ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ផ្តល់នូវអនុសាសន៍ ៤ ចំណុច សំខាន់ៗ ដើម្បីរួមចំណែកជួយកសាងអភិវឌ្ឍន៍ប្រទេសជាតិ និងប្រជាជន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងនូវការផ្តល់នូវអនុសាសន៍ ៤ ចំណុច សំខាន់ៗ ដើម្បីរួមចំណែកជួយកសាងអភិវឌ្ឍន៍ប្រទេសជាតិ និងប្រជាជន។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីកសាងព្រះវិហារ ស្ថិតក្នុងវត្តជ័យមុនី ដែលមានទំហំទទឹង ១២ ម៉ែត្រ និងបណ្តោយ ២៤ ម៉ែត្រ និងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១.០០០ គ្រួសារ ស្ថិតក្នុងឃុំម៉ឺនជ័យ ស្រុករំដួល ខេត្ដស្វាយរៀង កាលពីព្រឹកថ្ងៃអាទិត្យ ១១ កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៥។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់អង្គពិធីទាំងមូល ដោយសេចក្ដីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំពោះសមិទ្ធផលនានា ក្នុងស្រុករំដួល ក៏ដូចក្នុងខេត្តស្វាយរៀងទាំងមូល មានការរីកចម្រើនគ្រប់វិស័យគួរឲ្យកត់សម្គាល់ ជាពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា សាលារៀន មន្ទីរពេទ្យ វត្តអារាម ស្ពាន ផ្លូវ ថ្នល់ ជាដើម ការកែលម្អជួសជុលសំណង់ អគារ ផ្លូវថ្នល់ ផ្លូវខេត្ត ផ្លូវលំ ទំនប់ទឹក ប្រឡាយទឹក មានតំបន់សេដ្ឋកិច្ចពិសេស មានរោងចក្រឧស្សាហកម្ម ដែលបានបង្កើតការងារជូនដល់កម្មករ កម្មការិនី រាប់ម៉ឺននាក់ ជូនដល់កូនចៅប្រជាពលរដ្ឋ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើងជាលំដាប់ ហើយបណ្តាសមិទ្ធផលទាំងអស់នេះ បានធ្វើឱ្យខេត្តស្វាយរៀងប្រែមុខមាត់ថ្មីយ៉ាងស្រស់បំព្រង និងមានសកម្មភាពសង្គមសេដ្ឋកិច្ច ប្រទាក់ក្រឡាគ្នាយ៉ាងសកម្ម និងរស់រវើកគួរជាទីមោទនភាពក្រៃលែង ក្នុងនោះ វិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា តាមរយៈ បុណ្យផ្កានេះ ក៏បានបង្ហាញអំពីការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទជិតឆ្ងាយ ដោយទឹកចិត្តសទ្ធាជ្រះថ្លាក្នុងការចាប់មគ្គផល ក្នុងការកសាងសមិទ្ធផលនានានៅវត្តម៉ឺនជ័យ និងបានចូលរួមចំណែកក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជាផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្ដាំផ្ញើដល់អង្គពិធី ដូចតទៅ ៖ ១.រួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ និងរួមគ្នាថែរក្សានូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឲ្យបានគង់វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗ ទៀត។ ២.រួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជាក្នុងការការពារខឿនការពារជាតិ។ ៣.មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ៤.ចូលរួមពង្រឹង និងថែរក្សាឲ្យបាននូវភូមិ-ឃុំមានសុវត្ថិភាព។

គួររំលឹកផងដែរថា កាលពីរសៀលថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥ ក៏មានពិធីសូត្រមន្ត និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា នៅវត្តមណិរតនរាម (ហៅវត្តទួលទំពូង) ស្ថិតក្នុងសង្កាត់ទួលទំពូងទី ១ ខណ្ឌចំការមន រាជធានីភ្នំពេញផងដែរ៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


