ជីវិតកម្សាន្ដ
ណុប បាយ៉ារិទ្ធ ដាក់ចំៗទៅក្រុមជ្រុលនិយមថៃថា “ហត់ទេ ដែលប្រឹងនិពន្ធរឿងកុហកពិភពលោកបែបនេះ?”
តារាចម្រៀងប្រុសជួរមុខប្រចាំផលិតកម្មល្បីឈ្មោះលោក ណុប បាយ៉ារិទ្ធ ដាក់ចំៗទៅកាន់ក្រុមជ្រុលនិយមថៃ ដែលតែងតែព្យាយាមប្រឌិតរឿងមិនពិតពីកម្ពុជា ពិសេសពាក់ព័ន្ធនឹងសាមគ្គីភាព ក៏ដូចជាការរស់នៅរបស់ពលរដ្ឋខ្មែរថា “ប្រជាជនខ្ញុំចេះស្រលាញ់គ្នា ចេះជួយគ្នាហើយ កុំបាច់ខ្វល់អី្វ។ ឯទង្វើរបស់អ្នក កាន់តែធ្វើឱ្យជាតិសាសន៍ដទៃឃើញពីសន្តានច្បាស់”។

សារនេះ ជាប្រតិកម្មរបស់លោកតបនឹងទង្វើរបស់ក្រុមជ្រុលនិយមថៃ ដែលចូលចិត្តតាក់តែងជាបែបនេះបែបនោះ លាបពណ៌ឱ្យកម្ពុជា ទាំងបំពាន បំភ្លៃ និងបំភ័ន្ត ដើម្បីតែបង្ហាញអន្តរជាតិថាខ្លួនល្អ ទាំងផ្ទុយពីការពិត។ មិនតែប៉ុណ្ណោះ ក្រុមនេះហ៊ានបំភ្លើសពីស្ថានភាពជាក់ស្តែងនៅកម្ពុជា ពិសេសទាក់ទងនឹងជីវភាពរបស់ពលរដ្ឋខ្មែរ ដោយថា «ពលរដ្ឋខ្មែរ ឥឡូវមានស្ថានភាពលំបាកជាងពលរដ្ឋថៃ ដែលស្ទើរតែគ្មានអ្វីសម្រាប់ហូប គ្រាន់តែមិនហ៊ានប្រាប់ទៅកាន់អាជ្ញាធរអំពីការពិតតែប៉ុណ្ណោះ»។
ទាក់ទងនឹងសាច់រឿងដែលក្រុមជ្រុលនិយមថៃលើកឡើងនេះ លោក ណុប បាយ៉ារិទ្ធ ប្រើពាក្យធ្ងន់ៗទៅវិញ ដោយពាក្យពេចន៍ប្រទេចផ្តាសា និងលើកឡើងថា “មានហូបអត់ហូប ប្រជាជនខ្ញុំចេះស្រលាញ់គ្នា ចេះជួយគ្នាហើយ កុំបាច់ខ្វល់អី!”។ មិនតែប៉ុណ្ណោះ លោកក៏បានចោទសួរទៅកាន់ក្រុមជ្រុលនិយមថៃដែរថា “ហត់អត់ទេ? ដែលប្រឹងតែងនិពន្ធរឿងកុហកពិភពលោកអ៊ីចឹង?”។
លើសពីនេះ ក៏បានសង្កត់ធ្ងន់លើទង្វើរបស់ក្រុមមនុស្សទាំងនោះថា ការដែលប្រឹងលាបពណ៌ឱ្យកម្ពុជា គឺកាន់តែធ្វើឱ្យជាតិសាសន៍ដទៃ ឃើញសន្តានជាតិសាសន៍ថៃកាន់តែច្បាស់ប៉ុណ្ណោះ។ លោកឡកឱ្យទៀតថា “នែ…!ទុកពេលជួយស្វែងរកទីផ្សារឱ្យអាជីវករលក់ផ្លែឈើ លក់របស់ប្រើប្រាស់គ្រឿងហូបចុកឱ្យប្រជាជនខ្លួនឯងនោះអត់ទេ ឃើញសល់ខូចយកមកចាក់ចោលទាំងឡានៗអត់? គ្រាន់តែឡានសំរាមទៅប្រមូលចោលក៏អស់មិនតិចដែរ”។
តារាប្រុសរូបនេះ គូសបង្ហាញទៀតថា ប្រជាជនកម្ពុជា មិនចេះខូចមាត់បែបនេះទេ បើថាតបតគឺតបតត្រង់ៗតែម្តង ពោលមិនទៅរកនឹកប្រឌិតពីជាតិសាសន៍ដទៃ ដូចដែលក្រុមជ្រុលនិយមថៃធ្វើឡើយ៕ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ១០ ម៉ោង ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ