ព័ត៌មានជាតិ
អ្នកបម្រើតាមផ្ទះជាង ៩៤០ នាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១២ កក្កដា នេះថា គិតត្រឹមខែមិថុនា ឆ្នាំ ២០២៥ មានម្ចាស់ផ្ទះចំនួន ៤៦៥ បានចុះបញ្ជីជាមួយ ប.ស.ស.ដោយមានអ្នកបម្រើតាមផ្ទះចំនួន ៩៤៥ នាក់ ស្រី ៦៨០ នាក់។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបន្តថា អ្នកបម្រើតាមផ្ទះអាចទទួលបានអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គមពេញលេញដូចកម្មករ-និយោជិតដែលកំពុងបម្រើការងារក្នុងវិស័យឯកជនដទៃទៀតដែរ ដូចជា ទទួលរបបថែទាំសុខភាព របបគ្រោះថ្នាក់ការងារ និងរបបសោធន។ ប៉ុន្តែអ្នកបម្រើតាមផ្ទះចូលជាសមាជិក ប.ស.ស. តម្រូវឱ្យម្ចាស់ផ្ទះ ត្រូវបំពេញតួនាទីក្នុងនាមជានិយោជកតាមរយៈការចុះបញ្ជិកា និងប្រកាសបង់ភាគទានទាំងរបបហានិភ័យការងារថែទាំសុខភាព និងរបបប្រាក់សោធនជូនដល់ពួកគេ។

ការចុះបញ្ជីអ្នកដែលកំពុងបម្រើការងារក្នុងផ្ទះ ម្ចាស់ផ្ទះ ត្រូវមកស្នើសុំចុះបញ្ជីជាមួយ ប.ស.ស ត្រូវបំពេញតម្រង់ដូចជា កម្មករ-កម្មការិនីបម្រើការងារនៅតាមរោងចក្រសហគ្រាសដែលមានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ទីតាំងផ្ទះ រូបថត ៤ គុណនឹង ៦ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។ ពេលម្ចាស់ផ្ទះបំពេញទៅតាមលក្ខខណ្ឌរួចរាល់ហើយ ម្ចាស់ផ្ទះ ត្រូវបញ្ជូនអ្នកបម្រើការងារក្នុងផ្ទះទៅចុះបញ្ជីដើម្បីមានសិទ្ធិក្នុងការប្រើប្រាស់សេវា ប.ស.ស ជាមួយនឹងការទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមជាច្រើនទៀត។

លោកបណ្ឌិត បានបន្ថែមថា ចំពោះការបង់ភាគទានប្រចាំខែសម្រាប់ផ្នែកហានិភ័យការងារផ្នែកថែទាំសុខភាព គឺ ម្ចាស់ផ្ទះជាអ្នកបង់ជំនួស។ ចំណែកផ្នែកប្រាក់សោធនដែលត្រូវបង់ ៤ ភាគរយ នៃប្រាក់ខែរបស់អ្នកបម្រើការងារក្នុងផ្ទះ ត្រូវបង់ពាក់កណ្ដាលម្នាក់ គឺ ម្ចាស់ផ្ទះបង់ ២ ភាគរយ និងអ្នកបម្រើការងារក្នុងផ្ទះ ត្រូវបង់ ២ ភាគរយ។

លោកបណ្ឌិត បានអំពាវនាវដល់ម្ចាស់ផ្ទះត្រូវបំពេញកាតព្វកិច្ចជាម្ចាស់ផ្ទះល្អដោយអាចចុះបញ្ជិកាអ្នកបម្រើក្នុងផ្ទះរបស់ខ្លួន តាមរយៈប្រព័ន្ធចុះបញ្ជិកា WebBase Application របស់ ប.ស.ស. ឬអាចអញ្ជើញទៅសាខា ប.ស.ស.ផ្ទាល់ណាមួយដែលជិតបំផុត និងត្រូវភ្ជាប់ឯកសារមកជាមួយនូវសៀវភៅស្នាក់នៅ ឬលិខិតតូបករណ៍គតិយុត្តិសមមូលដទៃទៀត និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួន។

គួរបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ ២០២៥ នេះ ប.ស.ស. មានសមាជិកកើនឡើងដល់ ៣ លាន ២ សែននាក់ ស្រី ១,៨ លាននាក់។ ក្នុងនោះ បុគ្គល នៃវិស័យសាធារណៈ ៥១ ម៉ឺន ៨ ពាន់នាក់ បុគ្គល នៃវិស័យឯកជន ១ លាន ៩៥ ម៉ឺននាក់ បុគ្គលស្វ័យនិយោជន៍ ៥២ ម៉ឺននាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ២០ ម៉ឺន ៣ ពាន់នាក់៕
អត្ថបទ ៖ សំអឿន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


