ព័ត៌មានជាតិ
បណ្ឌិត ឥន សុផល៖ ការបិទច្រកព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់គោលនយោបាយ និងសេដ្ឋកិច្ចជប៉ុន
អ្នកជំនាញភូមិសាស្ត្រនយោបាយ បណ្ឌិត ឥន សុផល បានសរសេរលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ថា ការបិទច្រកព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់ជប៉ុន ដូចជាគោលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ជាដើម។

សម្រាប់ការប៉ះពាល់ដល់ប្រទេសជប៉ុន ចំពោះការបិតច្រកព្រំដែន កម្ពុជា-ថៃ នេះ លោកបណ្ឌិត ឥន សុផល លើកឡើងថា ប៉ះពាល់ដូចជា សង្វាក់ផ្គត់ផ្គង់ជប៉ុន ព្រោះជប៉ុនបានបណ្តាក់ទុនយ៉ាងច្រើននៅប្រទេសថៃ ដែលមានក្រុមហ៊ុនជប៉ុនរហូតដល់៦,០០០ នៅឆ្នាំ២០២៥ ចំណែក នៅកម្ពុជាមានក្រុមហ៊ុនជប៉ុនប្រមាណ២៧០ប៉ុណ្ណោះ។ ការបើកច្រកព្រំដែនឡើងវិញធ្វើឱ្យលំហូរដោយរលូននៃទំនិញ គ្រឿងបន្លាស់ និងវត្ថុធាតុដើមរបស់រោងចក្រជប៉ុនដែលមាននៅក្នុងប្រទេសទាំងពីរ។ ក្រុមហ៊ុនជប៉ុនតែងតែប្រើយុទ្ធសាស្ត្រ “Plus +1” ដែលប្រទេសថៃដើរតួជាមជ្ឈមណ្ឌលសំខាន់ក្នុងតំបន់ ហើយកម្ពុជាផ្តល់នូវផលិតកម្មដែលមានតម្លៃទាប។ ការបើកព្រំដែនឡើងវិញ ធ្វើឱ្យមានប្រសិទ្ធភាពនៃធាតុចូល និងផលិតផលសម្រេចសម្រាប់ក្រុមហ៊ុនជប៉ុនផ្គត់ផ្គង់ទីផ្សារក្នុងតំបន់ និងសកល។

ចំពោះវិស័យទេសចរណ៍វិញ លោកថា អ្នកទេចរជប៉ុនតែងតែធ្វើដំណើរកម្សាន្តតែមួយទៅកាន់ថៃ និងមកកម្ពុជា ហើយទេសចរថៃ ទៅកម្សាន្តនៅជប៉ុនក៏ច្រើន ហេតុនេះ ការបើកច្រកព្រំដែនវិញ ជួយសម្រួលដល់វិស័យទេសចរណ៍ពហុគោលដៅ ដែលផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ និងអាជីវកម្មទេសចរណ៍ជប៉ុន ព្រោះថា ជនជាតិជប៉ុន ជាតិនិយមណាស់ នៅពេលមានដំណើរកម្សាន្ត ពួកគេជិះយន្តហោះជប៉ុន, ស្នាក់នៅសណ្ឋាគារជប៉ុន និងចូលភោជនីយយដ្ឋានជប៉ុន ដូច្នេះគ្រាន់តែវិស័យទេសចរណ៍ធ្វើឱ្យជប៉ុន និងថៃខាតបង់ជាច្រើនដែរ។

បន្ថែមពីនេះ ការបិទច្រកព្រំដែន លោកក៏យល់ឃើញថា ជាឧបសគ្គសំខាន់ក្នុងការបម្លែងកម្ពុជាឱ្យក្លាយជាតំបន់ផលិតកម្ម “Plus One” និងមជ្ឈមណ្ឌលផ្គត់ផ្គង់ខ្សែសង្វាក់ផលិតកម្មដ៏សំខាន់នៅក្នុងតំបន់មេគង្គ អាស៊ីអាគ្នេយ៍ និងសកល។ ជាពិសេស ជប៉ុន ចង់យកកម្ពុជា ជាចំណុចកណ្តាលនៃការតភ្ជាប់រវាងថៃ និងវៀតណាម។ ប្រសិនបើការបើកច្រកព្រំដែនឡើវិញឱ្យបានឆាប់ កម្ពុជាអាចនឹងទទួលបានទំនុកចិត្តពីក្រុមហ៊ុនជប៉ុន “Cambodia + 1” ហេតុនេះកម្ពុជាអាចទាក់ទាញអ្នកវិនិយោគជប៉ុនរាប់ពាន់ ឱ្យមកបណ្តាក់ទុននៅកម្ពុជាដែរ ។
ក្នុងសំណេរនោះ លោកបណ្ឌិត ក៏បានបញ្ជាក់ដែរថា៖ “នៅតែមានអ្នកមិនយល់! ត្រូវចាំថា “ចិន និងជប៉ុនជាអ្នករកស៊ីស្វែងរកផលចំណេញ” ដូច្នេះពួកគេមិនមកពាក់ព័ន្ធជាមួយជម្លោះកម្ពុជា-ថៃ ទេ! លុះត្រាប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ។ កុំរំពឹងថា ចិន ឬជប៉ុន ទៅដាក់សម្ពាធលើថៃ ឬកម្ពុជា គឺគ្មានទេ គឺរក្សាភាពស្ងៀមស្ងាត់ជានិច្ច”។
សូមជម្រាបថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងប្រាប់ កម្ពុជាថ្មី ថា ដោយសារការអូសបន្លាយការបិទព្រំដែនរវាងកម្ពុជានិងថៃ បានធ្វើឱ្យក្រុមហ៊ុនជប៉ុនកំពុងស្ថិតក្នុងស្ថានភាពលំបាក ហើយការបង្កើតឱកាសការងារថ្មីមិនមែនងាយស្រួលនោះទេក្នុងស្ថានភាពបែបនេះ។ លោក បាននិយាយថា “ខ្ញុំយល់ថា រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមថាក្រុមហ៊ុនជប៉ុននៅកម្ពុជានឹងផ្ដល់ឱកាសការងារដល់ពលករដែលវិលត្រឡប់មកវិញ។ ប៉ុន្ដែដោយសារតែការបិទព្រំដែនគោកជាមួយប្រទេសថៃមានការអូសបន្លាយ បានធ្វើឱ្យក្រុមហ៊ុនជប៉ុនដែលបាននិងកំពុងវិនិយោគនៅប្រទេសកម្ពុជាតាមរយៈគោលនយោបាយ «ថៃបូក១» កំពុងស្ថិតក្នុងស្ថានភាពលំបាកយ៉ាងខ្លាំង ហើយការពង្រីកឱកាសការងារថ្មីមិនមែនជាកិច្ចការងាយស្រួលនោះទេ” ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


