Connect with us

ជីវិតកម្សាន្ដ

តារាចិនម្នាក់ទៀត យកមុខរបរដឹកជញ្ជូនអាហារ ជាអាជីពនាំមុខ ក្រៅពីការសម្ដែង

បានផុស

នៅ

តារាសម្ដែង Yu Qing Bin បានចែករំលែកវីដេអូដែលខ្លួនកំពុងធ្វើការជាអ្នកបើកបរដឹកជញ្ជូនអាហារ ដោយបង្ហាញថា នេះបានក្លាយជាការងារបច្ចុប្បន្នរបស់គាត់។ យោងតាមគេហទំព័រ Znews QQ បានរាយការណ៍ថា នៅក្នុងវីដេអូនោះ គេឃើញប្រុស ជិះកង់អគ្គិសនី ពេលកំពុងផ្តល់អាហារ។

រូបភាព៖vnexpress
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាប្រសុវ័យ៤១ឆ្នាំ បាន​ចែករំលែក​ជាមួយទស្សនិកជនរបស់គាត់​ថា​៖ «​នេះ​ជា​ជីវិត​របស់​ខ្ញុំ​នៅ​ពេល​នេះ ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ជា​រៀង​រាល់​ថ្ងៃ»។

វីដេអូ​មួយនោះ​បាន​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស ដោយ​មាន​អ្នក​ចូល​មើល​រាប់​លាន​ដង។ នៅ​ពេល​អ្នក​គាំទ្រ​សួរ​ថា​ តើ​នេះ​ជា​តួ​សម្រាប់​រឿង​ខាង​មុខ​ឬ​អត់​នោះ Yu បាន​បញ្ជាក់​ថា​ មិន​ពិត​ទេ។

ការឆ្លើយតបរបស់គាត់បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ស្មាន​ថា ​គាត់​អាច​នឹង​កំពុង​ធ្វើ​គម្រោង​ថ្មី​មួយ​ឬ​រៀបចំ​ការ​សម្ដែង​ជា​សាធារណៈ។ អ្នកផ្សេងទៀតជឿថា លោកបានប្តូរអាជីពដោយសារតែការតស៊ូក្នុងអាជីពសម្ដែងរបស់គាត់ ដែលជាទ្រឹស្ដីដែលគាំទ្រដោយបញ្ហាប្រឈមដែលកំពុងកើតមានដោយឧស្សាហកម្មភាពយន្តចិន រួមទាំងការលំបាកផ្នែកសេដ្ឋកិច្ច និងការត្រួតពិនិត្យខ្លឹមសារដ៏តឹងរឹង។

លោក Yu Qing Bin បានចាប់ផ្តើមអាជីពរបស់គាត់ ជាមួយនឹងតួសម្តែងក្នុងរឿងភាគដូចជា «The Legend of Yang Guifei» «The Shaw Eleven Lang» «Border Town Prodigal» និង «Thin Ice »។

យ៉ាង​ណា​ក៏​ដោយ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​បាន​លេច​មុខ​តិច​តួច​ក្នុង​ផលិតកម្ម​ធំៗ ដោយ​ចាប់​យក​តួនាទី​ជា​អ្នក​គាំទ្រ ឬ​ចូល​រួម​ក្នុង​រឿង​ភាគ​តូច​ៗប៉ុណ្ណោះ៕

រូបភាព៖vnexpress

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រុមចម្រៀងជប៉ុនល្បីមួយ បែកបាក់គ្នាដោយសារតែសមាជិកម្នាក់ បង្ខំ​បុគ្គលិក​ស្រីផ្ញើ​រូប​អាក្រាត​​កាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៤ ម៉ោង មុន

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ ដុត​កម្ទេច​​ចោល​ដូង​ក្រអូប​១៥០០គីឡូក្រាម ​ដែល​លួច​នាំ​ចេញ​ពី​ថៃ​ ឆ្លង​កាត់​ប្រទេស​ឡាវ​ចូល​មកកម្ពុជា​ដោយ​ខុស​ច្បាប់​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្តេចតេជោ ថាមូលហេតុទម្លាយលោក ថាក់ ស៊ីន សម្តែងធ្វើឈឺ ដោយសារគ្រួសារគាត់ក្បត់សម្តេចមុន

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះរោងចក្រផលិតអំពូលនៅផ្លូវជាតិលេខ៣ ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ឱសថបង្ការមេរោគអេដស៍ថ្មី ប្រសិទ្ធភាពខ្ពស់ដល់ ៩៥% ដាក់ឱ្យប្រើប្រាស់ជាផ្លូវការមុនគេ នៅរាជធានីភ្នំពេញ

Sokha Hotels

ព័ត៌មានពេញនិយម