ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត សង្ឃឹមថាលោកតា ស៊ុច នឹងជួយអប់រំពលរដ្ឋខ្មែរតាមផ្លូវព្រះធម៌នៃព្រះពុទ្ធសាសនា
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សង្ឃឹមថាលោកតា ស៊ុច នឹងជួយដល់ប្រជាជនកម្ពុជា លេីវិថីនៃការអប់រំតាមព្រះធម៌នៃមាគាព្រះពុទ្ធសាសនា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ក្ដីសង្ឃឹមថាបែបនេះ បន្ទាប់ពីបានជួបលោកតា ស៊ុច នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នេះ បន្ទាប់ពីលោកតា ស៊ុច និមន្តមកដល់កម្ពុជា កាលពីព្រឹកថ្ងៃទី០២ ខែកក្កដា។

ដើមឡើយលោកតា ស៊ុច ប្រើប្រាស់ឯកសារ និងលិខិតឆ្លងដែនរបស់ប្រទេសថៃ។ នៅពាក់កណ្ដាលខែមិថុនា លោកតា ស៊ុច មានថេរដីកាថា ព្រះអង្គមិនអាចនិមន្តចូលទៅក្នុងប្រទេសថៃបានឡើយ និងបានបិណ្ឌបាត្រស្នើសុំរដ្ឋាភិបាលកម្ពុជាជួយសម្របសម្រួល ដើម្បីបាននិមន្តចូលប្រទេសកម្ពុជា និងកុំចាប់បញ្ជូនព្រះអង្គទៅឱ្យសមត្ថកិច្ចថៃ។

ជាការឆ្លើយតបទៅនឹងការបិណ្ឌបាតរបស់លោកតា ស៊ុច នៅយប់ថ្ងៃទី១៩ ខែមិថុនា សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសស្វាគមន៍លោកតា ស៊ុច សម្រាប់និមន្តចូលមកក្នុងប្រទេសកម្ពុជាគ្រប់ពេលវេលា។ មិនត្រឹមតែចំពោះលោកតាស៊ុច មួយអង្គទេ ក្នុងករណីព្រះតេជគុណ ព្រះថេរានុថេរៈអង្គផ្សេងទៀត ឬប្រជាពលរដ្ឋខ្មែរ ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ឬដោយសារមានសង្ឃដីកា ឬបញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសនិមន្តនិងអញ្ជើញព្រះតេជគុណ និងប្រជាពលរដ្ឋរស់នៅនៅប្រទេសកម្ពុជាវិញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនខ្មែរស្វាគមន៍ព្រះតេជគុណគ្រប់ព្រះអង្គ និងប្រជាគ្រប់ពេលវេលា ហើយធានាថានឹងមិនមានការរើសអើង ឬចាប់ជនជាតិខ្មែរបញ្ជូនទៅប្រទេសណាផ្សេងនោះឡើយ។
នៅរសៀលថ្ងៃទី២០ ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន អបអរសាទរជាមួយចំពោះលោកតា ស៊ុច ដែលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្វាគមន៍ទទួលយកមកគង់នៅកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន អរគុណនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានចិត្តសប្បុរសសម្រាប់លោកតា ស៊ុច និងសង្ឃឹមថា សម្ដេចនាយករដ្ឋមន្ត្រី នឹងទូលស្នើសុំព្រះមហាក្សត្រ ប្រគេនសញ្ជាតិខ្មែរដល់លោកឪស៊ុចផងដែរ ដើម្បីព្រះអង្គបំពេញកាងារក្នុងជាជនជាតិខ្មែរ។

ប៉ុន្តែទន្ទឹមនឹងនេះ សម្ដេច ហ៊ុន សែន ដាក់ក្ដីសង្ឃឹមថា រឿងលោកតាស៊ុច នឹងមិនបង្កការរំខានដល់ទំនាក់ទំនងកម្ពុជា-ថៃ ឬថាជាការលូកដៃចូលកិច្ចផ្ទៃក្នុងរបស់ថៃនោះទេ ព្រោះកម្ពុជាក៏មិនអនុញ្ញាតឲ្យលោកតាស៊ុច កសាងកម្លាំងប្រឆាំងជាមួយថៃនោះឡើយ។
យ៉ាងណានៅព្រឹកថ្ងៃទី០២ ខែកក្កដា លោកតា ស៊ុច បាននិមន្តមកដល់កម្ពុជា ដូចទៅនឹងការនិមន្តរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។ នៅពេលនិមន្តមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ លោកតា ស៊ុច មានថេរដីការអរគុណចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដល់ក្ដីមេត្តាដល់ព្រះអង្គឱ្យបាននិមន្តចូលមកគង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានអរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានស្វាគមន៍ និងអរគុណពុទ្ធបរិស័ទខ្មែរដែលបានទៅទទួលដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


