន​កសិករសមាជិកសរុបចំនួន ១៩៣ ៨៨៩ នាក់ ដែល​ក្នុង​នោះ​មានសមាជិកជានារីចំនួន ១១៤ ០៣០ នាក់ និង​មានដើមទុនសរុបចំនួនប្រមាណ ១០៦ ៨៦៩ ០៤៤ ៨៩៥ រៀល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៣១ វិនាទី មុន

សហគមន៍កសិកម្មទំនើបនឹងកើនឡើងដល់ចំនួន ១៨ នៅ​ត្រឹមដំណាច់ឆ្នាំ ២០២៥

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

មួយគ្រួសារកើតជំងឺពោះវៀនខ្មៅគ្រប់គ្នា ដោយសារទម្លាប់ប្រើថ្នាំផ្ដេសផ្ដាស

សន្តិសុខសង្គម៦ នាទីutes មុន

ឃាត់រថយន្ត ២ គ្រឿង រកឃើញពងមាន់ ៧ ម៉ឺន ៥ ពាន់គ្រាប់ នាំចូលពីវៀតណាមខុសច្បាប់

ព័ត៌មានជាតិ៩ នាទីutes មុន

អភិបាលខេត្តប៉ៃលិន រំលឹកមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ត្រូវយកចិត្តទុកដាក់ និងសម្របសម្រួលដល់ពលករដែលវិលត្រឡប់មក​ពីថៃ

ព័ត៌មានជាតិ១៨ នាទីutes មុន

អភិបាលរងខេត្ត៖ ពិធីរុក្ខទិវា បណ្តុះសា្មរតីពលរដ្ឋចូលរួមថែរក្សាការពារព្រៃឈើ សត្វព្រៃ

Sokha Hotels

ព័ត៌មានពេញនិយម