សេដ្ឋកិច្ច
តម្រូវការទឹកដោះគោស្រស់ក្នុងស្រុក ហក់ឡើងខ្ពស់ បន្ទាប់ពីបិទព្រំដែនកម្ពុជា-ថៃ
លោក ជី សិលា សហស្ថាបនិកកសិដ្ឋានគិរីសួគ៌របស់ក្រុមហ៊ុន Khmer Fresh Milk Co., Ltd ដែលផលិតទឹកដោះគិរីសួគ៍ បានឱ្យដឹងថា ក្រោយបិទព្រំដែនគោករវាងប្រទេសទាំងពីរកម្ពុជា-ថៃ បានធ្វើឱ្យតម្រូវការទឹកដោះគោស្រស់នៅក្នុងស្រុកមានការកើនឡើងដល់ ១០ម៉ឺនលីត្រក្នុងមួយថ្ងៃ លើសចំនួនផលិតដោយក្នុងកសិដ្ឋានរបស់មានសមត្ថភាពផលិតបានប្រមាណជិត ២ម៉ឺនលីត្រប៉ុណ្ណោះ។

ប្រាប់ «កម្ពុជាថ្មី» នៅរសៀលថ្ងៃទី០៩ ខែកក្កដា នេះ លោក ជី សិលា បានឱ្យដឹងថា កន្លងមកទឹកដោះនៅក្នុងកសិដ្ឋានរបស់លោក លក់ចេញទៅលើទីផ្សារប្រមាណ ៩០% ប៉ុន្តែក្រោយមានបញ្ហាបិទព្រំដែន គឺអាចនាំចេញពេញ ១០០% ទៅលើទីផ្សារ។
បច្ចុប្បន្ននៅក្នុងកសិដ្ឋាន មានគោដែលអាចផលិតទឹកដោះ ប្រមាណ ៥០០-៦០០ក្បាល ក្នុងនោះទោះគោនៅក្នុងកសិដ្ឋានមានជាង ១ពាន់ក្បាល ក៏ពិតមែន ក៏ប៉ុន្តែមិនមែនបានន័យថាគោទាំង ១ពាន់ក្បាលនេះ អាចយកទឹកដោះបានរហូតនោះទេ ដូច្នេះនិយាយជាមធ្យម នៅក្នុងកសិដ្ឋានអាចផលិតទឹកដោះគោបានប្រមាណ ១ម៉ឺន ៥ពាន់លីត្រ ក្នុងមួយថ្ងៃ ជាប្រភេទទឹកដោះគោដែលមិនទាន់កែច្នៃ ហើយបន្ទាប់ពីកែច្នៃរួច អាចផលិតបានប្រមាណជាង ១ម៉ឺន ៤ ពាន់លីត្រ សម្រាប់នាំយកទៅលក់នៅលើទីផ្សារ។
លោក ជី សិលា បញ្ជាក់ថា៖ «កសិដ្ឋានគ្រោងនាំចូលគោបន្ថែមដើម្បីបង្កើនការផលិត ព្រោះក្នុងរយៈពេលប្រហែល ១ឆ្នាំកន្លងមកនេះការលក់ស្ថិតនៅក្នុងកម្រិតជាង ៩០%រហូតមក ហើយតម្រូវការក៏ចេះតែកើនមានរហូត ដូច្នេះយើងមិនអាចរងចាំការចិញ្ចឹមគោ ចាំឱ្យកើតកូន ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារនោះទេ គឺត្រូវការនាំចូលគោបន្ថែមដើម្បីបង្កើនការផលិតឱ្យបានពី ១ម៉ឺន ៥ ពាន់លីត្រ ទៅ ៣ ម៉ឺនលីត្រ ឬទៅដល់ ៤ម៉ឺនលីត្រ ឱ្យបានក្នុងរយៈពេល ១ឆ្នាំទៅមុខទៀត បើទោះបីជាបច្ចុប្បន្នតម្រូវការទឹកដោះគោនៅក្នុងស្រុកមានតម្រូវការខ្ពស់ក៏ដោយ ក៏កសិដ្ឋានមិនអាចឆ្លើយតមគ្រប់តាមតម្រូវការបានដែរ»។

បន្ថែមជាមួយគ្នានេះ លោក ជី សិលា បានបន្តថា បច្ចុប្បន្នពលរដ្ឋកម្ពុជានៅមានទម្លាប់ប្រើប្រាស់នូវទឹកដោះគោនាំចូលនៅឡើយ។ ប៉ុន្តែក្នុងរយៈពេលនៃការបិទព្រំដែន លោកសង្កេតឃើញថា ប្រជាពលរដ្ឋបាននាំគ្នាងាកមកស្គាល់អំពីផលិតផលទឹកដោះគោក្នុងស្រុកបានច្រើន និងចាប់ផ្តើមមានជំនឿជឿជាក់ថាផលិតផលក្នុងស្រុកក៏មានគុណភាពល្អ ហើយកត្តាទាំងអស់នេះក៏បានជួយបង្កើនការលក់ ដោយក្នុងមួយឆ្នាំៗ មានការកើនឡើងប្រមាណ ២០% ដែលនេះក៏ជាសញ្ញាមួយល្អដល់អាជីវកម្មនៅក្នុងស្រុកយើងដូចគ្នាដែរ។
លោក ក៏បានបញ្ជាក់ផងដែរថា ចំនួនតម្រូវការទឹកដោះស្រស់ក្នុងស្រុកនាពេលបច្ចុប្បន្ននេះអាចមានតម្រូវការប្រមាណ ១០ម៉ឺនលីត្រ ប៉ុន្តែសមត្ថភាពផលិតរបស់យើងមានប្រហែលជា ២ម៉ឺនលីត្រប៉ុណ្ណោះ គឺនៅមានការខ្វះខាតច្រើន មានន័យថាតម្រូវការទីផ្សារមានលក្ខណៈធំធេងហួសពីអ្វីដែលយើងអាចទទួលយកបាន។

ជាមួយគ្នានេះ លោក បានបន្ថែមថា តម្រូវការទឹកដោះនៅតាមបណ្តាប្រទេសនានា ក៏ត្រូវតែមានការនាំចូលពីបរទេសដូចគ្នាដែរ ដូច្នេះដើម្បីឱ្យមានតម្លាភាពនៅក្នុងស្រុក ជាមួយការនាំចូល លុះត្រាតែផលិតផលនៅក្នុងស្រុកអាចផលិតខ្លួនឯងបានដល់ ៥០% ទើបនៅពេលមានការបិទការនាំចូលពីប្រទេសជិតខាង យើងនៅតែមានទឹកដោះគោដើម្បីផ្គត់ផ្គង់បាន បើទោះបីជាមិនបានគ្រប់គ្រាន់ ប៉ុន្តែមិនឈានដល់ការដាច់ស្តុកដូចសព្វថ្ងៃនេះ៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១២ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


