Connect with us

ព័ត៌មានជាតិ

បណ្ឌិត យង់ ពៅ មើលឃើញថា ជំងឺទឹកនោមផ្អែមនៅកម្ពុជាជួបបញ្ហាប្រឈមខ្លាំងមែនទែន ជារឿងគួរឱ្យបារម្ភ

បានផុស

នៅ

បណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានសង្គម មើលឃើញថា ជំងឺទឹកនោមផ្អែមនៅកម្ពុជា កំពុងជួបបញ្ហាប្រឈមខ្លាំងមែនទែន ដែលជារឿងគួរឱ្យព្រួយបារម្ភ ព្រោះការវិវត្តរបស់សង្គម និងពិភពលោក ដែលនាំឱ្យខូចសុខភាព និងខាតបង់សេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពិធីបើកសិក្ខាសាលា ស្តីពី ជំងឺមិនឆ្លងនៅកម្ពុជា៖ “ចំណេះដឹងបឋមស្តីពី ការការពារ និងថែទាំជំងឺទឹកនោមផ្អែមប្រភេទ២” នៅរាជបណ្ឌិត្យសភាកម្ពុជា។

ក្នុងនាមជាអ្នកតាមដានសង្គម បណ្ឌិត យង់ ពៅ យល់ថា បញ្ហានេះបណ្តាលមកពីឥរិយាបថចំនួន៣ គឺ ឥរិយាបថសង្គម ដែលនាំឱ្យប្រជាជនខ្មែរមានជំងឺខ្ជិល អសកម្ម ចូលចិត្តធ្វើអ្វីដែលងាយៗ មិនចូលចិត្តហាត់ប្រាណជាដើម។ ឥរិយាបថទី២ គឺឥរិយាបថគ្រួសារ ដែលជះឥទ្ធិពលពីឥរិយាបថសង្គម និងទី៣ ឥរិយាបថផ្ទាល់ខ្លួន ដែលទទួលរងពីឥរិយាបថសង្គម គឺការទទួលទានច្រើនតាមអារម្មណ៍ដោយមិនគិតពីសុខភាព ការខ្ជិលច្រអូសក្នុងការធ្វើចលនា និងបរិភោគអាហារមានគីមីច្រើនដែលធ្វើឱ្យបំផ្លាញសុខភាព។

ពាក់ព័ន្ធបញ្ហាខាងលើ បណ្ឌិត យង់ ពៅ គិតថា ត្រូវមានការចូលរួមកែទម្រង់សុខភាពសាធារណៈដែលមានការពាក់ព័ន្ធច្រើន ហើយលោកបណ្ឌិត ក៏បានលើកឡើងចំណុចសំខាន់៣ ក្នុងការចូលរួមកែទម្រង់ មានដូចជា វិស័យអប់រំ ការផ្សព្វផ្សាយ និងឆន្ទៈនយោបាយ។ ចំពោះវិស័យអប់រំ លោកបណ្ឌិត ថា ពិតជាមានសារសំខាន់ណាស់ ក្នុងការកែប្រែឥរិយាបថសង្គម ។ លោកថា នាយកសាលា និងអាណាព្យាបាល ត្រូវចូលរួមអប់រំកុមារឱ្យមានឥរិយាបថល្អ គ្រប់គ្រងការហូបចុកឱ្យបានត្រឹមត្រូវ ដើម្បីឱ្យកុមារតូចៗមានភាពរឹងមាំទាំងប្រាជ្ញា និងស្មារតី។ ត្រង់ចំណុចនេះ លោកបណ្ឌិត ចង់ឱ្យពលរដ្ឋគ្រប់រូបចូលរួមសហការជាមួយរដ្ឋាភិបាល ក្នុងការពង្រឹងលើចំណុចនេះឱ្យបានល្អ។ លោកបណ្ឌិត និយាយថា៖ មានតែការអប់រំត្រឹមត្រូវ ល្អ ទើបសង្គមយើងរឹងមាំ សុខភាពក៏រឹងមាំដែរ វាទៅជាមួយគ្នា

ចំណុចទី២ គឺការផ្សព្វផ្សាយ ក៏ជាផ្នែកសំខាន់មួយដែរ។ លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា ក្រុមហ៊ុនស្រាបៀរ ឬភេជ្ជសៈ គួរកាត់បន្ថការផ្សព្វផ្សាយតាមរយៈការផ្តល់ជារង្វាន់ជាដើម ហើយលោកក៏បានអំពាវនាវ ឱ្យឈប់ផ្សាយពីអ្វីដែលជំរុញឱ្យកូនខ្មែរទទួលទានគ្រឿងកំប៉ុងផ្អែម ស្រាបៀរ និងទឹកផ្លែឈើកែច្នៃ ព្រោះទាំងអស់នេះសុទ្ធតែជាផលប៉ះពាល់ច្រើនដល់កុមារតូចៗ និងយុវជន។ ទី៣ គឺពាក់ព័ន្ធនឹងឆន្ទៈនយោបាយ ត្រង់នេះ លោកបណ្ឌិតថា ធ្វើ ឬ មិនធ្វើលើអ្នកនយោបាយដែលសម្រេចបែបណា។

សូមរម្លឹកថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងក្នុងវេទិកាសារព័ត៌មាន ស្តីពី ស្ថានភាពសុខាភិបាលកម្ពុជា បញ្ហាប្រឈម និងឱកាស ថា ជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម ជាជំងឺដែលមានអត្រាស្លាប់ខ្ពស់ជាងគេ ក្នុងចំណោមជំងឺមិនឆ្លង។ ជាមួយគ្នានេះ កាលពីខែមករា ឆ្នាំ២០២៥ ក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋត្រូវអនុវត្តវិធី៤យ៉ាង ដើម្បីបង្ការការពារខ្លួនពីជំងឺទឹកនោមផ្អែមប្រភេទទី២ប្រកបដោយប្រសិទ្ធិភាព ខណៈនៅប្រទេសកម្ពុជា ជំងឺទឹកនោមផ្អែមមានអត្រាមរណភាព ២% ក្នុងចំណោមករណីស្លាប់ទាំងអស់។ វិធី៤យ៉ាងនោះរួមមាន ទី១ ហាត់ប្រាណយ៉ាងតិច៣០នាទីរៀងរាល់ថ្ងៃ ទី២ កាត់បន្ថយការទទួលទានភេសជ្ជៈផ្អែម និងអាហារផ្អែម ទី៣ ចៀសវាងការប្រើប្រាស់គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទនិងទី៤- ទទួលទានបន្លែឱ្យបានច្រើន និងផ្លែឈើស្រស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៣ វិនាទី មុន

បណ្ឌិត យង់ ពៅ មើលឃើញថា ជំងឺទឹកនោមផ្អែមនៅកម្ពុជាជួបបញ្ហាប្រឈមខ្លាំងមែនទែន ជារឿងគួរឱ្យបារម្ភ

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ហ្សេលេនស្គី ស្នើ​ខែល Patriot តែលោក ត្រាំ សុំ​ពិចារណា​តិច​សិន ព្រោះ​វា​«ថ្លៃ​ណាស់»

ព័ត៌មានជាតិ៥ នាទីutes មុន

រដ្ឋាភិបាលប្រកាសឱ្យអនុវត្តក្រប​ខណ្ឌ​យុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់ ដើម្បីពង្រឹងមុខងារនីតិកម្ម

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ត្រាំ ដាក់ពន្ធប្រេស៊ីល ៥០% ក្រោយទំនាស់ជាមួយ​មេដឹកនាំប្រទេសនេះ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

​​លោក អាន់វ៉ា​ ជំរុញការ​​ធ្វើពាណិជ្ជកម្ម​ក្នុងតំបន់​ឲ្យស៊ីជម្រៅ បន្ថយ​ការ​ពឹង​ផ្អែក​មហាអំណាច​

ព័ត៌មានជាតិ១៧ ម៉ោង មុន

សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម

សេដ្ឋកិច្ច២០ ម៉ោង មុន

បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញ​មកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថៃដករូបព្រះពុទ្ធពីព្រំដែនអានសេះយកទៅដាក់ក្នុងបន្ទាយវិញក្រោយឈ្លោះគ្នាជាមួយខ្មែរ

ព័ត៌មានជាតិ១៨ ម៉ោង មុន

មន្ទីរអប់រំខេត្តតាកែវ និងវិទ្យាល័យ ជាស៊ីម តាកែវ កំពុងមានភាពចម្រូងចម្រាស់រឿងបែងចែកដីកាន់កាប់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ជម្លោះផ្ទៃក្នុងថៃ! Paetongtarn បន្ទោស Anutin ថា ប្រទេសគ្មានសុវត្ថិភាព ទើបទេសចរធ្លាក់ចុះ

Sokha Hotels

ព័ត៌មានពេញនិយម