ជីវិតកម្សាន្ដ
លើកទី១! កវីនិពន្ធ ងិន ម៉ានីយ៉ា សុំមហាជនជួយបន្តបោះឆ្នោតគាំទ្រកូនស្រីខ្លួន រហូតដល់វគ្គផ្ដាច់ព្រ័ត្រ
នេះជាលើកដំបូងដែលកវីនិពន្ធជើងចាស់ ងិន ម៉ានីយ៉ា ស្នើសុំមហាជនដែលជាអ្នកគាំទ្រកម្មវិធីប្រកួតសម្រស់ Miss Universe ឱ្យបន្តបោះឆ្នោតគាំទ្របេក្ខភាពបវរកញ្ញា MUC 2025 ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ដែលត្រូវជាកូនស្រីរបស់អ្នកស្រី រហូតដល់វគ្គផ្តាច់ព្រ័ត្រ។

គួរឱ្យដឹងផងដែរថា បច្ចុប្បន្នបេក្ខភាពបវរកញ្ញា ហ្វីយ៉ាតា កំពុងទទួលបានការគាំទ្រក្នុងការប្រកួតកម្មវិធី Miss Universe Cambodia 2025 និងលេចធ្លោខ្លាំងមិនចាញ់បវរកញ្ញាឯទៀតនោះឡើយ ខណៈអ្នកគាំទ្ររបស់បេក្ខភាពរូបនេះ សង្ឃឹមថា ហ្វីយ៉ាតា អាចនឹងដណ្តើមបានជ័យជំនះផងដែរ។

ស្របនឹងប្រជាប្រិយភាពដែលកូនស្រីទទួលបាននេះ អ្នកស្រី ងិន ម៉ានីយ៉ា បានបង្ហាញសេចក្តីរំភើបចិត្ត និងអរគុណដល់ការបោះឆ្នោតគាំទ្រកន្លងមក ដោយបានស្នើសុំឱ្យមានការគាំទ្រ ហ្វីយ៉ាតា ជាបន្តទៀតផងដែរ។
គួរបញ្ជាក់ថា កម្មវិធីប្រកួតបវរកញ្ញា Miss Universe Cambodia 2025 ពិតជាទទួលបានចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកនិយមតាមដានវិស័យបវរកញ្ញា ក៏ព្រោះតែបេក្ខភាពបវរកញ្ញាឆ្នាំនេះ សុទ្ធសឹងជាសិល្បការិនីលេចធ្លោលើវិថីសិល្បៈស្រាប់ ដែលរួមមានដូចជា សុគា គីមលាង, ពេជ្រ វត្តីសារាវឌ្ឍី និង ថៃ នារីសុជាតា ជាដើម៕ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ