ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងដែនដី រំពឹងទំនាស់ដីធ្លីនឹងកាត់បន្ថយអស់ត្រឹមខែឆ្នូ ឆ្នាំ ២០២៥
ថ្លែងនៅក្នុងវេទិកាមួយរៀបចំកាលពីពេលថ្មីៗនេះនៅក្នុងខេត្តកំពត លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានអះអាងថា បញ្ហាទំនាស់ដីធ្លីរ៉ាំរ៉ៃទូទាំងប្រទេស នឹងអាចឈានទៅបញ្ចប់ទាំងស្រុងត្រឹមចុងឆ្នាំ ២០២៥។
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំអាចជម្រាបជូនពុកម៉ែថា ស្រុកខ្មែរនេះកាលពីទំនាស់ដីធ្លីច្រើនបំផុត អាចមានល្បាក់ ២ ម៉ឺនករណីនៅទូទាំងប្រទេស។ ឥលូវនេះការដោះស្រាយបន្តបន្ទាប់នៅសល់ប្រហែលនៅខ្ទង់ ២០០ ករណី ហើយត្រឹមខែ ១២ នឹងដោះស្រាយសឹងបញ្ចប់ទាំងអស់នៅទូទាំងប្រទេស»។

ពាក់ព័ន្ធដំណើរការចុះបញ្ជីដីធ្លីទូទាំងប្រទេស លោករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា អាជ្ញាធរកំពុងបន្តនីតិវិធីក្នុងការចុះបញ្ជីដីធ្លីជូនពលរដ្ឋ ជូនវត្ត សាលារៀន តំបន់ការពារធម្មជាតិរបស់ក្រសួងបរិស្ថាន ដីកសិកម្មរបស់ក្រសួងកសិកម្ម ដីបឹងរបស់ក្រសួងធនធានទឹក ដែលនឹងបញ្ចប់ឆាប់ៗត្រឹមចុងឆ្នាំ ២០២៥។
យ៉ាងណាមិញ បើតាមលោករដ្ឋមន្ត្រី ការបញ្ចប់ការងារនេះទាំងស្រុង អាចត្រូវការពេលវេលាតិចតួចបន្ថែមទៀតដើម្បីសម្អាតកែតម្រូវកិច្ចការមួយចំនួនដែលនៅសេសសល់។ ក្នុងនោះលោករដ្ឋមន្ត្រីបានលើកឡើងករណីពលរដ្ឋដែលមិនបានចុះបញ្ជីដីធ្លីទាន់ពេលវេលាដោយសារជាប់រវល់បំពេញការងារផ្សេងៗ ក៏នៅមានសិទ្ធិនិងឱកាសអាចស្នើនីតិវិធីដើម្បីចុះបញ្ជីដីធ្លីស្របតាមគោលដៅរបស់រដ្ឋាភិបាលក្នុងការចុះបញ្ជីដីធ្លីឲ្យបានគ្រប់គ្នាបញ្ចប់ទូទាំងប្រទេស។
លោករដ្ឋមន្ត្រីបានបន្តថា ដំណើរការចុះបញ្ជីតាមផែនការជំរុញរបស់រដ្ឋាភិបាល អាជ្ញាធរបានប្រើប្រាស់កម្លាំងសរុបដែលរួមមានមន្ត្រីជំនាញប្រមាណ ៥ ពាន់នាក់រួមទាំងអ្នកគាំទ្រប្រហែល ៥ ពាន់នាក់ទៀត។
ដោយឡែកពាក់ព័ន្ធពលរដ្ឋរស់នៅតំបន់សៀមរាបអង្គរ ដែលជាតំបន់បេតិកភណ្ឌសំបូរដោយប្រាសាទបុរាណ ការប្រើប្រាស់ដីធ្លីនៅទីនោះត្រូវអនុវត្តលក្ខខណ្ឌផ្សេងគ្នា ហើយអាជ្ញាធរកំពុងសម្របសម្រួលជាមួយពលរដ្ឋទាំង ១១៤ ភូមិ ដែលរស់នៅតំបន់អង្គរ ធ្វើយ៉ាងណាអាចឲ្យពលរដ្ឋមានកម្មសិទ្ធិដីធ្លីរស់នៅបានស្រួលទន្ទឹមអាចការពារមរតកដូនតាផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន