សន្តិសុខសង្គម
ជនសង្ស័យ ០២ នាក់ ចូលកាត់សោហាងមួយកន្លែង នៅសង្កាត់ទួលទំពូងទី ០១ លួចសម្ភារៈគិតជាទឹកប្រាក់ប្រហែល ៥ ពាន់ដុល្លារ
ជនសង្ស័យចំនួន ០២ នាក់ ធ្វើសកម្មភាពចូលលួចសម្ភារៈក្នុងហាងមួយកន្លែង នៅសង្កាត់ទួលទំពូងទី ០១ ដោយគិតជាសាច់ប្រាក់ប្រហែល ៥ ពាន់ដុល្លារ រួចរត់គេចខ្លួនបាត់ស្រមោល។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ០៣ និង ២០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២៥ នៅចំណុចហាងយីហោ Metal Rice Bowl Teppanyaki (លក់ម្ហូបបែបជប៉ុន) តាមបណ្តោយផ្លូវលេខ ១២៣ ភូមិ ០៤ សង្កាត់ទួលទំពូងទី ០១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីតំណាងជនរងគ្រោះជាម្ចាស់ហាងជនជាតិបរទេស ប្រាប់ឲ្យដឹងថា ពេលព្រឹកឡើងគាត់បានមកកាន់ហាង ដើម្បីដំណើរការហាងលក់ដូរ។ ពេលនោះ គ្រាន់តែចុះពីលើរថយន្តសំដៅដើរមកទ្វារ ស្រាប់តែឃើញសោដែលខ្លួនបានចាក់រៀងរាល់ថ្ងៃ ដាច់ ទើបបង្កការភ្ញាក់ផ្អើលស្ទុះទៅមើលខាងក្នុងហាងបានបាត់សម្ភារៈអស់ និងសាច់ប្រាក់សុទ្ធមួយចំនួនធំ។ ខណៈនោះដែរ ជនរងគ្រោះ ក៏បើកមើលកាមេរ៉ាសុវត្ថិភាពប្រទះឃើញជនសង្ស័យ ០២ នាក់ បានធ្វើសកម្មភាពកាត់សោចូលលួចក្នុងហាង និងលួចយកសម្ភារៈយ៉ាងអនាធិបតេយ្យតែម្ដង។

ប្រភពដដែលបន្តថា ចំពោះសម្ភារៈដែលបាត់បង់រួមមាន ៖ កុំព្យូទ័រ , អាយផេត , ទូរស័ព្ទម៉ាក Iphone , ម៉ាស៊ីនគិតលុយ , ស្រា និង សាច់ប្រាក់មួយចំនួន ដោយគិតជាទឹកប្រាក់សរុបអស់ប្រហែល ៥ ពាន់ដុល្លារ។ បន្ទាប់ពីធ្វើសកម្មភាពលួចរួចរាល់ ជនសង្ស័យទាំង ០២ នាក់ បានរត់គេចខ្លួនដោយសុវត្ថិភាព។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលទំពូងទី ១ ដើម្បីធ្វើការស្រាវរកមុខសញ្ញាយកមកដាក់ទោសតាមផ្លូវច្បាប់៕
អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២១ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


