Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះ​ស្ថានីយ​ប្រេងក្នុងទីក្រុង Rome ប្រទេសអ៊ីតាលី របួស​មនុស្ស៤០​នាក់

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់តីភ្នាក់ងារព័ត៌មាន​AP នៅថ្ងៃទី០៥ខែកក្កដានេះ ហេតុការណ៍ផ្ទុះស្ថានីយ៍ប្រេងឥន្ធនៈដ៏ខ្លាំងមួយនៅភាគអាគ្នេយ៍នៃទីក្រុងRome ប្រទេសអ៉ីតាលីបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់៤០ នាក់រងរបួសក្នុងនោះមានប៉ូលិស ១១នាក់និងអ្នកពន្លត់អគ្គិភ័យម្នាក់។

ផ្សែងចេញពីការផ្ទុះ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍ផ្ទុះដ៏ខ្លាំងនេះបានកើតឡើងភ្លាមៗនៅម៉ោង ៨ ព្រឹក កាលពីថ្ងៃសុក្របន្ទាប់ពីមានការលេចធ្លាយហ្គាស។ ក្នុងហេតុការណ៍នេះ មានការផ្ទុះ​ដ៏​ខ្លាំង​ពីរ​បាន​បញ្ចេញ​ផ្សែង និង​ភ្លើង​ពាសពេញ​តំបន់ ដោយ​អង្រួន​ និង​បំបែក​បង្អួចអគារ​ក្បែរ​នោះ។

ក្រុមជួយសង្គ្រោះបានឆ្លើយតបយ៉ាងឆាប់រហ័ស ដោយបានជម្លៀសមជ្ឈមណ្ឌលកីឡានៅក្បែរនោះ និងអគារលំនៅដ្ឋានទាន់ពេល។ អភិបាលក្រុង​ Rome លោក Roberto Gualtieri និងនាយករដ្ឋមន្ត្រីលោកស្រី Giorgia Meloni បានសរសើរចំពោះអន្តរាគមន៍ដ៏លឿនសម្រាប់ការទប់ស្កាត់សោកនាដកម្មធំជាងនេះ។

ការស៊ើបអង្កេតកំពុងដំណើរការ ខណៈដែលអ្នកស្រុកបានពណ៌នាការផ្ទុះនេះថា «ដូចជាការរញ្ជួយដី» ។ យ៉ាងហោចណាស់ជនស៊ីវិលពីរនាក់នៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈអ្នកផ្សេងទៀតបានរងរបួសរលាក និង​មាន​អារម្មណ៍​តក់ស្លុតខ្លាំង៕

(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម