ព័ត៌មានអន្ដរជាតិ
ផែថងថាន ផ្អាកការប្រគល់វត្ថុបុរាណមកឲ្យកម្ពុជា ព្រោះបញ្ហាព្រំដែន និងក្រសួងវប្បធម៌ថៃ ខ្វះថវិកា
រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ និងជានាយករដ្ឋមន្ត្រីត្រូវព្យួរតំណែង ផែថងថាន ស៊ីណាវ៉ាត្រ បានច្រានចោលពាក្យចចាមអារ៉ាមដែលថា ប្រទេសថៃកំពុងត្រៀមបញ្ជូនវត្ថុបុរាណចំនួន២០ មកឲ្យប្រទេសកម្ពុជាវិញ ដោយលោកស្រីអះអាងថា ដំណើរការនេះត្រូវផ្អាកសិន ព្រោះតែបញ្ហានៃភាពតានតឹងនៅព្រំដែននិងក្រសួងវប្បធម៌ថៃ កំពុងខ្វះថវិកា។

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រទី៤ខែកក្កដាឆ្នាំ២០២៥ ក្នុងនាមរដ្ឋមន្ត្រីវប្បធម៌ថ្មី លោកស្រីផែថងថាន បញ្ជាក់ថា ការប្រគល់វត្ថុបុរាណចំនួន២៣មកឲ្យកម្ពុជាគឺធ្វើរូចហើយកាលពីឆ្នាំ២០១៥ ប៉ុន្តែវត្ថុបុរាណដែលនៅសេសសល់ ត្រូវផ្អាកប្រគល់សិន។
លោកស្រីលើកឡើងថា «នេះមិនត្រូវបានចាត់ទុកថាជារឿងបន្ទាន់ទេ ហើយក៏មិនអាចផ្តល់មូលនិធិដោយថវិកាកណ្តាលបានដែរ។ សំណើនេះអាចដាក់ជាថ្មីសម្រាប់ការកំណត់ថវិកាថ្នាក់ក្រសួង និងគណៈរដ្ឋមន្ត្រី ហើយដោយមើលឃើញស្ថានការណ៍បច្ចុប្បន្នរវាងថៃនិងកម្ពុជា ក្រសួងវប្បធម៌សូមផ្តល់អនុសាសន៍ឲ្យពិនិត្យបន្ថែមទៀត»។

សូមជម្រាបថា វត្ថុបុរាណចំនួន២០នេះ គឺជាផ្នែកមួយនៃវត្ថុបុរាណសរុប៤៣ ដែលរត់ពន្ធចេញពីកម្ពុជាដោយខុសច្បាប់ ហើយត្រូវអាជ្ញាធរថៃរឹបអូសបាន។ ក្រោយផ្ទៀងផ្ទាត់ប្រភពដើម នាយកដ្ឋានវិចិត្រសិល្បៈថៃ បានប្រគល់វត្ថុបុរាណចំនួន២៣ ចហើយ កាលពីឆ្នាំ២០០៨និង២០១៥។
បន្ទាប់មកទៀត នៅថ្ងៃទី២១ខែឧសភាឆ្នាំ២០២៤ គណៈរដ្ឋមន្ត្រីថៃ ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានអនុម័តជាគោលការណ៍ នូវសំណើរបស់ក្រសួងវប្បធម៌ ដើម្បីប្រគល់វត្ថុបុរាណចំនួន២០ ដែលនៅសល់នេះ។ សេចក្តីសម្រេចគឺផ្អែកលើការវាយតម្លៃដោយនាយកដ្ឋានវិចិត្រសិល្បៈ និងអ្នកជំនាញឯករាជ្យដែលបានបញ្ជាក់ថា វត្ថុទាំងនោះគឺពិតជាមានប្រភពដើមពីកម្ពុជាមែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង១៧ ម៉ោង ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ