ព័ត៌មានអន្ដរជាតិ
វៀតណាមចេញពិន័យថ្មី រឹតបន្តឹងទំនិញឆ្លងកាត់ដើម្បីផ្គាប់ការទាមទារពន្ធរបស់អាមេរិក
វៀតណាមកំពុងត្រៀមចេញការផាកពិន័យតឹងរុឹងថ្មី ដើម្បីបង្ក្រាបការក្លែងបន្លំពាណិជ្ជកម្ម និងការដឹកជញ្ជូន «ទំនិញឆ្លងកាត់» ខុសច្បាប់ ហើយបានផ្តោតលើការត្រួតពិនិត្យលើផលិតផលចិន ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងតាមការទាមទារជុំវិញបញ្ហាពន្ធគយរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់ព័ត៌មានពីឯកសារដែលខ្លួនបានឃើញ។

វាកើតឡើងក្រោយសហរដ្ឋអាមេរិក និងវៀតណាម កាលពីសប្ដាហ៍មុន បានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មពាក់ព័ន្ធពន្ធគយ ដោយអាមេរិកដាក់ពន្ធ ២០ ភាគរយ លើគ្រប់មុខទំនិញវៀតណាម និង ៤០ ភាគរយ លើទំនិញឆ្លងកាត់វៀតណាម។
យោងតាមឯកសាររបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី ៣ ខែកក្កដា រដ្ឋាភិបាលវៀតណាមនឹងចេញក្រឹត្យថ្មីមួយ ដែលនឹងបន្ថែមកម្រិតទណ្ឌកម្ម សម្រាប់ការក្លែងបន្លំប្រភពដើមទំនិញ និងដាក់ចេញនូវវិធានការ និងការត្រួតពិនិត្យយ៉ាងតឹងរុឹង ដើម្បីការពារការក្លែងបន្លំ។ ថ្ងៃទី ៣ កក្កដា ជាថ្ងៃដែលវៀតណាម សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ ត្រាំ។

ឯកសារដដែល ចាត់ឱ្យអាជ្ញាធរវៀតណាមពង្រឹងការត្រួតពិនិត្យលើការនាំចេញទៅកាន់សហរដ្ឋអាមេរិក ជាពិសេសលើមុខទំនិញដែលប្រឈមមុខនឹងការក្លែងបន្លំពាណិជ្ជកម្ម ឬទំនិញចិន ដែលស្ថិតនៅក្រោមវិធានការការពារពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុប។ ជាឧទាហរណ៍ ឯកសារដដែលបានលើកឡើងពីគ្រឿងសង្ហារឹមឈើ ក្តារបន្ទះ គ្រឿងបន្លាស់ម៉ាស៊ីនដែក កង់ ថ្ម កាសឥតខ្សែ និងផលិតផលអេឡិចត្រូនិកផ្សេងទៀត។
គួរគូសបញ្ជាក់ថា ចំណាត់ការរបស់អាជ្ញាធរវៀតណាមនាពេលកន្លង ដែលរួមមានការបង្រ្កាបលើការក្លែងបន្លំពាណិជ្ជកម្ម និងទំនិញនាំចូលក្លែងក្លែង ត្រូវបានគេមើលឃើញថាជាវិធានការផ្គាប់ចិត្ត ត្រាំ ដែលចោទប្រកាន់វៀតណាម ថាជាមជ្ឍមណ្ឌលឆ្លងកាត់សម្រាប់ទំនិញចិននាពេលកន្លងមក។ អាមេរិកចោទថា ទំនិញមួយចំនួនដាក់ស្លាក «ផលិតនៅវៀតណាម» ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុននាំចេញចិន ទាញយកអត្ថប្រយោជន៍ពន្ធទាបរបស់វៀតណាម និងបញ្ចៀសការយកពន្ធខ្ពស់ ដែលអាមេរិកដាក់លើចិន៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


