ជីវិតកម្សាន្ដ
ហ៊ុយ យ៉ាឡេង កៀរគរឧកញ៉ាសហការជាមួយផលិតករ បោះទុនផលិតកុនមានគុណភាពបំពេញទីផ្សារក្នុងស្រុក
ផលិតករល្បីឈ្មោះរឿង “ដើម្បីកូន” លោក ហ៊ុយ យ៉ាឡេង បានប្រកាសកៀរគរថវិកា ដើម្បីចូលរួមផលិតភាពក្នុងស្រុកឲ្យកាន់តែមានគុណភាពនិងការចង់បានសម្រាប់ទីផ្សាបច្ចុប្បន្នខណ:សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យបញ្ចប់ការចាក់កុនថៃ ។

លោក ហ៊ុយ យ៉ាងឡេង បានរៀបរាប់ថា បច្ចុប្បន្ននេះចំណូលពីការលក់សំបុត្រពីភាពយន្តខ្មែររឿងល្បីផ្ទុះទស្សនិកជនគាំទ្រអាចរកបាន ១លានដុល្លារហើយដល់ពេលហើយសម្តេចពុកលោកឱ្យពួកយើងប្រឹងធ្វើភាពយន្តសម្រាប់ប្រជាជនយើងបងប្អូនដែលស្នេហាភាពយន្តជួយស៊ែរទៅដល់អ្នកវិនិយោគយើងអ្នកឧកញ៉ា, លោកឧញ៉ា, បានឃើញផង។
លោក ហ៊ុយ យ៉ាឡេង បានបន្តថា លោកចង់ឃើញឧកញ៉ា ចេញមុខជួយគាំទ្រភាពយន្តខ្មែរបោះទុនម្នាក់ ១លានម្នាក់ ១លានដុល្លារ ដោយជឿថាភាពយន្តខ្មែរនឹងដើរទៅមុខលឿនមិនចាញ់បរទេសឡើយ។ លោកថា “ហ៊ានធានាជូនអ្នកឧកញ៉ា បងឧកញ៉ាថា វិនិយោគភាពយន្តពេលនេះមិនខាតឡើយ”។
ផលិតករខ្មែររូបនេះបន្ថែមថា “អ្វីដែលអ្នកវិនិយោគទទួលបានលើសពីប្រាក់ចំណេញគឺបងៗ និងទទួលបានកេរ្តិ៍ឈ្មោះនិងកិត្តិយសជូនជាតិតកូនតចៅសូមជួយ ស៊ែរឱ្យមានព្រឹត្តិការណ៍ជួយភាពយន្តខ្មែរនេះកើតឡើងផង”។
គួររម្លឹកថាលោក ហ៊ុយ យ៉ាឡេងជារឿយៗក៏តែងបង្ហាញឆន្ទ:មិនបោះបង់ចោលក្តីស្រមៃរបស់ខ្លួនក្នុងការនាំភាពយន្តខ្មែរទៅកាន់ឆាកអន្តរជាតិក៏ដូចជាការកៀគរផលិតករឬក្រុមហ៊ុនបរទេសចូលមកស ហការផលិតនិងថតភាពយន្តនៅក្នុងស្រុកផងដែរ៕ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីសិង្ហបុរី គាំទ្រឱ្យកម្ពុជា-ថៃ ដោះស្រាយជម្លោះព្រំដែនដោយប្រើយន្តការច្បាប់អន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ ត្រៀមស្នើទៅ Google ឲ្យយកតាមផែនទីរបស់ខ្លួនវិញ ទើបប្រាសាទតាមាន់ធំ ស្ថិតក្នុងដីថៃ