Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ប្រាប់ថា ជំនួប​តាម​ទូរសព្ទ​ជាមួយ ពូទីន «គ្មាន​បាន​សាច់ការ​អី​ទេ»

បានផុស

នៅ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្តែងការខកចិត្តបន្ទាប់ពីកិច្ច​សន្ទនាតាមទូរសព្ទរយៈពេលជិតមួយម៉ោង​ជាមួយ​សមភាគី​ស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ដោយនិយាយថា វា«គ្មាន​បាន​​​​សាច់ការ​អ្វី​​ឡើយ» ក្នុង​ការ​ឆ្ពោះទៅរក​បទឈប់បាញ់នៅអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ដូណាល់ ត្រាំ និង​លោក វ៉្លាឌីមៀរ ពូទីន (រូបថត៖ AP)

លោក ត្រាំ បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​ខែ​កក្កដា​ថា «វា​ជា​ការ​ហៅ​ទូរសព្ទ​ដ៏​យូរ​ណាស់​… ខ្ញុំ​មិន​សប្បាយ​ចិត្ត​នឹង​រឿង​នោះ​ទេ។ ខ្ញុំ​មិន​ទទួល​បាន​លទ្ធផល​អ្វី​ទាល់តែ​សោះ​ជាមួយ​គាត់​»។ លោក ត្រាំ បាន​ជំរុញ​​ឲ្យ​​មេ​ដឹកនាំ​រុស្ស៊ី​​ទទួល​យក​បទ​ឈប់​បាញ់​ដោយ​គ្មាន​លក្ខខណ្ឌ​ ដែល​សម្របសម្រួល​​ដោយ​អាមេរិក ប៉ុន្តែ​មិន​បាន​ផល​​​នោះ​ឡើយ។

ការហៅ​ទូរសព្ទ​រវាង​មេ​ដឹក​នាំ​ទាំង​ពីរ គឺ​ជា​​កិច្ច​សន្ទនា​ជា​សាធារណៈលើកទី​៦ គិត​ចាប់តាំងពីខែមករាមក។ លោក ត្រាំ និង​លោក ពូទីន ក៏បាន​​ពិភាក្សា​គ្នា​​លើ​បញ្ហា​ផ្សេង​ផង​ដែរ​ក្រៅ​ពី​អ៊ុយក្រែន ដូចជា ស្ថានភាព​នៅ​ប្រទេសអ៊ីរ៉ង់ និង​ភូមិសាស្ត្រនយោបាយ​ជា​ច្រើន​ទៀត ព្រម​ទាំង​ពាណិជ្ជកម្ម​រវាង​ប្រជាជាតិ​ទាំង​ពីរ។

ក្រោយ​ការ​ហៅ​ទូរសព្ទ​​នេះ អ្នក​​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង​លោក Yuri Ushakov បានប្រាប់​ថា លោក ពូទីន និយាយ​ទៅ​កាន់​លោក ត្រាំ ថា ទីក្រុងមូស្គូ​នឹង​បោះបង់​ចោល​គោលដៅ​សង្គ្រាម​របស់​ខ្លួន​នៅ​អ៊ុយក្រែន​ទេ ប៉ុន្តែ​ក៏​បើក​ចំហ​​សម្រាប់​កិច្ចចរចា​​ជា​បន្តបន្ទាប់​ផង​ដែរ។

ចំណែក​ឯ​រឿង​ផ្អាក​ជំនួយ​អាមេរិក​ចំពោះ​អ៊ុយក្រែន គេ​​មិន​ទាន់​ដឹង​ថា លោក ត្រាំ និង​លោក ពូទីន បាន​​ជជែក​គ្នា​អំពី​បញ្ហា​នេះ​ដែរ​ឬ​​ក៏​អត់។ យ៉ាង​ណា បើ​តាម​ការ​អះអាង​របស់​លោក ត្រាំ អាមេរិក​នៅ​តែ​ផ្ដល់​ជំនួយ​​យោធា​ដល់​អ៊ុយក្រែន​ដដែល គ្រាន់​តែ​កាត់​បន្ថយ​ខ្លះ ពោល​គឺ​ផ្ដល់តែ​អាវុធ​សំខាន់ៗដែល​ចាំបាច់​ប៉ុណ្ណោះ៕

ដោយ៖ ឈាង

ចុចអាន៖ ត្រាំ បញ្ជាក់ថា អាមេរិកនៅតែជួយអ៊ុយក្រែនដដែល ប៉ុន្តែជួយតែអាវុធសំខាន់ៗមួយចំនួនប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម