ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីសិង្ហបុរីនឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាក្នុងសប្ដាហ៍ក្រោយ
នាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី លោក Lawrence Wong នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានៅថ្ងៃទី២ ខែកក្កដា ខាងមុខ ស្របពេលនឹងការប្រារព្ធខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា សិង្ហបុរី។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៨ ខែមិថុនា ក្រសួងការបរទេសកម្ពុជាឱ្យដឹងថាក្នុងដំណើរទស្សនកិច្ចនេះលោក Lawrence Wong នឹងមានព្រះរាជសាវនាការជាមួយ ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ព្រមទាំងមានជំនួបសម្តែងការគួរសមជាមួយប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ផងដែរ។
ក្នុងសេចក្ដីប្រកាសនោះបន្ថែមថា៖ «នាយករដ្ឋមន្ត្រីទាំងពីរនឹងធ្វើការពិភាក្សាស៊ីជម្រៅបន្ថែមទៀត លើទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក រវាងកម្ពុជា និង សិង្ហបុរី»។
លោក Lawrence Wong គឺជានាយករដ្ឋមន្ត្រីទី៤របស់ប្រទេសសិង្ហបុរីកាន់អំណាចពីឆ្នាំ២០២៤ និងត្រូវបានបន្តតណែងជានាយករដ្ឋមន្ត្រីបន្តទៀតបន្ទាប់ពីទទួលជ័យជម្នះលើការបោះឆ្នោតសភាកាលពីខែឧសភា កន្លងទៅផងដែរ។

ដំណើរទស្សនកិច្ចនាយករដ្ឋមន្ត្រីសិង្ហបុរីនេះកើតឡើងស្របពេលជាមួយនឹងការប្រារព្ធខួបលើកទី៦០ នៃការបង្កើត ទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី។ ប្រទេសសិង្ហបុរី និងកម្ពុជាបានបង្កើតទំនាក់ទំនងការទូតកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦៥ ១ខែបន្ទាប់ពីប្រទេសសិង្ហបុរីទទួលបានឯករាជ្យពីម៉ាឡេស៊ី៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


