Connect with us

សន្តិសុខសង្គម

ប្រធានភូមិទូទាំងខណ្ឌ ៧មករា ស្នើឲ្យអភិបាលខណ្ឌពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន

បានផុស

នៅ

ក្នុងពិធីសំណេះសំណាលជាមួយប្រធានភូមិទាំង៦៦ ក្នុងសង្កាត់ទាំង៨ នៃរដ្ឋបាលខណ្ឌ៧មករា លោក-លោកស្រី ប្រធានភូមិបានស្នើឲ្យលោក ថេង សុថុល អភិបាលនៃអណអភិបាលខណ្ឌ៧មករា ជួយជំរុញ និងពង្រឹងការងារសន្តិសុខសុវត្ថិភាពនៅក្នុងតំបន់ ពិសេសការត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទដែលកំពុងកើតមានជារឿយៗក្នុងមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសំណើដែលធ្វើឡើងនៅព្រឹកថ្ងៃទី៩កក្កដា ឆ្នាំ២០២៥ ក្នុងពិធីសំណេះសំណាលនេះ លោក-លោកស្រីប្រធានភូមិ បានលើកឡើងថា បច្ចុប្បន្ននៅតាមតំបន់ភូមិ សង្កាត់មួយចំនួន នៅតែមានបញ្ហាពាក់ពន្ធ័នឹងក្មេងអនាថា និងក្មេងជំទង់ដែលងាយរងផលប៉ះពាល់ពីបញ្ហាញៀនថ្នាំញៀន បង្កការភ័យខ្លាចដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ ពួកគាត់បានស្នើសុំឲ្យអភិបាលខណ្ឌ និងមន្ត្រីជំនាញពាក់ព័ន្ធ ជួយពង្រឹងការសហការជាមួយកម្លាំងនគរបាល កម្លាំងអាវុធហត្ថ ក៏ដូចជាកម្លាំងជំនាញផ្សេងៗដើម្បីបង្កើនសមត្ថភាពក្នុងការបង្ការ និងទប់ស្កាត់សកម្មភាពអំពើបទល្មើសទាំងនេះឲ្យជាប់ជាប្រចាំ។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា យល់ឃើញថា ការលើកឡើងរបស់ប្រធានភូមិ ពិតជាបញ្ហាសមហេតុផល ហើយលោកសន្យាថានឹងចាត់ការបន្ថែម ដើម្បីពង្រឹងការងារសន្តិសុខ រវាងអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព។

លោកអភិបាល ក៏បញ្ជាក់បន្ថែមថា ការពង្រឹងសន្តិសុខ និងសុវត្ថិភាពជាភារកិច្ចរួម ដែលតម្រូវឲ្យមានការចូលរួមជាប្រព័ន្ធគ្រប់ភាគី ដើម្បីបន្តសហការជាមួយអាជ្ញាធរ កម្លាំងមានសមត្ថកិច្ចមដើម្បីធានាថា ប្រជាពលរដ្ឋរស់នៅមានសុវត្ថិភាព និង មិនមានភាពភ័យខ្លាច៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម