សេដ្ឋកិច្ច
សហគមន៍កសិកម្មទំនើប អាចទិញជី និងថ្នាំកសិកម្ម តម្លៃទាបជាងសមាជិកទិញរៀងខ្លួនពី ១៥%-២០%
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់ឱ្យដឹងថា សហគមន៍ទាំងអស់ មានលទ្ធភាពអាចទិញជី និងថ្នាំកសិកម្មសម្រាប់ផលិតកម្ម ក្នុងតម្លៃទាបជាង សមាជិកនីមួយៗទិញរៀងៗខ្លួន ក្នុងរង្វង់ពី ១៥% ទៅ ២០%។

លោក ឃឹម ហ្វីណង់ បានលើកឡើងថា ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៃសហគមន៍កសិកម្មទំនើប ជាពិសេសការធ្វើឱ្យថ្លៃដើមផលិតកម្មថយចុះ ក្រសួងកសិកម្ម បានដឹកនាំការសម្របសម្រួលជាមួយសហគមន៍ និងចរចាថ្លៃដោយ ផ្ទាល់ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូលកសិកម្ម។
ជាលទ្ធផល សហគមន៍ទាំងអស់ដែលបានចាប់ផ្តើម ប្រតិបត្តិការរបស់ខ្លួនអាចមានលទ្ធភាពអាចទិញជី និងថ្នាំកសិកម្មសម្រាប់ផលិតកម្ម ក្នុងតម្លៃទាបជាងតម្លៃដែលសមាជិកនីមួយៗ ទិញរៀងៗខ្លួន ក្នុងរង្វង់ពី ១៥% ទៅ ២០%។
លោក ឃឹម ហ្វីណង់ បានបន្ថែមថា ក្រោយពីការអនុវត្តនូវកម្មវិធីគោលនយោបាយអាទិភាពទី៦ ស្តីពីការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប ក្នុងរយៈពេលជាង១ ឆ្នាំ ទទួលលទ្ឋផលជោគជ័យគួរឱ្យកត់សម្គាល់។
ក្នុងនោះ ក្រោយពេលបង្កើតឡើង ប្រជាកសិករកាន់តែច្រើនឡើងៗនៅទូទាំងប្រទេសមានចំណាប់អារម្មណ៍លើសហគមន៍កសិកម្មទំនើប និងបានស្នើសុំដល់ក្រសួងកសិកម្ម ដើម្បីឱ្យបង្កើតជាសហគមន៍កសិកម្មទំនើប នៅក្នុងតំបន់របស់ខ្លួន។

បន្ថែមពីនេះ កសិករលែងពិបាកស្វែងរកខ្ចីឥណទានពីអ្នករកស៊ីចងការប្រាក់ ឬស្ថាប័ន្តហិរញ្ញវត្ថុដោយខ្លួន ឯងទៀតហើយ គឺកសិករទទួលបានការគាំទ្រយ៉ាងពេញទំហឹងលើឥណទាន ធាតុចូល កសិកម្ម និងការលក់កសិកផលពីសហគមន៍កសិកម្មទំនើបរបស់ខ្លួនតែម្តង លែងមានការម្មណ៍ដូចមុនទៀត។
មិនតែប៉ុណ្ណោះកសិករទទួលបានការគាំទ្របច្ចេកទេសកសិកម្ម ការគាំទ្រដើមទុនជាឥណទាន និងការធ្វើកិច្ច សន្យាទីផ្សារច្បាស់លាស់មុនធ្វើការផលិត គឺមានទីផ្សារមុនជាស្រេមុនធ្វើការផលិត មិនដូច មុនចូលសហគមន៍កសិកម្មទំនើប មានន័យថា កសិករផលិតរួចទើបរកស៊ីតាមក្រោយ ដែលធ្វើឱ្យកសិករ តែងតែជួបបញ្ហាតម្លៃកសិផលនៅរដូវប្រមូលផលពីឈ្មួញកណ្តាល។

ក្រុមការងារត្រីវិស័យដែលមានក្រសួងកសិកម្ម ក្រសួងធនធានទឹក និងឧត្តុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងជួយគាំទ្រយ៉ាងពេញទំហឹងដល់សហគមន៍កសិកម្មទំនើបនៅក្នុងតំបន់គោលដៅ។
គិតមកត្រឹមឆ្នាំ២០២៥ នេះ ក្រុមការងារត្រីវិស័យ បាននឹងកំពុងគាំទ្រសហគមន៍កសិកម្មទំនើបចំនួន ៦ ដែលមាននៅក្នុងខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តសៀមរាប និងខេត្តពោធិ៍សាត់ជាដើម៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


