Connect with us

ព័ត៌មានជាតិ

បណ្ឌិត គិន ភា៖ ទោះបីថៃ តែងតាំងនាយករដ្ឋមន្ត្រីស្តីទីថ្មី ក៏បញ្ហាព្រំដែនមិនអាចដោះស្រាយបានឆាប់ៗនោះដែរ

បានផុស

នៅ

បន្ទាប់ពីតុលាការធម្មនុញ្ញថៃ​បាន​ព្យួរ​តំណែង​នាយករដ្ឋមន្ត្រី​របស់​លោកស្រី ផែថង​ថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) អ្នក​នយោបាយជើងចាស់ សូរិយា ជុន​​ហ្គ្រុនហ្គ្រីងគីត (Suriya Juangroongruangkit) ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីស្តីទី ដែលទទួលភារកិច្ចដឹកនាំរដ្ឋាភិបាលក្នុងអំឡុងពេលដ៏រសើបផ្នែកនយោបាយ។

នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃ លោក Suriya Juangroongruangkit
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញការតែងតាំងនាយករដ្ឋមន្ត្រីស្តីទីរបស់ថៃនេះដែរ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការតែងតាំងនេះ គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសថៃ ដែលឆ្លុះបញ្ជាំងទៅលើទិដ្ឋភាពផ្លូវច្បាប់ និងនយោបាយ ហើយបើទោះបីជាមានការតែងតាំងនាយករដ្ឋមន្ត្រីស្តីទីថ្មី ឬនាយករដ្ឋមន្ត្រីថៃថ្មីក៏ដោយ ក៏មិនប្រាកដថា អាចដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាបានឆាប់ៗនោះដែរ។

លោកបណ្ឌិតបន្ថែមថា ទំនាក់ទំនងប្រទេសទាំង២ មិនអាចត្រឡប់មកប្រក្រតីវិញបានភ្លាមៗនោះទេ ព្រោះនោះជានយោបាយរបស់ថៃជារួម មិនមែនជាទស្សនរបស់បុគ្គលម្នាក់ ឬ២នាក់ នោះឡើយ។ ត្រង់ចំណុចនេះ លោកបានលើកឡើងថា «នយោបាយបង្កអរិយភាពជាមួយប្រទេសជិតខាង ថៃតែងតែធ្វើឡើងជាញឹកញ៉ាប់ ជាពិសេសជាមួយប្រទេសកម្ពុជាតែម្តង នៅពេលដែលថៃមានវិបត្តិនយោបាយផ្ទៃក្នុង ឬនៅពេលដែលទាហានថៃចង់ដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិល គឺតែងតែបង្កជម្លោះ ព្រំដែនជាមួយប្រទេសជិតខាង»។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរូបនេះ បានបញ្ជាក់ទៀតថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ មិនអាចថមថយលឿនទេ ព្រោះនោះជានយោបាយផ្ទៃក្នុងរបស់ថៃ ដែលគ្របដណ្តប់ដោយនិន្ទាការមនោគមវិជ្ជាជាតិនិយមជ្រុល ដែលសាបព្រោះដោយអ្នកនយោបាយជ្រុលនិយម និងបុគ្គលជ្រុលនិយមមួយចំនួននៅក្នុងសង្គមថៃ។ ម្យ៉ាងវិញទៀត ថៃបានបដិសេធយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយឡែករាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាវិញ មានគោលជំហរក្នុងការប្តឹងលើករណី បា្រសាទតាមាន់តូច ប្រាសាទតាមានធំ ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុទ្តិធម៌អន្តរជាតិ ដែលទាំងនេះ គឺជាចំណុចខ្វែងគ្នាជាមួយកម្ពុជា ធ្វើឱ្យពិបាកក្នុងការសម្របសម្រួល។

យ៉ាងណាមិញ បើក្រឡេកទៅមើលនីតិវិធីរបស់តុលាការយុត្តិធម៌អន្តរជាតិ អាចនឹងប្រើពេលយូរ ដូចទៅនឹងករណីដែលកម្ពុជាធ្លាប់បានប្តឹងលើករណីប្រាសាទព្រះវិហារដែរ ដោយកាលនោះប្រើពេលរហូតដល់ទៅ ៣ឆ្នាំឯណោះ។ លោកបណ្ឌិត គិតថា ករណីលើកនេះ ក៏មិនខុសគ្នាពីករណីលើកមុនដែរ ឬអាចប្រើពេលយូរជាងករណីមុនៗ ដោយសារតែបណ្តឹងលើកនេះ ពាក់ព័ន្ធរហូតដល់ទៅ ៤ចំណុច។

មួយវិញទៀត នៅពេលដែលតុលាការយុត្តិធម៌អន្តរជាតិ ចេញសេចក្តីសម្រចហើយ ក៏មិនប្រាកដថា ថៃព្រម ឬមិនព្រម ក្នុងការអនុវត្តសេចក្តីសម្រេចរបស់តុលាការដែរ ឬយ៉ាងណា ដែលនាំឱ្យកាន់តែមានការអូសបន្លាយពេលវេលាបន្ថែមទៀត។ ហេតុដូច្នេះ លោកបណ្ឌិតគិតថា ទោះបីជាមាននាយករដ្ឋមន្ត្រីថ្មីក៏ដោយ ក៏រឿងព្រំដែនរវាងកម្ពុជា-ថៃ នឹងអូសបន្លាយយូរអង្វែងរហូតដល់ពេលមានសាលដីការស្ថាពរ ហើយថៃព្រមទទួលយកផងដែរ៕

អត្ថបទ៖ គេន ម៉ាលិះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ នាទីutes មុន

កម្ពុជារកចំណូលបានជាង ២៨៣ លានដុល្លារពីការចេញអង្ករចំនួនជាង​៣៨​ម៉ឺនតោននៅក្នុងឆមាសទី១ ឆ្នាំនេះ

ព័ត៌មានជាតិ២១ នាទីutes មុន

នាយករដ្ឋមន្ត្រី ថា ប្រទេស១៥០ រាប់ទាំងអាម៉េរិក មានច្បាប់ដកសញ្ជាតិចំពោះជនក្បត់ជាតិ

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

Microsoft គ្រោងបញ្ឈប់បុគ្គលិកជិត ៤% ខណៈបង្កើនការវិនិយោគលើ AI

សេដ្ឋកិច្ច៤៤ នាទីutes មុន

សហគមន៍កសិកម្មទំនើប អាចទិញជី និងថ្នាំកសិកម្ម តម្លៃទាបជាងសមាជិកទិញរៀងខ្លួនពី ១៥%-២០%

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

គណៈ​រដ្ឋមន្ត្រី​ថ្មី​១៤​រូប ដែល​ស្បថ​ចូល​កាន់តំណែង​ថ្មី​នា​ថ្ងៃ​នេះ​នៅ​​វិមាន​រដ្ឋាភិបាល​ថៃ

Sokha Hotels

ព័ត៌មានពេញនិយម