ព័ត៌មានជាតិ
កសិករខ្លះនៅខេត្តរតនគិរី ផ្លាស់ប្តូរពីការដាំបន្លែបែបប្រពៃណី មកដាំបន្លែសុវត្ថិភាពនៅលើទឹក
ប្រជាកសិករជាច្រើនគ្រួសារប្រកបរបរដាំដំណាំ នៅខេត្តរតនគិរី ដែលធ្លាប់ដាំដុះតាមបែបប្រពៃណី ពោលដាំនៅលើដី បានផ្លាស់ប្តូរមកដាំបន្លែនៅលើទឹកវិញ ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារ ខណៈបន្លែប្រភេទនេះកំពុងមានតម្រូវការខ្ពស់ និងលក់បានតម្លៃសមរម្យ។ ការវិវត្តន៍នេះដោយសារបច្ចេកវិទ្យាមានការរីកចម្រើន ហើយកសិករបានចាប់យកឱកាសនេះដើម្បីវិនិយោគ។

យ៉ាងណាមិញ ការដាំបន្លែនៅលើទឹកនេះ មិនមែនកសិករទាំងអស់អាចមានលទ្ធភាពដាំបាននោះទេ ព្រោះត្រូវការចំណាយដើមទុនច្រើន។ ជាប្រភេទបន្លែសុវត្ថិភាពផង ត្រូវរៀបចំប្រព័ន្ធទឹកស្រោចស្រពគ្រប់គ្រាន់ និងសំណាញ់ការពារសត្វល្អិត ដើម្បីការពារសត្វល្អិតបំផ្លិចបំផ្លាញដំណាំ។
អ្នកស្រី អុំ សុកកញ្ញារី ដែលធ្លាប់ជាកសិករដាំបន្លែបែបប្រពៃណី បានផ្លាស់ប្តូរមកដាំបន្លែលើទឹក ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ អ្នកស្រីបានឱ្យដឹងថា ដំបូងឡើយសាកដាំប្រភេទបន្លែលើទឹកជាលក្ខណៈគ្រួសារ ប៉ុន្តែដោយមានការគាំទ្រខ្លាំងពីអតិថិជន កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងមានការលើកទឹកចិត្តពីអ្នកជិតខាង ក៏បានពង្រីកសួនបន្លែសុវត្ថិភាពបន្ថែមទៀត។ អ្នកស្រីថា៖«បន្លែសុវត្ថិភាពនេះ ខ្ញុំឃើញមានតម្រូវការកាន់តែខ្ពស់ និងមានតម្លៃល្អ ក៏ពង្រីកសួនបន្លែងនៅលើដំបូលផ្ទះមានទំហំ ៣០ ទៅ ៤០ ម៉ែត្រ អាចដាំបន្លែលើទឹកបានដូចជា សាឡាដ និងដើមខាត់ណា »។

អ្នកស្រីបានផ្តើមដាំបន្លែលើទឹកនេះអស់រយៈពេល ២ ឆ្នាំមកហើយសម្រាប់ហូបក្នុងគ្រួសារ និងលក់ទៅកាន់ទីផ្សារផង។ ជាមួយគ្នានេះ អ្នកស្រីបានចែករំលែកពីវិធីបណ្តុះ និងដាំបន្លែលើទឹកថា៖« វិធីបណ្តុះកូនសាឡាដ គឺត្រូវដាក់កូនគ្រាប់បន្លែនៅលើដុំស្នោតូចៗនៅរយៈពេល ១៥ថ្ងៃ ទើបយកកូនវាទៅដាក់ដាំនៅលើបំពង់ជ័រ ដែលមានប្រព័ន្ធទឹកគ្រប់គ្រាន់ ហើយបន្ថែមរយៈពេល ៣០ ថ្ងៃទៀតអាចប្រមូលផលបានហើយ។ ចំណែកឯបន្លែខាត់ណាវិញ ត្រូវចំណាយពេល ៦០ថ្ងៃ ទើបអាចទទួលផលបាន»។


បច្ចុប្បន្ននេះ បន្លែសុវត្ថិភាពរបស់អ្នកស្រី ត្រូវបានលក់ទៅកាន់អតិថិជន អាជីវករផ្សារបានលុង អ្នកលក់នំបាញ់ឆែវ និងអ្នកខ្លះមកទិញដល់ផ្ទះក៏មាន។ បំពង់ជ័រដែលដាក់ដាំបន្លែទទួលបានទិន្នផលចន្លោះ ១០០គីឡូ ក្នុងមួយខែ ដោយលក់ទៅកាន់ទីផ្សារទទួលបានតម្លៃ ១ម៉ឺនរៀលក្នុងមួយគីឡូ ប៉ុន្តែបើអតិថិជនមកទិញដល់ផ្ទះមួយគីឡូ តម្លៃ ៨០០០ រៀល។
អ្នកស្រី អុំ សុកកញ្ញារី លើកទឹកចិត្តដល់កសិករដែលមានលទ្ធភាពអាចងាកមកដាំបន្លែសុវត្ថិភាពដើម្បីលក់នៅលើទីផ្សារ ជាពិសេសពលរដ្ឋខ្មែរបរិភោគបន្លែសុវត្ថិភាព និងមិនប៉ះពាល់ដល់សុខភាព៕
អត្ថបទ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


