សន្តិសុខសង្គម
មន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២ រងការចោទប្រកាន់ថា ព្យាបាលធ្វេសប្រហែសបណ្ដាលឲ្យទារកអាយុ៨ខែម្នាក់ស្លាប់
មន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២ កំពុងរងការចោទប្រកាន់ពីអាណាព្យាបាលទារកអាយុ ៨ខែ ថា ព្យាបាលមានការធ្វេសប្រហែសបណ្ដាលកូនរបស់គាត់ស្លាប់បាត់បង់ជីវិត ខណៈម្ចាស់មន្ទីរពេទ្យ រុញឲ្យក្រុមគ្រួសារទារករងគ្រោះអាចដាក់ពាក្យបណ្ដឹងទៅតុលាការបាន បើសិនជាយល់ថា ការព្យាបាលរបស់ក្រុមគ្រូពេទ្យមានបញ្ហា ឬមានការធ្វេសប្រហែស។

តាមព័ត៌មានពីពូបង្កើតរបស់ទារកដែលស្លាប់បានអោយដឹងថា ក្មួយប្រុសរបស់គាត់មានជំងឺគ្រុនឈាម ហើយបាន ដឹកយកទៅសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២ ដែលមានទីតាំងនៅផ្ទះលេខ ៦៤ Lផ្លូវលេខ ២៦៥ភូមិទី ១៣ (សំណង់១២) សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥។

ប្រភពបន្ថែមថា នៅពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងលើបានរយៈពេល០២ថ្ងៃ ស្ថានភាពក្មួយប្រុសកាន់តែធ្ងន់ធ្ងរខ្លាំង តែគ្រូពេទ្យហាក់ដូចជាមិនយកចិត្តទុកដាក់ ទើបនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ប៉ុន្តែពេលទៅដល់ គ្រូពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផាបានបញ្ជាក់ថា ក្មេងប្រុសខាងលើ ស្លាប់តាំងពីមុនបញ្ជូនមកម្ល៉េះ។

ជុំវិញករណីនេះ វេជ្ជបណ្ឌិត ហ៊ាង រតនា ម្ចាស់មន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២ ដែលរងចោទប្រកាន់បានប្រាប់អ្នកថា ក្នុងលក្ខខណ្ឌបើសិនអាណាព្យាបាលក្មេងយល់ថា ការព្យាបាលរបស់គ្រូពេទ្យមានបញ្ហា ឬមានការធ្វេសប្រហែស ក្រុមគ្រួសារអាចប្តឹងទៅទៅតុលាការបាន។
សមត្ថកិច្ចជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីពិនិត្យរួចរាល់ បានបញ្ជាក់ថា ទារករងគ្រោះ គឺស្លាប់បណ្តាលមកពីជំងឺគ្រុនឈាមធ្ងន់ធ្ងរ៕
អត្ថបទ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


