ព័ត៌មានអន្ដរជាតិ
ធ្លាក់ឧទ្ធម្ភាគចក្រយោធា នៅសូម៉ាលី ស្លាប់៥នាក់
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP នៅថ្ងៃទី០៣ខែកក្កដានេះ ឧទ្ធម្ភាគចក្រយោធាបម្រើឲ្យបេសកកម្មរក្សាសន្តិភាពរបស់សហភាពអាហ្រ្វិកនៅប្រទេសសូម៉ាលី បានធ្លាក់នៅអាកាសយានដ្ឋាន Aden Adde ក្នុងទីក្រុង Mogadishu ដោយសម្លាប់មនុស្ស ៥នាក់ក្នុងចំណោមមនុស្ស ៨នាក់នៅលើឧទ្ធម្ភាគចក្រ។

ឧទ្ធម្ភាគចក្រនេះជាឧទ្ធម្ភាគចក្រ Mi-24 មានដើមកំណើតមកពីកងទ័ពអាកាស អ៊ូហ្គង់ដាស្ថិតក្នុងបេសកកម្មអមដំណើរប្រយុទ្ធតាមទម្លាប់ពីតំបន់ Lower Shabelle មុនពេលវាធ្លាក់និងផ្ទុះឆេះ។
យោធាអ៊ូហ្គង់ដាបានរាយការណ៍ថា អ្នកបើកឧទ្ធម្ភាគចក្រ សហពីឡុត និងវិស្វករហោះហើរបានរួចជីវិតពីឧបទ្ទវហេតុនេះ ប៉ុន្តែរងរបួសយ៉ាងធ្ងន់ធ្ងរ។ ពេលនេះមន្ត្រីអាកាសចរណ៍សូម៉ាលីកំពុងស៊ើបអង្កេតពីមូលហេតុដែលបណ្តាលឲ្យធ្លាក់ឧទ្ធម្ភាគចក្រនេះ។ ហេតុការណ៍នេះបានធ្វើឲ្យអាកាសយានដ្ឋានមានការពន្យារពេលតិចតួច ប៉ុន្តែឥឡូវនេះវាដំណើរការជាធម្មតាឡើងវិញហើយ។
គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រនេះគឺជាផ្នែកមួយនៃ AUSSOM ដែលជាបេសកកម្មរក្សាសន្តិភាពនៅក្នុងប្រទេសសូម៉ាលី។ បេសកកម្មនេះជួយកងកម្លាំងសូម៉ាលីប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម al-Shabab និងរួមបញ្ចូលទាហានមកពីប្រទេសដូចជា អ៊ូហ្គង់ និង កេនយ៉ា ៕



អត្ថបទ៖ ប៊ុន សុភាព
-
កីឡា១៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


