ព័ត៌មានជាតិ
ប្រឡងឌីប្លូម នៅព្រឹកថ្ងៃទី១មណ្ឌលភ្នំពេញមានបេក្ខជនអវត្តមានជាង២០០នាក់
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូមនៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនអវត្តមានជាង២០០នាក់ក្នុងនោះបរុបមាន១.២៥% ស្រី ០.៩២%ក្នុងចំណោមបេក្ខជនសរុបជាង១៧០០០នាក់។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកក្តដានេះថា ប្រឡងឌីប្លូមនៅឆ្នាំនេះនៅមណ្ឌលប្រឡងរាជធានីភ្នំពេញមានបេក្ខជនសរុប១៧៦៦៥នាក់ ក្នុងនោះមានបេក្ខជនមកប្រឡងចំនួន១៧៤៤៣នាក់ ស្រី៨៨៥២នាក់អវត្តមាន២២២នាក់ស្រី៨៣នាក់ ក្នុងនោះបរុសមាន១.២៥% ស្រី ០.៩២% ។
លោកបានបន្តថា ឆ្នាំនេះមានបេក្ខជនចូលរួមប្រឡងឌីប្លូមតិចជាងឆ្នាំមុន ដែលមានបេក្ខជនដាក់ពាក្យចំនួន ១៨ ៥២៦ នាក់ ស្រី ៩៤៩៨ នាក់ចែកជា៦៨ មណ្ឌលត្រូវជា ៧៧៧ បន្ទប់។


លោកបានបន្តទៀតថា សម្រាប់ដំណើរការប្រឡងតាមមណ្ឌលសំណេរនីមួយៗទាំង៦៥មណ្ឌល សម្រាប់ព្រឹកថ្ងៃទី១៤ កក្កដា២០២៥នេះ បានប្រព្រឹត្តទៅមានលក្ខណៈល្អប្រសើរ មានភាពស្ងប់ស្ងាត់ និងអនុវត្តបានត្រឹមត្រូវតាមសេចក្តីណែនាំរបស់ក្រសួង។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ក្រសួងអប់រំ បន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗរៀបចំការប្រឡងចាប់តាំង ពីការរៀបចំវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុ និងប្រកាសលទ្ធផលនៅតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ។ គ្រឹះស្ថានមធ្យមសិក្សានីមួយៗត្រូវប្រើប្រាស់បុគ្គលិកអប់រំ នៅក្នុងគ្រឹះស្ថានមធ្យមសិក្សារបស់ខ្លួនធ្វើជាមេប្រយោគប្រឡង។ មន្ទីរអប់រំ យុវជន និងកីឡា មានភារកិច្ចបញ្ជូនមន្ត្រីជំនាញ ដើម្បីត្រួតពិនិត្យតាមមណ្ឌលប្រឡងមួយចំនួន ក្នុងករណី ចាំបាច់ដោយប្រើប្រាស់ថវិកាកម្មវិធីរបស់អង្គភាព និងមានភារកិច្ចចេញវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ ជូនដល់បេក្ខជនទាំងអស់ដែលប្រឡងជាប់។
ចំពោះមុខវិជ្ជា ដែលត្រូវប្រឡងមានចំនួន ១០មុខវិជ្ជា ត្រូវជា១១ វិញ្ញាសា រួមមានតែងសេចក្ដី .គីមីវិទ្យា .ផែនដី និងបរិស្ថានវិទ្យា .រូបវិទ្យា .ភូមិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជាគណិតវិទ្យា ការសរសេរតាមអាន ជីវវិទ្យា ប្រវត្តិវិទ្យា និងភាសាបរទេស។
គួរបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូមសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ មានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៤ និង១៥កក្តដា ឆ្នាំ២០២៥នេះតទៅនិងប្រកាសលទ្ធផលនៅថ្ងៃទី២១កក្តដាខាងមុខ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


