សេដ្ឋកិច្ច
តម្លៃក្រូចឆ្មារលឿង កំពុងមានទីផ្សារល្អ ខណៈលក់បាន១គីឡូ៥ដុល្លារ
កសិករដាំក្រូចឆ្មារលឿងម្នាក់ កំពុងមានទីផ្សារល្អ ខណៈអាចលក់ទៅកាន់ទីផ្សារបានតម្លៃចន្លោះពី ៣ដុល្លារ ទៅ៥ដុល្លារ ក្នុងមួយគីឡូក្រាម។

ស្ថិតនៅក្នុងវ័យ ៣២ឆ្នាំ អ្នកស្រី ឆេង ស្រីពេញ ជាម្ចាស់ចម្ការដាំក្រូចឆ្មារលឿង ស្ថិតនៅក្រុងកែប ខេត្តកែប ប្រាប់ កម្ពុជាថ្មី ថា ដំណាំក្រូចឆ្មារលឿងនេះ អ្នកស្រី និងស្វាមី បានចាប់ផ្ដើមដាំវាឡើងមកតាំងពីចុងឆ្នាំ ២០២៧ មកម្ល៉េះ។ ដំណាំក្រូចឆ្មារលឿងនេះ អ្នកស្រី ឆេង ស្រីពេញថា បច្ចុប្បន្នកំពង់មានទីផ្សារល្អ នេះក៏ព្រោះតែពុំសូវមានអ្នកដាំច្រើននៅឡើយ ខណៈមានតែការនាំចូលពីប្រទេសចិន តែប៉ុណ្ណោះ។

អ្នកស្រី ថ្លែងបន្តថា ក្រូចឆ្មារលឿង អាចលក់ចេញទៅកាន់ទីផ្សារបានចន្លោះចាប់ពី ៣ដុល្លារ ទៅ៥ដុល្លារ ក្នុងមួយគីឡូអាស្រ័យទៅលើការបោះដុំ និងលក់រាយ។
ម្ចាស់ចម្ការូបនេះ បញ្ជាក់ថា៖ «ក្រូចឆ្មារលឿង ងាយស្រួយដាំដុះមិនខុសអ្វីពីការដាំក្រូចឆ្មាររបស់ខ្មែរយើងនោះទេ! ពោលគឺអាស្រ័យទៅលើការមើលថែទាំដាក់ទឹក និងការពារពីពពួកសត្វល្អិត នោះយើងនឹងអាចដាំក្រូចឆា្មរប្រភេទនេះ ទទួលផលបានល្អ ជាក់ជាមិនខានឡើយ»។

អ្នកស្រី ឆេង ស្រីពេញ បានឱ្យដឹងទៀតថា ប្រភេទក្រូចឆ្មារលឿងនេះ មានទីផ្សារល្អ ក៏អាស្រ័យទៅលើការកម្មុងទិញពីខាងសណ្ឋាគារ និងភោគជនីយដ្ឋានមួយចំនួន ដែលភាគច្រើនមានតម្រូវការក្រូចឆ្មារលឿងយកទៅច្នៃជាមួយម្ហូបអាហារបែបអឺរ៉ុប និងធ្វើជាភេសជ្ជៈបែបស្រស់ៗ ដូចទៅនឹងផ្លែឈើដទៃទៀតផងដែរ។
អ្នកស្រី ឆេង ស្រីពេញ បង្ហើបឱ្យដឹងថា ចម្ការរបស់អ្នកស្រី អាចប្រមូលផលក្រូចឆ្មារលឿង បានចន្លោះពី ៤០គីឡូ ទៅ ៥០គីឡូក្រាម ក្នុងមួយថ្ងៃ។

ក្រៅពីដំណាំក្រូចឆ្មារលឿង ចម្ការរបស់អ្នកស្រី ឆេង ស្រីពេញ ក៏មានដាំប្រភេទក្រូចឆ្មារម្រាមដៃ និងក្រូចឆ្មារអត់គ្រាប់ ដែលសុទ្ធសឹងតែជាដំណាំដែលមានទីផ្សារខ្ពស់ និងពុំសូវមានអ្នកដាំច្រើននៅកម្ពុជា។
ចម្ការក្រូចឆ្មារលឿងរបស់អ្នកស្រី ឆេង ស្រីពេញ មានក្រូចឆ្មារលឿងប្រមាណ៩០០ដើម និងដំណាំចម្រុះជាច្រើនប្រភេទទៀត ក្នុងផ្ទៃដីសរុបប្រមាណ ២០ហិកតា។ បច្ចុប្បន្ន មានទីតាំងស្ថិតនៅភូមិ ដំណាក់ចង្អើរ សង្កាត់ ព្រៃធំ ក្រុងកែប ខេត្តកែប៕



អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន