Connect with us

ព័ត៌មានជាតិ

តើពេលធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង និងបន្តសុពលភាព ត្រូវការឯកសារអ្វីខ្លះ?

បានផុស

នៅ

មានប្រជាពលរដ្ឋខ្មែរមួយចំនួនអាចនឹងដឹងច្បាស់ហើយពីឯកសារ និងលក្ខខណ្ឌ ពេលស្នើសុំចុះបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង និងបន្តសុពលភាព ប៉ុន្តែ ក៏មានពលរដ្ឋមួយចំនួនហាក់នៅស្រពេចស្រពិល ថា តើត្រូវការឯកសារអ្វីខ្លះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានប្រាប់ពីលក្ខខណ្ឌ និងឯកសារមួយចំនួនដែលត្រូវមាន នៅពេលស្នើសុំផ្តល់អត្តសញ្ញាណបណ្ណខ្មែរដំបូង ឬបន្តសុពលភាព ដូចជា៖

១.ការស្នើសុំផ្តល់អត្តសញ្ញាណបណ្ណខ្មែរដំបូង

សាមីខ្លួនដែលស្នើសុំផ្តល់អត្តសញ្ញាណបណ្ណខ្មែរដំបូង ត្រូវមានអាយុ ១៥ឆ្នាំឡើង។ សាមីខ្លួនត្រូវភ្ជាប់ជាមួយឯកសារផ្ទាល់ខ្លួនមួយចំនួនដូចជា សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបត្របញ្ជាក់កំណើត, សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ។ ចំពោះព្រះសង្ឃ ត្រូវភ្ជាប់ឯកសារបន្ថែម គឺឆាយា ឬសង្ឃដីកា ឬសុទ្ធិបត្រ។

២.ការស្នើសុំបន្តសុពលភាពអត្តសញ្ញាណបណ្ណខ្មែរ

សាមីខ្លួនត្រូវមកដោយផ្ទាល់ និងភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណខ្មែរដែលអស់សុពលភាព ឬនៅមានសុពលភាពត្រឹម ១៨០ថ្ងៃ ឬតិចជាង។ ក្នុងករណីដែលផ្លាស់ប្តូរអាសយដ្ឋាន ត្រូវភ្ជាប់មកជាមួយសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅអាសយដ្ឋានថ្មី។

សូមជម្រាបថា ប្រជាពលរដ្ឋខ្មែរ អាចស្នើសុំផ្តល់អត្តសញ្ញាណបណ្ណខ្មែរដំបូង និងសុំបន្តសុពលភាព នៅទីតាំងចំនួន ៧ដូចជា៖ ទី១.ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃលំនៅឋានរបស់សាមីខ្លួនកំពុងរស់នៅ។ ទី២. អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ នៃលំនៅឋានសាមីខ្លួនកំពុងរស់នៅ។ ទី៣.ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត នៃលំនៅដ្ឋានរបស់សាមីខ្លួនកំពុងរស់នៅ។ ទី៤.នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ ទី៥.ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរផ្សារទំនើបអ៊ីអនម៉លសែនសុខ (អ៊ីអន២)។ ទី៦.ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរផ្សារទំនើបអ៊ីអនម៉លមានជ័យ (អ៊ីអន៣) និងទី៧.ទីស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) (សម្រាប់សមាជិក ប.ស.ស.)។

បើតាម អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវផ្តល់ជូនបុគ្គលមានសញ្ជាតិខ្មែរគ្រប់រូប ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ រួមទាំងព្រះសង្ឃ បព្វជិតសាសនា ជនជាប់ឃុំ ឬជនវិបល្លាសស្មារតី។ ជាមួយគ្នានេះ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានសុពលភាពរយៈពេល “១០ឆ្នាំ” គិតចាប់ពីកាលបរិច្ឆេទផ្តល់ ចំពោះបុគ្គលដែលមានអាយុចាប់ពី ១៥ឆ្នាំ រហូតដល់ក្រោម ៦០ឆ្នាំ និងមានសុពលភាព “អចិន្រ្តៃយ៍” គិតចាប់ពីកាលបរិច្ឆេទផ្តល់ ចំពោះបុគ្គលដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម