ព័ត៌មានជាតិ
អតីតទីប្រឹក្សាសម្តេចតេជោ ប្រតិកម្មចំពោះគ្រឹះស្ថានបោះពុម្ពថៃ (នគរណាខន)
សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ និងជាអតីតទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា លោក ពៅ សុខ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រតិកម្មនិងស្នើឱ្យមានការកែតម្រូវ ចំពោះការលើកឡើងរបស់គ្រឹះស្ថានបោះពុម្ពថៃ (នគរណាខន) ដែលបានលើកឡើងថា ហេតុអ្វីសម្តេច ហ៊ុន សែន មានប្រសាសន៍នៅថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២៥ ពីខេត្តព្រះវិហារថា សម្តេចមិនមានជំពាក់គុណប្រទេសថៃ?
លោក ពៅ សុខ បានពន្យល់ថា សម្តេចតេជោលោកមានប្រសាសន៍រួចហើយ ចំពោះជាតិ និងជាតិ សម្តេចលោកសុំមិននិយាយទេ។ ប៉ុន្តែចំពោះបុគ្គល និងបុគ្គល គឺសម្តេចលោកមិនជំពាក់គុណអ្នកណាម្នាក់ឡើយ ហើយការលើកឡើងរបស់សម្តេចតេជោ គឺផ្តោតតែលើត្រកូល ស៊ីណាវ៉ាត្រា មានអតីតនាយករដ្ឋមន្រ្តីថៃលោក ថាក់ស៊ីន អ្នកស្រី យីងឡាក់ និងលោកស្រីផែ ថងថាន នាយករដ្ឋមន្រ្តីថៃបច្ចុប្បន្ន ដែលរមិលគុណសម្តេចតែប៉ុណ្ណោះ។

ក្រៅពីនោះ សម្តេចតេជោ ក៏លោកមានប្រសាសន៍កោតសរសើរមេដឹកនាំថៃចំៗឈ្មោះផងដែរ។ ការលើកឡើងដែលថា សម្តេចតេជោបំភ្លេចគុណឬមិនរម្លឹកពីគុណបំណាច់របស់ថៃ គឺជារឿងមិនត្រឹមត្រូវ និងគួរឱ្យសោកស្តាយ។
លោក ពៅ សុខ មានប្រសាសន៍ថា ការដែលគ្រឹះស្ថានបោះពុម្ពថៃ (នគរណាខន) លើកឡើងថា សម្តេច ហ៊ុន សែន មិនបានលើកឡើងពីគុណសម្បត្តិរបស់ថៃចំពោះកម្ពុជា គឺជារឿងខុសឆ្គង ដូច្នេះលោកស្នើឱ្យសមាគមអ្នកនិពន្ធថៃ ស្តាប់ប្រសាសន៍សម្តេចតេជោឱ្យបានច្បាស់និងកែតម្រូវ នូវអត្ថបទរបស់ខ្លួនឡើងវិញ ដើម្បីចៀសវាងការភ័ន្តច្រឡំណាមួយទៅថ្ងៃក្រោយ។

លោក ពៅ សុខ លើកឡើងទៀតថា សមាគមអ្នកនិពន្ធខ្មែរ ឬក៏ប្រជាជនកម្ពុជាពិតជាមិនចង់មានបញ្ហាជាមួយប្រទេសជិតខាងទេ គឺកម្ពុជាចង់បានតែសេចក្តីសុខ សុខសន្តិភាព និងការអភិវឌ្ឍជាមួយប្រទេសជិតខាង ប៉ុន្តែប្រទេសជិតខាងខ្លះតែងតែបំពានកម្ពុជា។ ដូចកាលពីទសវត្សរ៍១៩៧០ ខណៈកម្ពុជាកំពុងមានវិបត្តិផ្ទៃក្នុង (សង្រ្គាម) គឺថៃបានលួចហោះចូលមកទម្លាក់គ្រាប់បែកនៅតំបន់ព្រំដែនខេត្តព្រះវិហារ និងសៀមរាប រហូតធ្វើឱ្យសមាគមអ្នកនិពន្ធខ្មែរសម័យកាលនោះ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសថៃយ៉ាងខ្លាំងក្លា។
ប៉ុន្តែសម្រាប់សម័យកាលនេះ ដើម្បីសុខដុមជាតិសាសន៍ និងប្រទេសជិតខាង សមាគមអ្នកនិពន្ធខ្មែរមិនបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសថៃដែលលបចូលមកឈ្លានពាន និងបាញ់សម្លាប់ទាហានកម្ពុជាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នោះទេ។ ជាថ្មីម្តងទៀត លោក ពៅ សុខ ស្នើឱ្យគ្រឹះស្ថានបោះពុម្ពថៃ (នគរណាខន) ពិនិត្យពីសកម្មភាពរបស់ខ្លួនឡើងវិញ ដើម្បីរក្សាមិត្តភាពនិងសន្តិភាពសំណេរក្នុងតំបន់៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


