Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ ចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងផ្សារសែនមនោរម្យ ក្រោយមានការចតម៉ូតូ ឬ រថយន្ត និងលក់ដូរ គ្មានសណ្ដាប់ធ្នាប់

បានផុស

នៅ

អាជ្ញាធរ​ក្រុង​សែន​មនោរម្យ សហការ​ជាមួយ​កម្លាំង​ចម្រុះ បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ក្នុង​ផ្សារ​សែន​មនោ​រម្យ ក្រោយ​មាន​ការ​ចត​ម៉ូតូ ឬ​ រថយន្ត និង​លក់ដូរ គ្មាន​សណ្ដាប់ធ្នាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មាស ចន្នី អភិបាល​រង​ក្រុង​សែន​មនោរម្យ បាន​ឲ្យ​ដឹង​ថា តាម​ការ​ណែនាំ​ពី​ថ្នាក់​ដឹកនាំ​ក្រុង ដើម្បី​ឲ្យ​មាន​សណ្ដាប់ធ្នាប់ របៀបរៀបរយ ក្នុង​បរិវេណ​ផ្សារ​សែន​មនោរម្យ នោះ នៅ​ថ្ងៃ​ទី ៤ ខែ​កក្កដា ឆ្នាំ ២០២៥ នេះ ក្នុង​នាម គណៈ​បញ្ជាការ​ឯកភាព​ក្រុង បាន​ដឹកនាំ​ក្រុមការងារ ចុះ​រុះរើ​ដក​ហូត​ស្លាក​យីហោ​គ្មាន​លិខិត​អនុញ្ញាត និង​ស្លាក​ខុស​ពី​ការ​ណែនាំ ចំនួន ៧ ទីតាំង ស្មើ​នឹង ៩ ស្លាក ព្រមទាំង​បន្ត​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ក្នុង​ផ្សារ​ដែល​អាជីវករ​លក់ដូរ​ដាក់​សម្ភារៈ​រំលោភ​ផ្លូវ​សាធារណៈ និង​ការ​ចត​ម៉ូតូ ឬ​ រថយន្ត កកស្ទះ​ចរាចរណ៍​ក្នុង​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ។

លោក​បាន​បញ្ជាក់​ថា អាជ្ញាធរ​ក្រុង និង​កម្លាំង​ចម្រុះ តែងតែ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​យ៉ាង​ហោច​មួយ​សប្ដាហ៍​ម្ដង ដោយ​ឃើញ​ថា អាជីវករ​នៅតែ​បន្ត​លក់ដូរ​ដាក់​សម្ភារៈ​គ្មាន​សណ្ដាប់ធ្នាប់​ដដែល។ បន្ថែម​នេះ អាជ្ញាធរ បាន​ណែនាំ​ដល់​អាជីវករ​មួយ​ចំនួន​នៅ​ផ្សារ​សែន​មនោរម្យ​ដែល​លក់ដូរ​រំលោភ​លើ​ចំណី​ផ្លូវ​ ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​ជាច្រើន​ដង។ លើស​ពី​នោះ មាន​អាជីវករ​លក់ដូរ​ជាច្រើន បាន​សហការ​ជាមួយ​អាជ្ញាធរ ​រដ្ឋបាល​ក្រុង ដោយ​មិន​ធ្វើការ​លក់​រំលោភ​លើ​ចំណី​ផ្លូវ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​ទៀត​នោះ​ទេ។ លោក​ថា ប៉ុន្តែ​បើ​តាម​ការ​អង្កេត ​មាន​អាជីវករ​មួយ​ចំនួន​តូច នៅតែ​ឆ្លៀត​ឱកាស​លក់​រំលោភ​លើ​ផ្លូវ​សាធារណៈ ក៏ដូចជា ចត​ម៉ូតូ​គ្មាន​របៀបរៀបរយ ដែល​ធ្វើ​ឲ្យ​កកស្ទះ​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ដដែល។

លោក​អភិបាល​រង​ក្រុង​សែន​មនោរម្យ ក៏បាន​អំពាវនាវ​ដល់​អាជីវករ​ទាំងអស់​ដែល​លក់ដូរ​នៅ​ក្រុង​សែន​មនោរម្យ សូម​មេត្តា​ចូលរួម​គោរព​ច្បាប់ ក៏ដូចជា​ថែរក្សា​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ក្នុង​ការ​លក់ដូរ ទាំង​ចត​ម៉ូតូ និង​រថយន្ត។ លោក​បន្ថែម​ថា ប្រសិន​បើ​មាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ខេត្ត​មណ្ឌលគិរី ពេល​ឃើញ​សណ្ដាប់ធ្នាប់​មិន​រៀបរយ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​ខេត្ត​ផង​ដែរ៕

អត្ថបទ ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ វិនាទី មុន

អាជ្ញាធរ ចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងផ្សារសែនមនោរម្យ ក្រោយមានការចតម៉ូតូ ឬ រថយន្ត និងលក់ដូរ គ្មានសណ្ដាប់ធ្នាប់

សេដ្ឋកិច្ច៤៧ វិនាទី មុន

ARDB ចង់បង្កើនទុនកម្ចីឱ្យបានលើស ១០០០ លានដុល្លារ

សន្តិសុខសង្គម៧ នាទីutes មុន

មន្ត្រីជំនាញស្រាវជ្រាវឃាត់ខ្លួនមនុស្ស៤នាក់ ពាក់ព័ន្ធករណីក្លែងបន្លំតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន ដើម្បីឆបោកប្រាក់

កីឡា២៣ នាទីutes មុន

Jota តស៊ូ​ជម្នះ​ជំងឺបេះដូង និងខ្វះការលូតលាស់ រហូតជោគជ័យទាំង​វ័យ​ក្មេង

ចរាចរណ៍២៧ នាទីutes មុន

តុលាការសម្រេចចោទប្រកាន់អ្នកបើករថយន្ដក្រោមជាតិស្រវឹងបង្កគ្រោះថ្នាក់បណ្ដាលឲ្យមានអ្នកស្លាប់នៅលើស្ពានជ្រោយចង្វារ

Sokha Hotels

ព័ត៌មានពេញនិយម